ក្រុម​អ្នក​ភូមិបឹងកក់​​អុជធូប​​ដាក់​បណ្ដាសារ​មន្ត្រី​តុការ​​ដែល​កាត់​ក្ដី​​អយុត្តិធម៌​​ទៅ​​លើ​តំណាង​របស់​ពួក​គេ​

ពុធ 06 មិថុនា 2012
ផុន សុភា
ទស្សនាវដ្តីសារព័ត៌មានសេរី

ដោយអស់សង្ឃឹម ក្រុមអ្នកភូមិបឹងកក់ កាលពីព្រឹកមិញ​ បាន​អុជធូបបន់ស្រន់​នៅទីកន្លែង​ផ្សេងៗ គ្នា ក្នុងភូមិ ប្រយោជន៏​ដើម្បី​ដាក់បណ្ដាសារ ដល់ក្រុមមន្រ្តី​តុលាការ ក្រុងភ្នំពេញ ដែលបាន​សម្រេចក្ដី​យ៉ាងអយុត្តិធម៌ទៅលើ​​អ្នកតំណាងទាំង១៥​នាក់របស់ពួកគេ ។

អ្នកភូមិបឹងកក់ អុជធូបដាក់បណ្ដាសារ កាលពីពេលកន្លងទៅ

អ្នកភូមិបឹងកក់ អុជធូបដាក់បណ្ដាសារ កាលពីពេលកន្លងទៅ

អ្នក​ភូមិ​​ដែលមាន​​​កាន់ទៀន​​ ធូប​ ផ្កាឈូក អំបិល​​ម្ទេស ​បានលើក​ដៃសំពះ​​ឡើងលើបួងសួង​ថា ប្រសិ​នបើ​ចៅ​ក្រម​ និង ​អាជ្ញាធរពាក់ព័ន្ធ​ កាត់​​ក្តី​​​ដោយ​​​អយុត្តិ​ធម៌​ដល់​អ្នក​ភូមិ​បឹង​កក់ចំនួន​១៥​នាក់ នោះគឺ​​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​រឿង​​នេះ​ នឹងទទួល​នូវ​ភាព​ក្តៅ​​ក្រ​ហល់​ក្រហាយដូច​​សាច់​​ប្រឡាក់​​អំបិល​​ម្ទេស ​ ​​​ព្រាត់​ប្រាស់​​​​គ្រួសារ​សាច់​​ញាតិ​ ​និង ​​ទទួល​​​នូវ​​​​ភាព​​​វេទនា​​​ក្នុង​​​​ជីវិត​ ​។

What Next?

Recent Articles

11 Responses to "ក្រុម​អ្នក​ភូមិបឹងកក់​​អុជធូប​​ដាក់​បណ្ដាសារ​មន្ត្រី​តុការ​​ដែល​កាត់​ក្ដី​​អយុត្តិធម៌​​ទៅ​​លើ​តំណាង​របស់​ពួក​គេ​"

  1. អ្នកក្រ says:

    សម័យ តេជោ មិនមែន តុលាការទេកុំច្រឡំ គឺត្រូវហៅថា ដុល្លារការ តេជោ គឺ ជា តេចោ គួតែហៅថា
    សម្តាចម៍ តេចោ ទៅទើបសមជាង

  2. nara says:

    ភាពយុតិ្តធម៌ក្នុងប្រទេសយើងវានៅឯណាអ្នកមានអំណាចធ្វើអ្វីក៏មិនខុស
    ប៉ុន្តែប្រជាជនចេញមកអំពាវនាវសិទ្ធិលើដីធ្លីរបស់ខ្លួនប្រាកដជាត្រូវចាប់ញាត់
    ទ្រុងសារិកាកែវទៅវិញ៕

  3. ១.ដូចក្បួនតម្រាចារស្រាច់ស្រាប់           ផែនដីក្រឡាប់ប្រែសាសនា
        សម័យ ពល ពត យក្ខមោហា     ​        បារមីសាសនារលត់ឈឹង។
    ២.ស្វេតឆ័ត្រខ្ចាត់ខ្ចាយសប្បាយមារ      លើកពួកគ្នីគ្នាចូលសណ្ធិត
        បីសាចព្រាយខ្មោចរយពាន់ពិត         ចូលមករួបរឹតនគរខ្មែរ។
    ៣.ពល ពត រលត់ចិត្តលែងខ្វល់            គិតស្មានមិនដល់ថាបានប្រែ
        មកជាសប្បាយច្បាប់សាសន៍ខ្មែរ       ដឹងអីនៅតែច្បាប់ស្តេចមារ។
    ៤.តម្រាចារស្រាច់ស្តេចមារនោះ            ចុងក្រោយធ្លាក់យសអន្តរធាន
        រាស្ត្រចេញបួងសួងប្តឹងព្រមាន           ទេវតាគ្រប់ឋានចេញលកលៃ។
    ៥.នេះចូលតម្រានគររាជ                      ឲ្យខ្មែរអង់អាចជឿទេវតា
       តែមារមានចិត្តពិតឬស្សា                   បំភាន់ខ្មែរថារឿងអរូបីយ៍។
    ៦.រន្ទះផ្គរលាន់បាញ់គ្រហឹម                  ខ្មែរមានសង្ឃឹមផុតទុក្ខា
       ជាពេលព្រះបាទធម្មិការាជា             ​  ចេញលើកសាសនាជួយរាស្រ្តខ្មែរ។
        
                      

  4. លើកនេះជ័យលាភីបោះឆ្នោតទទួលបានក្រាស់ក្រៃ បន្ថែមអំណាចក្នុងដៃរឹតតែធ្វើអំពើព្រៃផ្សៃតាមចិត្ត៕៕
    កុំថាទ្បើយអ្នកជាប់ខ្សែស្រទ្បាយ សូម្បីតែបក្សពួកសម្តាចម៏ តេចោរក៏គ្មានអ្នកណាហ៊ានប៉ះពាល់ដែរ៕៕
    សម័យ​ សម្តាចម៏ តេចោរ កាប់សំលាប់ ពុករលួយ មានពេញប្រទេស ជាពិសេសអ្នកប្រឆាំង បាញ់សំលាប់រកឃាតករមិនដែលឃើញទេ៕៕៕៕

  5. ស្រុកខ្ញុំបាទ​គឺអញ្ចឹង!!!

  6. តើពេលណាទៅព្រះបាទធម្មិការាជា ចេញលើកសាសនាជួយរាស្រ្តខ្មែរដើម្បីខ្មែរមានសង្ឃឹមផុតទុក្ខា?
    ជួយខ្លួនអែង​ជាមុន​ទើបធម្មិការាជាជួយបន្ថែមមែនទេ​?រាស្រ្តខ្មែរ។

  7. រស់ក្នុងច្បាប់ព្រៃ…គ្មានទេយុត្តិធម៌

    ១- ស្រុកគេក្រ អង្ករឡើងថ្លៃ—ប្រេងសាំងបានដៃឡើងដល់មេឃា
    ទំនិញផ្សេងទៀតក៏ឡើងតាមគ្នា— ពួករាស្រ្តប្រជាដកដង្ហើមធំ ។
    ២- បន្ទោសនរណា បើស្រុកវាអញ្ចឹង—អ្នកក្រហ៊ានប្តឹង អ្នកខ្លាំងចាប់ឃុំ
    ស៊ីតូចដោយតូច ស៊ីធំដោយធំ—ពីកំពូលភ្នំមកដល់វាលរាប ។
    ៣- ស្រុកណាក៏មានដែរពុករលួយ—តែស្រុកខ្មែរមួយស៊ីខុសរបៀប
    ពីមេដំបូលមកដល់រនាប—ស៊ីដាច់ឱ្យរាបក្រាបដល់បាតដី ។
    ៤- ស៊ីភ្នំ ស៊ីព្រៃ ស៊ីដី ស៊ីទឹក—ស៊ីច្រើនសន្ធឹករាប់មិនអស់អី
    តែឆ្អិនត្រង់ណាស៊ីឱ្យអស់ដៃ—ស៊ីឱ្យទាល់ក្ស័យធនធាននគរ ។
    ៥- គេថាស្រុកយើងក៏មានច្បាប់ដែរ—គេចែងហូរហែឥតមានភូតភរ
    តែច្បាប់ស្រុកខ្មែរគឺជាច្បាប់ចោរ—ច្បាប់ទៅច្បាប់ម៉ោ ឱ្យចោររួចខ្លួន ។
    ៦- អ៊ូយ! ហ្វូងចោរស្រុកយើងវាមានច្រើនម៉ាក—មានចោរឥតស្លាក មានចោរពាក់ដួន
    មានចោរកូនកាត់ មានចោរសុទ្ធយួន—លួចមិនបាច់ពួន រួចខ្លួនជាន់ច្បាប់ ។
    ៧- ចោរថៃបៀតបៀនពានព្រះវិហារ—បាញ់តទល់គ្នាយោធាមានស្លាប់
    ចោរយួនមានគ្នា អាជ្ញាមិនចាប់—គឺក្រមច្បាប់សម្រាប់កម្ពុជា ។
    ៨- ច្បាប់មានចែងស្តែងលើក្រដាសមែន—តែគឺហ៊ុន សែនអ្នកមានឬទ្ធា
    ថាឈឺគឺឈឺ ថាជាគឺជា—ឃាតករដុល្លា ច្បាប់ថាគ្មានទោស!
    ៩- របៀបគេស៊ី គេស៊ីអញ្ចឹង—ប្រាក់មាសតម្លឹង ស៊កដល់ច្រមុះ
    អ្នកណាហ៊ានប្តឹងគឺអ្នកនោះខុស—ឱ្យតែប្រាក់ចុះ ខុសក្លាយជាត្រូវ ។
    ១០- បើមិនជឿខ្ញុំ ទៅសួរសម្តាចម៍—គាត់ឆ្លើយម៉ាច់ៗមកវិញឥឡូវ
    ស្មោះត្រង់ស្លូតស្លាប់ងាប់អញ្ចឹងទៅ—ស្រុកគេឥឡូវ ត្រូវរស់តាមបែប ។
    ១១- ណ្ហើយ! សម្របសម្រួលទៅតាមគេចុះ—គង់ស្លាប់ដូចពស់ រស់ដូចកង្កែប
    បើឃើញសំណាត់ស្រវាតោងអែប—រស់នៅតាមបែបទន្សោងគោព្រៃ ។
    ១២- ធ្វើមេចស្រុកយើងច្បាប់លើសម្តាចម៍—តែគាត់សម្រេច យើងមិនសុខអី
    ចាំទូទាត់គ្នានៅឋានអវចី—រស់ក្នុងច្បាប់ព្រៃ គ្មានទេយុត្តិធម៌!!!

  8. ឆ្នាំស្អីក៏ដូចតែឆ្នាំស្អី!

    ១- ឆ្នាំថ្មីមិនខុសអ្វីពីឆ្នាំចាស់—ពួកជនមុខក្រាស់នៅតែដដែល
    ឆ្នាំចាស់លួចតិច ឆ្នាំថ្មីលួចក្រែល—ក្បត់ជាតិដដែល ពពួកហ្វូងស្វា ។
    ២- សង្ខឹមថាស្វាចេះកែគំនិត?—សង្ឃឹមខកចិត្តទេណាខេមរា
    វាលើសពីយើងសង្ឃឹមមេឃា—ជនអវិជ្ជារឹតតែអាក្រក់ ។
    ៣- យួនវាសប្បាយ វាទះដៃហ៊ោរ—ឃើញស្វាស៊ីជោរស្រវឹងវីវក់
    វង្វេងវង្វាន់ជ្រមល់ជ្រមក—លក់ដីលក់ស្រុកតាមផែនការវា ។
    ៤- បើកភ្នែកមើលទៅប្រជាប្រុសស្រី—កម្ពុជាបុរី នរកមិនជា
    មិនយួរទៀតទេយើងរឹតវេទនា—ព្រោះមេគ្រប់គ្នាជាបនជនពាល ។
    ៥- សំរិន, ហ៊ុន សែន, ជា ស៊ឹម, ទា បាញ់—សុទ្ធជនមុខខ្លាញ់ខំក្រាញននាល
    អាយួនលើកស្ទួយពួកជនម្រាលៗ—ទោះបីខ្មែរដៀលក៏វាមិនខ្វល់ ។
    ៦- មិនគួរណាយើងមានមេបែបនេះ—ពួកមេសំគិះគិតតែខ្លួនផ្ទាល់
    សុខចិត្តលក់ជាតិ លក់អស់ឬសគល់—ឆ្នាំស្អីមកដល់ ខ្មែរនៅតែទុក្ខ ។
    ៧- ចូលដល់ឆ្នាំស្អីក៏ដូចតែឆ្នាំស្អី—ពួកជនលក់ដីនៅតែសោយសុខ
    ទេវតាខ្វាក់ភ្នែកដេកលក់ស្រមុខ—ខ្មែរខ្លះក្នុងស្រុកមានទុក្ខឥតស្បើយ ។
    ៨- សង្ឃឹមឆ្នាំថ្មីសេរី-យុត្តិធម៌—សង្ឃឹមទៅមក៍គ្មានឃើញអ្វីឡើយ
    សង្ឃឹមពួកមេដូចសង្ឃឹមផ្កាយ—ខ្ពស់ហួសពេកហើយ ភ្លេចយើងប្រជា ។
    ៩- ឆ្នាំថ្មីចូលផ្លាស់ ឆ្នាំចាស់ចេញទៅ—ទេវតាក៏ខ្លៅចូលដៃខាងស្វា
    ក៏ទទួលសំណូកដូចតែគ្នា—ទេវតាមិនជា យើងគួរពឹងខ្លួន ។
    ១០- ចូលឆ្នាំស្អីក៏ដូចតែឆ្នាំស្អី!—គឺខ្មែរប្រុសស្រីត្រូវតែមាំមួន
    ត្រួវតែក្រោកឡើង ក្រោកដេញពួកយួន—និងពួកលក់ខ្លួនឱ្យបរាជ័យ!

  9. ​(oUo) says:

    ជនខ្លះដូចមូស កើតចេញពីជ្រំ
    ធំឡើងបឺុតឈាម ជាតិឯងដូចគ្នា
    មានផ្កាយសក្តិពាក់ ប្រព្រឹត្តកម្មពៀរ
    ឱ្យខ្មែរវេទនា មិនចេះឈប់ឈរ។

    សម្លេងជាតិថ្ងូរ ស្រែកទ្រហោរយំ
    វាប្រឹងគម្រាម បឺុតឈាមថែមទៀត
    តូចបឺុតដោយតូច ធំបឺុតដោយធំ
    បឺុតពីទីក្រុង ធ្លាយដល់ជនបទ។

    មន្រ្តីរលួយ ប្រជារងទុក្ខ
    ចង្រៃឧបទ្រព្យ រួមរឹតព្រោះមេ
    បង្កើតច្បាប់ដែរ តែច្បាប់នោះជា
    ច្បាប់ជួយកាពារ ហោប៉ៅខ្លួនឯង។

    ហារទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង
    ប៉ះខ្លួនឯងដែរ កាត់ទោសមិនកើត
    ម្លោះហើយច្បាប់នោះ តុលាការខ្លាច
    កាត់ទោសមេកាច បាត់កៅអីខ្លួន។

    ចឹងហើយរលួយ ទាំងមេទាំងកូន
    ពីសក្តិតូចធំ ដល់ពួកផ្កាយច្រើន
    សីុទាំងអ្នកច្បាប់ ទាំងអ្នកដឹកនាំ
    រាស្រ្តខ្មែរស្រែកយំ ជូនបណ្្ដាសារ។

  10. ហៃពុទ្ធិមេត្រី ចូរអ្នកពិចារណាទៅតាមព្រះពុទ្ធឱវាទ
    ឲ្យបានល្អិតល្អន់ណា។ អ្នកចេញជួយស្រុកខ្មែរច្រើនណាស់
    ហើយ សម្តេចតេជោក៍ថាចេះជួយដែរ លោកសម រង្សី
    លោកកឹម សុខា​ លោកឃឹម វាសនា លោក……….
    ពេលនេះតែខ្មែរមិនប៉ុន្មានបក្សហើយ? តើពួកគាត់រក្សាសីលដែររឺទេ?
    បើមិនជឿលើពុទ្ធព្យាករណ៍ និងតម្រាដូនតាខ្មែរអង្គរទេ ស្រុកខ្មែរជួយណាស់
    យាប់ណាស់។ ឥឡូវស្រុកខ្មែរ នយោបាយក្លាយជាសង្គ្រាមធម្មិកទៅហើយ។
    វាល្មមដល់ពេលខ្មែរចេះសាមគ្គីគ្នាហើយ។ ប៉ុន្តែតើធ្វើម៉េចបានខ្មែរសាមគ្គីគ្នាកើត?
    ចូរអ្នកអានរឿងពុទ្ធជាតកមួយគឺ វិធូរបណ្ឌិត។

  11. សៀងផ្អាប់ says:

    ពួកអាហ្នឹងសមចឹងមែន