Written by ភ្នំពេញដេលីញូវ
Wednesday, 13 June 2012
តាមរយៈការបង្ហាញ សមត្ថភាព នៅក្នុង វីដេអូភាគរឿង “វិញ្ញាណស្នេហ៍ អាថ៌កំបាំង” នៃស្ថានីយ ទូរទស្សន៍ បាយ័ន រួមទាំង ការសម្តែង ខារ៉ាអូខេ និង ស្ប៉ត ពាណិជ្ជកម្ម ជាច្រើននោះ បានធ្វើឱ្យ អ្នកសម្តែង រូបរាង ខ្ពស់ស្រឡះ កូនកាត់ចិន ឈុន វីរៈកុសល កាន់តែមាន ឈ្មោះ បោះសំឡេង នៅក្នុងសិល្បៈ បើទោះលោក ទើបលេចមុខ នៅក្នុង វិស័យនេះ ក៏ពិត មែន ។ ក្នុងនោះ គេសម្គាល់ ឃើញថា ឈុន វីរៈកុសល ច្រើនចាប់ដៃគូ សម្តែង ជាមួយអ្នកនាង ឌុច សុភា ។ មួយគ្នានេះ ក៏មានលេចឮ ព័ត៌មាន អេចអូចនៅក្នុង មជ្ឈដ្ឋានសិល្បៈ ថា ឈុន វីរៈកុសល លួចស្រឡាញ់ ឌុច សុភា ហើយថែមទាំង មានគម្រោង ចូលដណ្តឹង អ្នកមេម៉ាយ កូនមួយ រូបស្រស់ម្នាក់នេះ ទៀតផង ប៉ុន្តែ ឌុច សុភា មិនទាន់ឆ្លើយ តបនៅឡើយទេ …។
ឈុន វីរៈកុសល ទើបចាប់ អាជីពសិល្បៈ នៅក្នុងឆ្នាំ ២០១០ ដែលចាប់ផ្តើម ដំបូងជាអ្នក បង្ហាញម៉ូដ ដែលស័ក្តិសម ជាមួយរូបរាង ខ្ពស់ស្រឡះ មាឌធំដំបង របស់លោក តែកាលណោះ លោកមិនបាន ស្ថិតនៅក្នុងក្រុម ណាមួយជាក់ លាក់នោះទេ ។ ដោយសារ ទេពកោ សល្យ ពីកំណើត រួមជាមួយមុខមាត់ ស្រស់សង្ហា ផងនោះ បានធ្វើឱ្យ ឈុន វីរៈកុសល អភិវឌ្ឍខ្លួនជា តារាសម្តែង បានដោយ ជោគជ័យ ដែលជំហានដំបូង លោកមានឱកាស ក្លាយជាតួឯក នៅក្នុង វីដេអូភាគ នៃស្ថានីយ ទូរទស្សន៍ បាយ័ន ក្នុងរឿង “វិញ្ញាណ ស្នេហ៍ អាថ៌កំបាំង” រួមជាមួយ តួឯកស្រី អ្នកនាង កែវ ស្រីនាង ។ តាមរយៈ រឿងនេះ បានធ្វើឱ្យ កេរ្តិ៍ឈ្មោះ របស់លោក ទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជន ជាច្រើន ។
ភាពជោគជ័យនៅក្នុងការងារសិល្បៈមិនទាន់បានប៉ុន្មានផង ក៏លេចឮព័ត៌មានថា តារារូបសង្ហាដែលមាន ប្រវត្តិជាកូនអ្នកមានជីវភាពធូរធារម្នាក់នេះត្រៀមខ្លួននឹងចាក ចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីជាច្រើនឆ្នាំ ។ ទោះយ៉ាងណា រហូតមកដល់ ពេលនេះ គេនៅ តែឃើញលោក ឈុន វីរៈកុសល នៅតែមានវត្តមាន នៅក្នុងការ សម្តែង ទាំងចម្រៀងខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និង កម្មវិធីសិល្បៈនៅតាមកញ្ចក់ទូរទស្សន៍ ដែលមានដូចជាកម្មវិធី “Cha Cha” ជាដើម ដែលភាគច្រើនគេមើលឃើញថា លោក ច្រើនតែ ចាប់ដៃគូសម្តែង ជាមួយស្រីស្អាត ឌុច សុភា ។ អ្វីដែលគួរ ឱ្យកត់សម្គាល់ ថ្មីៗ នេះក៏លេចឮព័ត៌មានអេចអូចនិយាយតៗគ្នានៅក្នុងសិល្បៈថា ក្រោយពី លោក ឈុន វីរៈកុសល ចាប់ដៃគូ សម្តែងជាមួយ ឌុច សុភា ញ្ញឹកញ្ញាប់មក ពេលនេះលោកធ្លាក់ក្នុង អន្លង់ស្នេហ៍តារារូបស្រស់មុខស្រទន់ ឌុច សុភា ដោយមិនដឹងខ្លួន ហើយលោកមាន គម្រោងចូលស្តីដណ្តឹងទៅតាមប្រពៃណីថែមទៀតផង ។ ប្រភពនោះបានបន្តទៀតថា គេមិនទាន់ដឹងថា ឌុច សុភា ទទួលការស្រឡាញ់ពី ឈុន វីរៈកុសល ឬយ៉ាងណាទេ តែកន្លងមកគេធ្លាប់ឃើញលោកទៅចូលរួមជប់លៀង នៅដីរបស់ ឌុច សុភា នៅចោមចៅយ៉ាងស្និទ្ធស្នាល ។ ក្នុងនោះក៏ មានអ្នកខ្លះនិយាយថា លោក ឈុន វីរៈកុសល មិនមែនជា ជម្រើស របស់ ឌុច សុភា ទេ ព្រោះមានបុរសជាច្រើនចោមរោមស្រឡាញ់ នាង ហើយសុទ្ធសឹងជាអ្នកមានថែមទៀតផង ។
ឈុន វីរៈកុសល បានបក ស្រាយថា លោកមិនបាន ចេញទៅបន្តការ សិក្សានៅប្រទេស អូស្ត្រាលី ដោយសារ មានបញ្ហានៅ ក្នុងក្រុមគ្រួសារ តែយ៉ាងណា លោកបានទៅ ប្រទេស នេះរយៈពេល ប្រមាណជាង ពីរខែដែរ ។ ក្នុងនោះ លោកអះអាងថា ថ្វីដ្បិតលោក ស្រឡាញ់ សិល្បៈ តែលោកមិនអាច ចាប់ការងារនេះ ទាំងស្រុងបានទេ ព្រោះ សព្វថ្ងៃ លោកមាន ការងារផ្ទាល់ខ្លួន ជាអ្នកធ្វើការនៅ សណ្ឋាគារមួយ នៅខេត្ត សៀមរាប ប៉ុន្តែលោកអាច ឆ្លៀតសម្តែង បាននៅ ថ្ងៃសៅរ៍ និង អាទិត្យ ។ ថ្មីៗនេះ តារា សម្តែង រូបរាងខ្ពស់ ស្រឡះម្នាក់ នេះ បានបដិសេធ ការសម្តែង ខ្សែភាពយន្តមួយ ដោយសារគ្មាន ពេលវេលា គ្រប់គ្រាន់ ។ ទាក់ទងជាមួយ រឿងរ៉ាវដែល លេចឮនោះ លោក ឈុន វីរៈកុសល បដិសេធថា មិនមែនជា ការពិតទេ ។ លោកនិយាយថា “ខ្ញុំមិនបាន គិតដល់ ថ្នាក់នេះទេ តែខ្ញុំទទួល ស្គាល់ថា មួយ រយៈមុនពួកខ្ញុំ ពិតជាចាប់ដៃគូ សម្តែងច្រើន ជាមួយគ្នា ។ ខ្ញុំគិតថាជាការ ធម្មតាទេអ្នក សិល្បៈតែងលេចឮពាក្យ ដូចនេះចៀស មិនផុតនោះទេ តែខ្ញុំចង់បញ្ជាក់ ថា សព្វថ្ងៃខ្ញុំមាន គូស្នេហ៍ហើយ គាត់ជា អ្នកនៅ ក្រៅរង្វង់សិល្បៈ” ។
ទោះបីប្រកាសថា មានម្ចាស់ចិត្ត ក៏ពិតមែន តែតារាសម្តែង វ័យ ២៤ ឆ្នាំម្នាក់នេះ សុំមិននិយាយ លម្អិតពី អត្តសញ្ញាណ របស់នារីម្នាក់ នោះទេ ។ ក្នុងនោះលោក អះអាង ថា ទោះជាមាន ព័ត៌មាន ថាលោក ស្រឡាញ់ តារាសម្តែង ឌុច សុភា មែន តែគូស្នេហ៍ របស់លោកមិន មានការ ខឹងសម្បាអ្វីទេ គេជឿជាក់ និង យល់ពីការងារ ជាអ្នក សិល្បៈ របស់លោក ៕

ប្រុសស្អាត