កម្មករ​រោងចក្រ Ford Glory នៅតែ​បន្តធ្វើ​កូដកម្ម សមត្ថកិច្ច​ក្រុង និង​ខណ្ឌដេញ​កម្មករ​ពី​មុខរោ​ង​ចក្រ​

ថ្ងៃទី 4 កក្កដា 2012
ដោយ: សុផល
CEN

ភ្នំពេញ: កម្មករ​-​កម្មការិនីរោងចក្រ Ford Glory បាននាំគ្នា​បន្តធ្វើ​កូដកម្ម​ទាមទារ ១៦ ចំណុច​។ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១២ ក៏មាន​ខាង​សមត្ថកិច្ច​ក្រុង និង​សមត្ថកិច្ច​ខណ្ឌ ចុះមក​រុះរើ យក​ឧបករណ៍របស់​កម្មករ និង​បាន​បណ្តេញ​ក្រុមកម្មករ​ប្រហែលជា ១០០ នាក់ មិន​ឲ្យ​ធ្វើ​កូដកម្មនៅខាងមុខ​រោងចក្រ​ប​ន្ត​ទៀត​ទេ​។ សមត្ថកិច្ច​ទាំងនោះ អះអាងថា នេះ​ជា​បញ្ជា​របស់លោក​អធិការ​ខណ្ឌមានជ័យ​។​

​ហឿន ស្រី​តូច ជា​កម្ម​ការិនី​រោងចក្រ​ខាងលើ បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​ហាក់បីដូចជា​ខុសប្លែក​ពីថ្ងៃ​ធម្មតា គឺ​សមត្ថកិច្ច​បានមក​ដល់បណ្តេញ​កម្មករ​ តែ​កម្ម​ករ​នៅតែ​បន្តធ្វើ​ការតវ៉ា​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ ភាគី​រោងចក្រ​បាន​ទៅ​ជួល សន្តិសុខ​ឯកជនប្រមាណ ២០​នាក់ ដើម្បី​មក​ការពារ​រោងចក្រ និង​បាន​ដេញ​កម្មករ មិន​ឲ្យ​នាំគ្នា​មក​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ទេ​។​

​សូម​រំលឹកថា កម្មករ​រោងចក្រ​កាត់ដេរ Ford Glory ប្រមាណ​ជាង ៣០០ នាក់ បាន​នាំ​ធ្វើ​កូដកម្ម កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១២ ដោយសារតែ​ភាគី​រោងចក្រ មិនមាន​ដំណោះស្រាយ​ណាមួយ​ជាមួយ​កម្មករ​។ រោងចក្រ​នេះ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​៕ S

What Next?

Recent Articles