សម្ព័ន្ធ​សហជីព​កម្ពុជា ស្នើសុំ​ក្រុមហ៊ុនកាត់ដេរ តៃ​យ៉ាង ធ្វើ​កូដកម្ម​

ថ្ងៃទី 20 មិថុនា 2012
ដោយ: កូឡាប
CEN

ភ្នំពេញ: ​យោងតាម​ជំពូក​ទី​១៣ នៃ​ច្បាប់​ស្ដីពី​ការងារ សម្ព័ន្ធ​សហជីព​កម្ពុជា របស់​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ បានចេញ​សេចក្តីជូនដំណឹង​ដល់​លោកនាយក​ក្រុមហ៊ុនកាត់ដេរ តៃ​យ៉ាង ស្តីពី​ការសុំ​ធ្វើ​កូដកម្ម នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចំនួន​៥​ចំណុច​។​

​សេចក្តីប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២០​មិថុនា ឆ្នាំ​២០១២ បង្ហាញថា កម្មករ កម្មការិនី​ប្រមាណ ៤.០០០ នាក់ បានធ្វើ​ការទាមទារ ចាប់តាំងពី​ដើមខែ​ឧសភា ឆ្នាំ​២០១២ រហូតមកដល់​ថ្ងៃនេះ មិនទាន់​ទទួលបាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅឡើយ​។​

​សម្ព័ន្ធ​សហជីព​កម្ពុជា បានប្រកាសទុកពេល​វេលា​ឱ្យ​ក្រុមហ៊ុន និង​ក្រសួង​ការងារ​ដោះស្រាយ​ជូន​កម្មករ រហូតដល់​ថ្ងៃ​ចន្ទ ទី​២៥ ខែមិថុនា ឆ្នាំ​២០១២ បើ​គ្មាន​ដំណោះស្រាយ​ទេ កូដកម្ម​ដោយ​សន្ដិវិធីនឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុនកាត់ដេរ តៃ​យ៉ាង ដោះស្រាយ​ជូន​កម្មករ និយោជិត មាន​ដូចខាងក្រោម​៖

១-​សុំឲ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់នូវ​អត្ថប្រយោជន៍​ផ្សេងៗតាមច្បាប់​ចំពោះ​ការប្ដូរឈ្មោះ​ក្រុមហ៊ុន​

២-​សុំឲ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​ចំនួន​១៥​ដុល្លារ ក្នុង​មួយខែ

៣-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់រង្វាន់​ទៀងទាត់​ចំនួន ១៥​ដុល្លារ ក្នុង​មួយខែ

៤-​សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ចំនួន ១៥​ដុល្លារ ក្នុង​មួយខែ

៥-​សុំឱ្យ​ក្រុមហ៊ុន​កុំ​យកមុខ​តំណែង និង​បច្ចេកទេស​មក​ទូទាត់​នូវ​រាល់ពេល​កម្មករ និយោជិត និង​ថ្នាក់ដឹកនាំ​សុំច្បាប់​ចាប់ពី​៣​ថ្ងៃ​ឡើងទៅ​៕​ S

What Next?

Recent Articles