ថ្ងៃទី 3 ឧសភា 2012
ដោយ: មង្គល
CEN
បាត់ដំបង: មានភ្លៀងមួយមេ ធ្លាក់ព្រិលលាយ ខ្យល់ព្យុះ បោកបក់មកយ៉ាងខ្លាំង បណ្ដាលឲ្យរលំ និងប៉ើងដំបូងផ្ទះប្រជាពលរដ្ឋអស់ ៩ ខ្នង នៅចំណុចបេងទ្រេត ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៣ និង ១០ នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២។
សមត្ថកិច្ចនៅពុំទាន់ដឹងពីការខូចខាតទ្រព្យសម្បត្តិច្បាស់លាស់ទេ ខណៈពេលមេឃនៅកំពុងធ្លាក់ភ្លៀង ចំណែកមនុស្សម្នាគ្មានគ្រោះថ្នាក់ឡើយ។
លោក អញកាម៉ាល់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា ផ្ទះដែលខ្យល់ព្យុះបោកបក់ចំរលំទាំងស្រុងមាន ១ ខ្នងផ្ទះ។ ផ្ទះខ្យល់ព្យុះបកដំបូលអស់មាន ៣ ខ្នង។ ផ្ទះរបើកដំបូងខ្លះមាន ៣ ខ្នង និងជង្រុក ២ ខ្នង នៅភូមិឃុំខាងលើនេះ។ មេឃនៅធ្លាក់ភ្លៀងនៅឡើយ៕