Written by ភ្នំពេញដេលីញូវ
Monday, 02 July 2012
កីឡាករអូឡាំពិក ២០១២ នឹង ប្រារឰ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២ នេះ នៅទីក្រុងឡុងដ្រ៍ ប្រទេស អង់គ្លេស ។ កម្ពុជាបានបញ្ជូន កីឡាករ ចំនួន ៦ រូប ដែលក្នុងនោះ មានកីឡាករ ប្រកួតវិញ្ញាសា ហែលទឹក ពីររូប កីឡាករ អត្តពលកម្ម ពីររូប កីឡា តេក្វាន់ដូ មួយរូប និង កីឡាយូដូ មួយរូប ។
កាលពីថ្ងៃទី ១៣ ខែមិថុនា កីឡាការិនី តេក្វាន់ដូ ស៊ន ដាវីន បានធ្វើ ដំណើរ ទៅកាន់ ទីក្រុងឡុងដ្រ៍ ប្រទេស អង់គ្លេសហើយ ដើម្បីហាត់ ត្រៀមប្រកួត កីឡាអូឡាំពិក នៅទីនោះ ។ កីឡាការិនី ស៊ន ដាវីន ទៅមុន ដើម្បីហាត់ និង មានការ ប្រកួតកម្តៅ សាច់ដុំខ្លះ នៅទីនោះ ។
ស៊ន ដាវីន អាយុ ២០ ឆ្នាំ ជាម្ចាស់ មេដាយប្រាក់ Sea Games ទី ២៦ នៅប្រទេស ឥណ្ឌូណេស៊ី និង ជាម្ចាស់ មេដាយមាស ជើងឯកអាស៊ី អាគ្នេយ៍ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកាល ពីឆ្នាំ២០១១ ។ កីឡាការិនី រូបនេះប្រកួត ក្នុងប្រភេទ ទម្ងន់៦៧ គីឡូក្រាម ឡើង ។ កីឡាករ កម្ពុជាបាន ចូលរួម ប្រកួតកីឡា អូឡាំពិក ដោយការបាន ទទួលសិទ្ធិ អនុគ្រោះ (Wild-Card) ពីអូឡាំពិក អន្តរជាតិ ។
កម្ពុជាបាន បញ្ជូន កីឡាករ-ការិនី ៣ ប្រភេទកីឡា ដែលមាន ៦ នាក់ ទៅចូលរួមប្រកួត ដែលក្នុងនោះ ប្រភេទ កីឡាហែលទឹក ២ នាក់ គឺកីឡាករ ហែមថុន ពន្លឺ និង កីឡាការិនី ហែមថុន វិទិនី ដែលពួកគេ លេងវិញ្ញាសា ហែលរបៀប សេរី ចម្ងាយ ៥០ ម៉ែត្រ ។ ប្រភេទ កីឡា អត្តពលកម្ម កីឡាករ គៀង សាម៉ន ប្រកួត វិញ្ញាសារត់ ៨០០ ម៉ែត្រ និង កីឡាការិនី ចាន់ សីហា ប្រកួត វិញ្ញាសារត់ ២០០ ម៉ែត្រ ។ ប្រភេទកីឡា តេក្វាន់ដូ កីឡាការិនី ស៊ន ដាវីន ប្រកួតក្នុង ប្រភេទទម្ងន់ ៦៧ គីឡូ ក្រាមឡើង ។ កីឡាករយូដូ ឈ្មោះ ខុម រតនៈមុនី ក៏ត្រូវ បាន អនុញ្ញាត ទៅចូលរួមប្រកួត កីឡាអូឡាំពិក ២០១២ ដែរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជាសំណូមពរ ឱ្យអត្តពលកម្ម ទាំងអស់ត្រូវតែ បំបែកឯតទគ្គកម្ម របស់ខ្លួនឱ្យបាន ។ Naga World បានត្រៀម ប្រាក់ ១០.០០០ ដុល្លារ សម្រាប់ជា រង្វាន់ដល់អ្នក ដណ្តើមបាន មេដាយ ឯក្រុមហ៊ុន Smart Mobile ក៏បានសន្យា ផ្តល់រង្វាន់ដល់ អត្តពលកម្មដែល បំបែក ឯតទគ្គកម្ម របស់ខ្លួន បានទៀតផង ។
ក្រុមហ៊ុនសម្បទាន ចំណត អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានប្រកាសពី ការរៀបចំពន្លា ចេញដំណើរ សម្រាប់ អត្តពលកម្មកម្ពុជា នៅច្រក ចេញ-ចូល VIP ទៀតផង ។
សម្រាប់ការ ប្រកួតកីឡា អូឡាំពិក បែបនេះ បើបានមេដាយ មាសនឹង បានទទួលរង្វាន់ពី រាជរដ្ឋាភិបាល ៨០ លានរៀល មេដាយប្រាក់ ៦៤ លាន រៀល និង មេដាយសំរឹទ្ធិ ៤០ លានរៀល ៕

ឹរឹរឹរិឹរោិ
I hope that the Children of the Khmer Empire will get some medals!
មើលទៅកីឡាករកីឡាការីហាក់ដូចជាគា្មនកំលាំងសោះ ហើយចុះម្នាក់ទៀតទៅណា
មិនឃើញថតរូបជាមួយគ្នា។ប្រហែជាដាក់បងប្អូនចូលទៅដើរលេងហើយ។។។។។។
ជូនពរឱ្យបានជោគជ័យ!!
ខ្ញុំចូលចិត្តកីឡាករខ្មែរយើង ជូនពរអោយកីឡាខ្មែរទទួលជោគជ័យ
ខ្ញុំកីឡាករខ្មែរ ប្រឹងប្រែង ជាពិសេសជាងនេះទៅទៀតនោះ ខ្ញុំចូលចិត្តកីឡា បាល់ទាតខ្មែរជាងគេ ។កម្ពុជាឈ្នះ……………………………..។