កម្មករ​រោងចក្រ​តាយយៀន​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤

ដោយ ដែន អយុធ្យា
2012-07-04
វិទ្យុ​អាស៊ីសេរី

កម្មករ កម្មការិនី​នៃ​សហគ្រាស​កាត់​ដេរ តាយ យៀន (Tai Yang) រាប់​រយ​នាក់ ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា។

កម្មករ​កម្មការិនី​នៃ​សហគ្រាស​កាត់​ដេរ តាយ យៀន (Tai Yang) ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៤ នា​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១២។

កម្មករ​កម្មការិនី​នៃ​សហគ្រាស​កាត់​ដេរ តាយ យៀន (Tai Yang) ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៤ នា​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១២។
RFA/Den Ayuthyea

ការ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​នេះ ចាប់​ផ្ដើម​តាំង​ពី​ម៉ោង​ជាង ៨​ព្រឹក រហូត​មក​ដល់​ម៉ោង ១១ នេះ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។  ចំណែក​ស្ថានភាព​ចរាចរណ៍​មាន​ការ​កក​ស្ទះ អ្នក​ធ្វើ​ដំណើរ​មិន​អាច​ឆ្លង​កាត់​បាន​ទេ។

កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ ៥​ចំណុច ដូច​ជា ស្មើ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ជូន​កម្មករ​លើ​ករណី​ថៅកែ​បាន​​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន។ ស្នើ​ផ្ដល់​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់នៅ​ចំនួន ១៥​ដុល្លារ​ក្នុង​១​ខែ។ ស្នើ​ដំឡើង​ប្រាក់​​រង្វាន់​​ទៀតទាត់ ១៥​ដុល្លារ ក្នុង​១​ខែ និង​ស្នើ​ដំឡើង​ប្រាក់​ថ្លៃ​ទឹក​ដោះ​គោ​ចំនួន ១៥​ដុល្លារ ក្នុង​១​ខែ​ជាដើម។

នៅ​ព្រឹក​ថ្ងៃ​៤ កក្កដា នេះ​ដែរ លោក​អភិបាល​ស្រុក​អង្គស្នួល និង​រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច ក៏​បាន​ចុះ​មក​ជួប​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​ចូល​រួម​ទាមទារ​សិទ្ធិ​ជូន​កម្មករ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​មន្ត្រី​ក្រសួង​សុំ​ជួប​តំណាង​ក្រុមហ៊ុន​ជាមុន​សិន។

What Next?

Recent Articles

One Response to "កម្មករ​រោងចក្រ​តាយយៀន​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤"

  1. BaBaBoo says:

    ការទាមទានូវអ្វីដែលហួសហេតុពេក និងនាំមកនូវការបាត់បង់ទៅវិញេ! ហើយការដែលកំពង់នាំគ្នាធ្វើកូដកម្មបិទ ផ្លូវមិនមែនជាមធ្យោបាយអភិវឌ្ឃន៌ស្រុកទេស។ បើមានការងារធ្វើហើយ ចេះតែទ្រាំធ្វើសិនទៅ យ៉ាងហោចណាស់គ្រាន់ បើជាងទៅធ្វើការនៅក្រៅប្រទេស តាមទូក តាមសមុទ្រ ត្រូវគេបេះឲ្យស្លាមស៊ី។ គួនាំគ្នាដកថយ ទុកឲ្យចរន្តសេដ្ឋកិច្ចដើរ ឬក៏គាំងស្ទះ បងប្អូនរើសយកបានតែ១គត់ ៕