ថ្ងៃទី 4 កក្កដា 2012
ដោយ: រតនា
CEN
ខេត្តកណ្តាល: កម្មកររោងចក្រកាត់ដេរ តៃយ៉ាង ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជាង ៣.០០០ នាក់ ដឹកនាំដោយលោករ៉ុងឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានតវ៉ាបិទផ្លូវជាតិលេខ ៤ ម្តុំផ្សារបែកចាន នាព្រឹកម៉ោងប្រហែល ៨ ថ្ងៃទី៤កក្កដា ឆ្នាំ២០១២។ មកដល់ម៉ោងជាង ៩ព្រឹកនេះ កម្មករនៅតែបន្តឈរបិទផ្លូវ ដោយគ្មានដំណោះស្រាយ។
លោក រ៉ុង ឈុន ដែលចូលរួមតវ៉ាជាមួយនឹងកម្មករបានឲ្យដឹងថា ការតវ៉ា ឈរបិទផ្លូវជាតិលេខ៤ ដោយសារតែភាគីរោងចក្រកាត់ដេរ តាយ យ៉ាង បានចាក់មេក្រូ រំខានដល់ការតវ៉ារបស់កម្មករ នៅមុខរោងចក្រកាត់ដេរ។ កម្មកររោងចក្រកាត់ដេរ តាយ យ៉ាង ក៏ទាមទារនូវលក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ១៥ ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃទឹកដោះគោ សម្រាប់កម្មការិនី ដែលមានកូនខ្ចីចំនួន ១៥ ដុល្លារ ក្នុងមួយខែ ប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារក្នុងមួយខែ និងទាមទារកុំឲ្យថៅកែរោងចក្រកាត់ប្រាក់ខែកម្មករ នៅពេលដែលពួកគេសុំច្បាប់ឈប់សំរាក ជាដើម។
លោក រ៉ុង ឈុន បន្តថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដឹកនាំកម្មករ ដើរហែក្បួន ចេញពីរោងចក្រកាត់ដេរ តៃយ៉ាង ទៅកាន់ការិយាល័យផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ស្ថានទូតអាមេរិក និងសហគមន៍អឺរ៉ុប ដើម្បីស្វែងរកអន្តរាគមន៍។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមកម្មករប្រដាប់ដោយដំបង និងដុំថ្ម បានឈរបិទផ្លូវជាតិលេខ៤ នៅម្តុំផ្សារបែកចាន បណ្តាលឲ្យកកស្ទះចរាចរណ៍ជាង ២ គីឡូម៉ែត្រ។ កម្លាំងប៉ូលិសខេត្ត និងអភិបាលខេត្តកណ្តាល កំពុងចុះទៅអន្តរាគមន៍លើករណីនេះ។
លោកស្នងការបានបន្ថែមថា លោករ៉ុងឈុន ដឹកនាំកម្មករធ្វើបាតុកម្មនេះ ដើម្បីតែបម្រើផលប្រយោជន៍គណបក្សប្រឆាំងប៉ុណ្ណោះ៕
អារ៉ុងឈុនកេណ្ឌមនុស្ស ប្រដាប់ដោយដុំថ្ម ដំបងអញ្ចឹង
ប្រហែលរត់ទាន់ អាម៉ម សូណង់ដូ ដែលឈរឈ្មោះលេខមួយ មុនស្រាប់ ហើយក៏ប្រហែលដូចពាក្យវាស្បថមែនទេដឹង !
អាម៉ម សូណង់ដូ វាបានស្បថថា និងអន្ទងហៅគ្នាវា តាមលេខរៀង ដែលពួកវាធ្លាប់ជាប់គុកជាមួយគ្នាលើកមុនឲ្យអស់
អាម៉ម សូណង់ដូ វាប្តេជ្ញាហើយ ប្តេជ្ញាទៀតថា វាមិនឲ្យបាត់ឈ្មោះអាណាម្នាក់ទេ
អ្ហែងកុំចង់រួចខ្លួនតែម្នាក់ឯង និងកុំឲ្យពូកែឈរសើចវាពេក