សហជីព​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​បរិស្ថាន​នៅ​រោងចក្រ​ញូអាតឃីត​ខេត្ត​កណ្តាល

សុក្រ 04 ឩសភា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែ​ឧសភា​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ដោយ​ស្នើ​ឲ្យ​មាន​ការ​ចាត់​មន្រ្តី​ជំនាញ​ដើម្បី​ពិនិត្យ​បរិស្ថាន​នៅ​ក្នុង​បរិវេណ​រោងចក្រ​ញូអាតឃីត​មានទីតាំង​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដែល​ត្រូវ​រាយ​ការណ៍​ថា មាន​បរិស្ថាន​មិន​ល្អ។

កម្មករដួលសន្លប់ដោយសារបរិស្ថានមិនល្អនៅក្នុងរោងចក្រកន្លងមក

កម្មករដួលសន្លប់ដោយសារបរិស្ថានមិនល្អនៅក្នុងរោងចក្រកន្លងមក

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ ផ្ញើ​ទៅ​លោក ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិវេណ​រោងចក្រ​ញូអាតឃីត មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ធុំ​ក្លិន​របៀប​ក្លិន​ចំណី​ត្រី ជះ​ស្អុយ​ចូល​មក​ក្នុង​អគារ C របស់​រោងចក្រ ដែល​ធ្វើ​ឲ្យ​កម្មករ កម្មការិនី​កំពុង​បម្រើ​ការងារ​ពិបាក​ទ្រាំ​ក្នុង​ការ​ដក​ដង្ហើម។ ហើយ​លើស​ពី​នេះ នៅ​កន្លែង​បោក​គក់​របស់​រោងចក្រ ក៏​មាន​ជះ​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​ក្នុង​លូ​សំអុយ ធ្វើ​ឲ្យ​កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​ក្នុង​បរិវេណ​នោះ​ពិបាក​ទ្រាំ​ក្នុង​ការ​ដក​ដង្ហើម​ផង​ដែរ។

លិខិត​បាន​បញ្ជាក់​ថា ក្លិន​ស្អុយ​នេះ បាន​បង្ហាញ​ពី​កខ្វក់​បរិស្ថាន​នៅ​បរិវេណ​រោងចក្រ​ញូអាត​ឃីត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​កម្មករ កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោង​ចក្រ​នេះ៕

What Next?

Recent Articles