កម្ពុជា​តម្លើង​ប្រព័ន្ធ​កុំព្យូទ័រ​​​ត្រួតពិនិត្យ​បទឧក្រិដ្ឋ​ឆ្លងដែន​

ពុធ 20 មិថុនា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

តាម​រយៈ​ជំនួយ​ពី​សហគមន៏អឺរ៉ុប​​ នគរបាល​ប្រទេស​កម្ពុជា បាន​​ប្រាប់​ឲ្យ​​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ខ្លួន​បាន​បំពាក់​រួច​​ហើយ​​នូវ​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​​ត្រួតពិនិត្យ​ ​បទឧក្រិដ្ឋ​ឆ្លងដែននៅអាកាសយាន្តដ្ឋាន​អន្តរជាតិ និង​ច្រក​ព្រំដែន​អន្តរជាតិ ។

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានបំពាក់ប្រព័ន្ធកុំព្យូទ័ររួចហើយ

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានបំពាក់ប្រព័ន្ធកុំព្យូទ័ររួចហើយ

លោក កែវ វណ្ណថន ប្រធាន​ការិយាល័យ​​នគរបាល​អន្តរជាតិ​របស់​កម្ពុជា ​បានថ្លែង​ប្រាប់​ក្រុម​អ្នករាយ​ការណ៏​ព័ត៌មាន​ថា ” នៅ​ពេលណា​ព័ត៌មាន​កម្អិត​​ដាក់​បញ្ជូល​ក្នុង​កុំព្យូទ័រ​នេះ​​ហើយ ដូច​ជាលិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ វា​នឹង​បង្ហាញ​ថា ក្លែងក្លាយ ព័ត៌មានទាក់ទង​នឹង​ជ​ន​ដែល​គេ​តាមចាប់​ខ្លួន​​​និង​បង្ហាញ​ឡើង​ផងដែរ ។ ហើយ​ព័ត៌មាន​ទាក់ទង​​និង​រថយន្ត​​​ចោលួច ឬ ប្លន់ ក៏​បា្រប់​ឲ្យ​ដឹងផងដែរ “។

បើ​តាម​មន្ត្រីនគរបាល​កម្ពុជា​រូប​នេះ​​ថា​ មាន​បទឧក្រិដ្ឋ​ប្រហែល​ជាង​​៣០លាន​ករណី ដែល​បានកើត​ឡើង​​ក្នុង​ប្រទេស​​ចំនួន​១៩០ ត្រូវ​បាន​កត់​ត្រា​ទុក​​ក្នុង​​ប្រពន្ធទិន្ន​​ន័យ​នេះ ។ ​ក្នុង​នោះ​​ជនឧក្រិដ្ឋ​ដែល​នគរបាល​អន្តជាតិ​​កំពុង​តាម​ចាប់​ខ្លួន ​ប្រហែល​៨ម៉ឺន​នាក់​ និង​រថយន្ត​​ដែល​ត្រូវ​បាន​​ចោរ​ប្លន់ ឬ លួច ប្រហែល​៧​លាន គ្រឿង​ ត្រូវ​បាន​​ដាក់់​បញ្ចូល​ក្នុង​ទិន្នន័យ​​នេះ ៕

What Next?

Recent Articles