លោក​រដ្ឋមន្ត្រី ​វង សូត ៖ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ផ្តោតលើ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ជំនាញ នៅក្នុង​តំបន់​

ថ្ងៃទី 6 ឧសភា 2012
ដោយ: រតនា
CEN

លោក​វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២២ ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រីជាន់ខ្ពស់​អាស៊ាន ខាង​ការងារ​លើក​ទី​៨ នៅពេលនេះ​នឹង​យក​ប្រធានបទ​ស្តីពី “​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​សង្គម​ និង​ការអភិវឌ្ឍ​មុខជំនាញ​”​

លោក វង សូត រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ និង ជា ប្រធាន នៃ កិច្ចប្រជុំ រដ្ឋមន្ត្រី ការងារ អាស៊ាន លើក ទី ២២ ក្នុង កិច្ចប្រជុំ ឧ ត្ត ម មន្ត្រីជាន់ខ្ពស់ អាស៊ាន ខាង ការងារ លើក ទី ៨ នៅពេលនេះ នឹង យក ប្រធានបទ ស្តីពី “ ការធ្វើ ឲ្យ ប្រសើរឡើង នូវ កិច្ច គាំពារ សង្គម និង ការអភិវឌ្ឍ មុខជំនាញ ”

ភ្នំពេញ: កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ខាង​ការងារ​អាស៊ាន​លើក​ទី​៨ បាន​បន្ត​នៅ​ថ្ងៃទី​៦ និង​ទី​៧ ខែឧសភា ឆ្នាំ​២០១២ ធ្វើ​នៅ​សណ្ឋាគារ​អ៊ិន​ធឺ​ខន​ទឺណ​ង់​ថ​ល ដែលមាន​កា​ចូលរួម​ពី​សំណាក់​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២២​។ ហើយ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រីជាន់ខ្ពស់​អាស៊ាន ខាង​ការងារ​លើក​ទី​៨ នៅពេលនេះ​នឹង​យក​ប្រធានបទ​ស្តីពី “​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​សង្គម និង​ការអភិវឌ្ឍ​មុខជំនាញ​” ដែល​លោក​រដ្ឋមន្ត្រី​យល់ថា ជា​ប្រធានបទ​មួយ​ឆ្លើយ​បត​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ក្នុង​ពិភពលោក​។​

Photo by CEN

លោក​វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២២

​លោក​រដ្ឋមន្ត្រី​វង សូត បាន​មានប្រសាសន៍​លើកឡើងថា កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ខាង​ការងា​អាស៊ាន​លើក​ទី​៨ នៅពេលនេះ គឹជា​កិច្ចប្រជុំ​បន្ត​ពី​កិច្ចប្រជុំ​លើក​ទី​៧ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉េ​ណាំង នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១១ កន្លងទៅ​។ ហើយ​កិច្ចប្រជុំ​នៅពេលនេះ​បាន​សង្កត់ធ្ងន់​ ​ទៅ​បញ្ហា​ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅក្នុង​តំបន់ ដែលជា​ប្រធានបទ​មួយ​ទាមទារ​ពេលវេលា ដើម្បី​ពិភាក្សាគ្នា​ឲ្យ​បាន​ល្អិតល្អន់ និង​ហ្មត់ចត់​បំផុត បើ​ពុំ​នោះទេ ប្រាកដជា​ជួប​នូវ​បញ្ហា​ជាច្រើន​ដែល​ពិបាក និង​ដោះស្រាយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​តម្រូវការ​កំលាំង​ពលកម្ម​ដ៏​ច្រើន​លើសលុប​នៅក្នុង​តំបន់ បានបង្ហាញ​ពី​ភាព​ងើប​ឡើងវិញ នៃ​ល្បឿន​សេដ្ឋកិច្ច​ក្នុង​តំបន់ ទោះជា​កន្លងមក​មានប​ណ្តា​ប្រទេស​មួយចំនួន ជួប​នៅ​បញ្ហា​គ្រោះធម្មជាតិ​ក៏ដោយ​។​

Photo by CEN

លោក​រដ្ឋមន្ត្រី​វង សូត ៖ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ផ្តោតលើ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ជំនាញ នៅក្នុង​តំបន់​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ទៀតថា​ដូច្នេះហើយ​កិច្ចប្រជុំ​លើក​ទី​៨ នេះ​នឹង​លើកយក​នូវ​បញ្ហា​ប្រឈម​នានា សម្រាប់​ជា​មូលដ្ឋាន​ពិភាក្សា និង​លើក​ទិសដៅ​សំខាន់​សម្រាប់​រៀបចំ​ផែនការ​សកម្មភាព អនុវត្ត​បន្ត ដោយ​ត្រូវ​ធានា​នូវ​បទដ្ឋាន​ជាតិ និង​តំបន់​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​។ ជាការ​ពិតណាស់ ​បើ​និយាយ​អំពី​បញ្ហា​ការងារ​ប្រាកដ​ជាមាន​អត្ថន័យ​ទូលំទូលាយ ដែល​ផ្សាភ្ជាប់​ទៅ​បញ្ហា​សេដ្ឋកិច្ច សង្គមកិច្ច ហើយ​អាច​និយាយបានថា ជា​ជីពចរ​គន្លឹះ​រួមចំណែក​ក្នុង​ដំណើរការ​អភិវឌ្ឍ​ផ្នែក​នីមួយៗ​ស្របតាម​ស្ថានភាព​វិវត្តន៍​តាម​ភូមិសាស្ត្រ និង​តំបន់​។ ជាទូទៅ​បញ្ហា​ការងារ​បាន​ផ្តោត​សំខាន់​ទៅ​ការដាក់​ឲ្យ​អនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម សុខភាព និង​សុវត្ថិភាព​ការងារ ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម ដែលជា​កន្សោម​នៃ​ចលនា​វិវត្តន៍​ស្ទើរ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​។​

Photo by CEN

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​លើសពីនេះ​ទៀត​ខ្ញុំ​យល់ថា មន្ត្រីជាន់ខ្ពស់​ខាង​ការងារ និង​បន្ត​ពិភាក្សា​អំពី​កិច្ចការ​ជាច្រើន ដែល​បន្ត​ពី​កិច្ចប្រជុំ​លើក​មុន ដែល​ក្នុងនោះ​រួមមាន​លទ្ធផល នៃ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​”​។
​លោក​រដ្ឋមន្ត្រី​បានស្នើ​ដល់​សមាជិក​អង្គប្រជុំ​ទាំងមូល​សូម​ព្យាយាម​រក​ឲ្យ​ឃើញ​ជម្រើស​កម្មវិធី​ជា​អាទិភាព​សម្រាប់​ការរៀបចំ​បង្កើត និង​ពង្រឹង​វិសាលភាព នៃ​កម្មវិធី​គាំពារ​សង្គម ដើម្បី​គ្របដណ្តប់​លើ​គ្រប់​ហានិភ័យ និង​បញ្ហា​ចន្លោះប្រហោង​នានា​សំដៅ​រួមគ្នា​កំណត់​ឲ្យ​បាន​នូវ​ផែន​ការណ៍​រួម​សំ​
​រាប់​តំបន់​។ លើសពីនេះ​ទៀត​ការអភិវឌ្ឍ​មុខជំនាញ​ពិតជា​ត្រូវ​គិតគូ​ឲ្យ​ស្របតាម​កំនើន នៃ​កំលាំង​ពលកម្ម​ដោយ​ត្រូវធ្វើ​យ៉ាងណា​កាត់បន្ថយ​គម្លាត នៃ​សមត្ថភាព​ជំនាញ​ឲ្យ​ស្ថិតក្នុង​រង្វង់​ប្រហាក់ប្រហែល​មួយ ដោយ​ឈរលើ​ប្រព័ន្ធ​ក្របខ័ណ្ឌ​គុណ​វិវឌ្ឍន៍​ជាតិ និង​ស្តង់ដា​ជាតិ សមត្ថភាព​សម្រាប់​ជា​ខ្នាត​វាស់​ស្ទង់​ជំំ​នា​ញ​ឲ្យ​ស្របតាម​តម្រូវការ​នៃ​ទីផ្សារការងារ ពិសេស​កា​វិវត្តន៍​ឈានឡើង​នៃ​ផ្នែក​ឧស្សាហកម្ម និង​កសិឧស្សាហកម្ម​ជាដើម​។​
​ ​
​លោក​រដ្ឋមន្ត្រី វង សូត បានបញ្ជាក់​ទៀតថា នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ អង្គប្រជុំ​បាន​លើក​អំពី​លំហូរ​ដោយ​សេរី នៃ​ពលករ​ជំនាញ ជា​ចំណុច​ចម្បង​មួយ នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ ទោះបី​គោលដៅ​នេះ​នៅ​មិនទាន់​សម្រេចបាន​ទាំងស្រុង​នៅឡើយ​ក្តី ក៏​ជាក់ស្តែង​ការផ្លាស់ប្តូរ​កំលាំង ទៅវិញទៅមក​ក្នុងចំណោម​ប្រទេស​អាស៊ាន កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​រួចស្រេច​ទៅហើយ​។
​ប្រការនេះ​គួរ​ពិចារណា​អំពី​ភាពចាំបាច់​ក្នុងការ​ពង្រឹង​កិច្ចសហការ​ក្នុងចំណោម​ប្រទេស​អាស៊ាន ដើម្បី​ការពារ​និង​លើកកម្ពស់​សិទ្ធិ​របស់​ព​លករ​ទេស​ន្ត​ប្រវេសន៍​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​៕

What Next?

Recent Articles