ស្ថានទូត​ជប៉ុន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​អ្នកបឹងកក់ និង​បុរីកីឡា

ថ្ងៃ សុក្រ 08 មិថុនា 2012
ដោយ លាង ដឺលុច
RFI

ការតវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិបុរី​កីឡា នៅ​តែ​មាន​មិន​ចេះចប់។ នៅ​ថ្ងៃ​សុក្រនេះ​ប្រជាជន​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​នៃ​ការបណ្តេញ​ចេញ រួម​ទាំង​កុមារ​តូចៗ ដែល​មាន​ម្តាយ​ត្រូវ​តុលាការ​កាត់ទោស​ផង បាន​នាំ​គ្នា​ដង្ហែ​​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន។ មន្ត្រី​ស្ថានទូត​ជប៉ុន​បាន​ទទួល​សំណើ​របស់​ពួកគេ។

ប្រជាជន​បឹងកក់ និង​អ្នក​នៅបុរីកីឡា​តវ៉ា​នៅថ្ងៃ​តែមួយ នៅថ្ងៃ​សុក្រ​នេះ ដើម្បី​សុំ​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះដីធ្លី​របស់​ពួកគេ ©RFI/ siv channa

ប្រជាជន បឹងកក់ និង អ្នក នៅបុរីកីឡា តវ៉ា នៅថ្ងៃ តែមួយ នៅថ្ងៃ សុក្រ នេះ ដើម្បី សុំ អន្តរាគមន៍ ក្នុង រឿង ជម្លោះដីធ្លី របស់ ពួកគេ ©RFI/ siv channa

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពីទីក្រុង​ភ្នំពេញ

(01:40)

ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់ និង​បុរី​កីឡា​បាន​រំសាយ​ការដង្ហែ​ក្បួន​ភា្លម​បន្ទាប់​ពី​ស្ថានទូត​ជប៉ុន​បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ​ដែល​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​សុក្រ។
 
ក្រុម​អ្នក​តវ៉ា​ទាំងពីរ​មាន​សំណើ​២​ផ្សេងគ្នា។ អ្នក​ភូមិ​បឹងកក់ ព្រមទាំង​កុមារ​តូច​បាន​ស្នើ​សុំ​អោយ​ស្ថានទូត​ជប៉ុន​អន្តរាគមទៅ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៣​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​២​នាក់​ទៀត។ រី​ឯ​ អ្នក​ភូមិ​បុរី​កីឡា​វិញ​បាន​សុំ​​អោយ​រដ្ឋាភិបាល​ជប៉ុន​អន្តរាគម​ធ្វើ​យ៉ាងណា​អោយ​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​សង់​អគារ​គេហដ្ឋាន​២​ទៀត​តាម​ការសន្យា​ដើម្បី​ពួកគេ​បាន​រស់នៅ​ទីនោះ។
 
ការ​តវ៉ា​របស់​អ្នកភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា​នៅ​តែ​មាន​ជា​រៀងរាល់​ថ្ងៃ។ កាល​ពី​ថ្ងៃ​ម្សិលមិញ អ្នក​ភូមិ​បឹងកក់​បាន​នាំ​គ្នា​បន់ស្រន់ ដើម្បី​រក​អន្តរាគមន៍​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ ការ​បន់ស្រន់​នេះ​មាន​ទាំង​ការដាក់​បណ្តាសា​ដល់​អ្ន​ក​យក​ដី​របស់​ពួកគេ​ផងដែរ។ កុមារ និង​អ្នកភូមិ​បាន​ជួបជុំ​គ្នា​នៅ​កន្លែង​ទីសក្ការៈ​មួយ​ក្នុងភូមិ​បឹងកក់​ ផ្ទាល់​តែម្តង​ដើម្បី​រៀបចំ​ពិធី​បែប​អ​បិ​យ​ជំនឿ​នេះ។ កាលពី​ថ្ងៃ​អង្គារ ពួកគេ​បាននាំគ្នា​ទៅ​លុត​ជង្គង់​ពី​មុខ​ព្រះបរមរាជវាំង​ដើម្បី​សុំ​ ព្រះរាជ​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ។
 
ទាក់ទងនឹង​អ្នក​ភូមិ​បឹងកក់​ដដែល អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​៤៣​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ​បាន​អំពាវនាវ​សា​​ជា​ថ្មី​ទៀត​អោយ​រដ្ឋាភិបាល​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៥​នាក់ ដើម្បី​លើក​ស្ទួយ​កម្ពុជា​ខ្លួន​ឯង​ថា​ ជា​ប្រទេស​ប្រជាធិតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ រី​ឯ​អ្នក​ទាំង​១៥​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ បើតាម​ការ​អះអាង​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ពួកគេ​គំរាម​ធ្វើ​កូដកម្ម​អត់​អាហារ​រហូត​ដល់​មាន​ការ​ដោះលែង​ពួកគេ៕

—————————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "ស្ថានទូត​ជប៉ុន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​អ្នកបឹងកក់ និង​បុរីកីឡា"

  1. We need to stop benefitting ourselves at the expense of hurting
    others, for such only creates bad Karma that we have to repay
    later. Even if we do not believe this, it will still happen. To correct
    it, we need to constantly practice great compassion.—Buddhism យើងចាំបាច់ត្រូវបញ្ឈប់ខ្លួនយើងពីការកេងយកប្រយោជន៍លើការ
    ចំណាយនៃជនដទៃទាំងឡាយដែលកំពុងរងឈឺចាប់, ព្រោះហេតុថា
    អំពើអញ្ចឹងបានត្រឹមតែបង្កើតអកុសលកម្មដែលយើងត្រូវតែសងវិញ
    នៅគ្រាក្រោយ ។ ទោះបីយើងមិនជឿកម្មផលនេះក្តី, ក៏គង់តែវានឹង
    កើតឡើងបាន ។ ដើម្បីកែតម្រូវអកុសលកម្ម, យើងចាំបាច់ត្រូវតែ
    អនុវត្តមហាមេត្តាចិត្តជារៀងៗ ។

  2. BaBaBoo says:

    ទោះជាល្បិច ឬជាល្ខោនសម្តែងរឿង« រហេមរហាម» ដើម្បីសុំលុយគេ ឬរដ្ឋអំណាចដឹងហើយចេតនាមិនខ្វល់ខ្វាយ វាមិនល្អសម្រាប់ខ្មែរទូទៅ។ ខ្សែរឿងបែបបនេះ វាសមតែនៅក្នុងសម័យសង្រ្គាមរាំរ៉ៃទើបសម តែសម័យនេះហើយប្រទេសជាតិជឿនលឿន ហេតុអ្វីមិនកែប្រែរាស្រ្តខ្មែរតាមស្ថានភាពនោះផង?។

  3. nin ja says:

    a bo bo heng khmer or sas ke ban heng say like this a brain hach nis !\

  4. តើលោកហុនសែនសប្ប​ាយចិត្តទេនៅពេលកូនខ្មែររងទុក្ខទេវនាអត់បាយដើម្បីទាមទាយុត្តិធម
    ទាំងបែបនេះលោកហុនសែនត្រូវយូនបិតមាត់ហើយមែនទេបានជាមិនព្រមចេញមកជួយកូន
    ខ្មែរខ្លួនអែងលោកហុនសែនមិនមែនជាកូនខ្មែរទេដឹងបានជាធ្វើបាបកូនខ្មែរដល់ថ្នាក់និង
    គ្មានថ្នាក់ដឹកនាំណាដែលគេធ្វើទង្វើបែបនេះជាមួយប្រជាជននោះទេមានតែលោកហុនសែន
    មួយគាត់ដែលហានធ្វើអំពើរព្រៃផ្សៃមកលើប្រជាជននិងរំលោភសិទ្ឋមនុស្សរំលោភសិទ្ឋប្រជាជនគ្រប់យ៉ាងក៏ដូចរំលោភសិទ្ឋមនុស្សអន្តរជាតិផងដែរ