04 July 2012
David Boyle
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក(FAO)នៃអង្គការសហប្រជាជាតិ មានផែនការផ្គត់ផ្គង់ត្រីដល់សិស្សនៅកម្ពុជា ដែលយកពីតំបន់ដែលទទួលរងដោយគ្រោះរញ្ជួយដីនិងរលកយក្ស ស៊ូណាមិកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានវិបតិ្តនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា។
មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា ក្តីបារម្ភទាក់ទងនឹងការបំពុលដែលអាចកើតមានពីវិបត្តិនោះពុំ មានមូលដ្ឋានពេញលេញ ហើយថា ការធ្វើតេស្តឯករាជ្យយ៉ាងតឹងរ៉ឹងបានបង្ហាញថា ត្រីពុំមានសារធាតុវិទ្យុសកម្មនោះទេ។
ជំនួយស្បៀង ដែលផ្គត់ផ្គង់ដោយកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ក្រសួងការ បរទេសជប៉ុន ផ្តល់ត្រីពីតំបន់រងគ្រោះរលកយក្សស៊ូណាមិដល់សិស្សក្នុងប្រទេស កម្ពុជា ហ្គាណា កង់ហ្គោ សេនេហ្គាល់ និងស្រីលង្កា បានប្រកាសហើយកាលពីខែមីនា។

លោក Jean-Pierre de Margerie នាយកប្រចាំប្រទេសនៃ FAO បានថ្លែងថា ត្រី១២៤ តោនដែលមកដល់កម្ពុជា កាលពីខែមីនា បានធ្វើតេស្តដោយជប៉ុននិងអ្នកត្រួតពិនិត្យឯករាជ្យពីរក្រុម មុននឹងអនុម័ត បន្ទាប់ពីមានលទ្ធផលសារធាតុវិទ្យុសកម្មអវិជ្ជមាន។
លោកបន្តថា៖ «បើមានគ្រោះថ្នាក់ទាក់ទងស្បៀងអាហារដែលជាជំនួយផ្តល់ឲ្យ កម្មវិធីស្បៀងអាហារពិភពលោកនោះ យើងមិនទទួលយកជំនួយនោះទេ ហើយយើងមិនចែកចាយឡើយ។ រាល់ពេលខ្ញុំចុះមូលដ្ឋាន ខ្ញុំហូបជាមួយគ្នានឹងអ្នកទទួល ហើយខ្ញុំហូបត្រីជប៉ុនដូចគ្នា វាមានរសជាតិឆ្ងាញ់ ដូច្នេះ គឺគ្មានបញ្ហាទេ»។
លោក De Mangerie បានបន្តថា ត្រីបានមកដល់ក្នុងខែមីនា នឹងចែកចាយនៅខែតុលា តាមរយៈកម្មវិធីជាងមួយទសវត្សរ៍ ជាការលើកទឹកចិត្តឪពុកម្តាយក្នុងតំបន់ក្រីក្រនៃប្រទេសកម្ពុជា ឲ្យបញ្ជូនកូនទៅសាលារៀន តាមរយៈការផ្តល់អាហារូបត្ថម្ភពេលព្រឹក ជាការលើកទឹកចិត្ត។
លោកបន្ថែមថា អាហារមានប្រភពពីតំបន់ ហុកកៃដូ និង អាអុម៉ុរី មានចម្ងាយរាប់រយគីឡូម៉ែត្រពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម ដៃជីអី ប៉ុន្តែលោកថា អាជ្ញាធរជប៉ុនមិនបានពន្យល់ពីមូលហេតុអ្វីត្រីនោះមកពីតំបន់រង គ្រោះរលកយក្ស ស៊ូណាមិទេ។
តាមរបាយការណ៍ព័ត៌មានជប៉ុនបានឲ្យដឹងថា ត្រីសម្រាប់កម្មវិធីនេះមានប្រភពពីតំបន់ដូចជា អ៊ីបារ៉ាគី ដែលនៅជិតព្រំប្រទល់បំផុតគឺជាង៥០គីឡូម៉ែត្រពីរោងចក្រ បើទោះពុំមានព័ត៌មានបង្ហាញថា ត្រីតំបន់នេះគឺមានទិសដៅបញ្ជូនមកកម្ពុជាក៏ដោយ។
អ្នកស្រី Yukie Tokura មកពី Stop! Hamaoka Nuclear Power Plant ជាយុទ្ធនាការបិទរោងចក្រក្នុងតំបន់រងគ្រោះរញ្ជួយដី ៨ រ៉ិចទ័រ ដែលអាចកើតមាន៨៧ភាគរយ ក្នុង៣០ឆ្នាំទៀតនោះ បានតវ៉ានឹងកម្មវិធី ODA/WFP ហើយថា អ្នកស្រីខ្មាសអៀននឹងស្តង់ដារទ្វេដងគ្មានក្រមសីលធម៌របស់ រដ្ឋាភិបាលជប៉ុន។
តាមអ៊ីមែលអ្នកស្រីថា៖ «វាហាក់ដូចជា រដ្ឋាភិបាលជប៉ុនយកត្រីដែលប្រជាជនជប៉ុនមិនចង់ទិញ បង្ខំឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទទួលក្រោមជំនួយអន្តរជាតិ»។
ស្ថានទូតជប៉ុននៅភ្នំពេញមិនបានឆ្លើយតបនឹងភ្នំពេញ ប៉ុស្តិ៍ ទេ ហើយមន្រ្តីអប់រំកម្ពុជា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងថា មិនបានដឹងពីកម្មវិធីនោះទេ។
មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើត្រីមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយសារគោលការណ៍ផ្ទៃក្នុង។
លោក James Sutherland អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិនៅអង្គការ Friends International បានថ្លែងថា ប្រសិនបើ FAO ផ្តល់ការធានាពីសុវត្ថិភាពនៃស្បៀងអាហារ លោកគិតថា ពួកគេប្រាកដប្រជា ប៉ុន្តែវានឹងជួយថែមទៀត បើលទ្ធផលតេស្ត ធានាដល់សាធារណជន ។
លោក Sutherland បានបន្តថា ប្រជាជននឹងសួរថា៖ «ហេតុអីមិនផ្តល់ឲ្យប្រទេសឯទៀត ហេតុអ្វីឲ្យតែប្រទេសកំពុងអភិវឌ្ឍន៍?»
អ្នកផ្គត់ផ្គង់អាហារសមុទ្រជប៉ុននៅតំបន់ដែលរងគ្រោះរលកយក្ស បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីមានគ្រោះថ្នាក់មក ដោយសារការខូចខាតលើនាវានិងការភ័យខ្លាចពីអ្នកបរិភោគត្រីដែលអាចរងការបំពុល។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំមុន គ្រោះរញ្ជួយដីកម្លាំង៩ រ៉ិចទ័រ កើតឡើងនៅឈូងសមុទ្រឦសាននៃប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រ ក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូជីម៉ា ដៃអីជី ទាំង ៣ បិទដោយស្វ័យប្រវតិ្ត។
ប៉ុន្តែកម្លាំងរញ្ជួយដីបានបង្កើតរលកយក្ស កម្ពស់១៥ម៉ែត្រ ដែលបក់បោកលើរោងចក្រថាមពល និងប្រទេសជប៉ុន ធ្វើឲ្យប្រព័ន្ធធ្វើឲ្យត្រជាក់ដ៏សំខាន់ក្នុងរោងចក្រឈប់ ដំណើរការ បើទោះជាការបំបែកនុយក្លេអ៊ែរបិទក៏ដោយ។
ឧស្ម័នអ៊ី ដ្រូសែនបានផ្ទុះរបើកដំបូល និងជញ្ជាំងពីម៉ាស៊ីនរ៉េអាក់ទ័រ បញ្ចេញសារធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស។
ចាប់ពីនោះមក ទឹកជាច្រើនត្រូវយកទៅចាក់លើម៉ាស៊ីនរ៉េអាក់ទ័រ ដើម្បីកុំឲ្យវាឡើងកម្តៅ រលាយ ជាហេតុធ្វើឲ្យទឹកមានសារធាតុបំពុលដែលខ្លះអាចស្ថិត ក្នុងមហាសមុទ្រ។ សារធាតុនុយក្លេអ៊ែរដែលបញ្ចេញដោយវិបតិ្តគ្រោះធម្មជាតិនោះ ដែលជាក្តីបារម្ភខ្លាំង គឺ Iodine -131, Caesium-134 និង Caesium-137។
ខណៈដែល e Iodine-131 មានអាយុប្រហែលតែ៨ថ្ងៃ ហើយផុយរលួយក្នុងបរិយាកាសធម្មជាតិ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ Caesium -134 មានអាយុដល់ទៅ ២ ឆ្នាំ ហើយ Caesium-137 មានអាយុដល់ទៅ៣០ ឆ្នាំ ហើយអាចបន្តមានជាច្រើនទសវត្សរ៍។
កម្រិតគ្មានសុវតិ្ថភាពក្នុងអាហារ សារធាតុទាំងនេះអាចបង្កគ្រោះកើតជំងឺមហារីកដែលប្រមូលផ្តុំនៅក្រពេញទីរ៉ូអ៊ីដ បំពង់ក ដែលគ្រប់គ្រងអត្រារីកលូតលាស់តាមការបង្កើតអ័រម៉ូនដ៏សំខាន់ សម្រាប់ការរីកលូតលាស់របស់កុមារ។
កម្រិតសារធាតុវិទ្យុសកម្មក្នុងអាហាររបស់ជប៉ុនមានកម្រិតតឹងរ៉ឹងឬ តឹងរ៉ឹងជាងកម្រិតរបស់សហគមន៍អឺរ៉ុប និងប្រទេសដទៃទៀត ដូចជា សហរដ្ឋអាមេរិក។
ការធ្វើតេស្តរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ក៏ដូចជារបាយការណ៍ពីទីភ្នាក់ងារការពារបរិស្ថានអាមេរិក និងអ្នកឯកទេសសារធាតុវិទ្យុសកម្មបង្ហាញថាកម្រិតបំពុលក្នុង ត្រីមានទាបជាងទូទៅ ឬ ក៏គ្មាន។
កាលពីថ្ងៃចន្ទ សប្តាហ៍មុន ជាលើកទី១ បន្ទាប់ពីគ្រោះរញ្ជួយដី ជប៉ុនអនុញ្ញាតឲ្យលក់ត្រីដែលចាប់ពីឈូងសមុទ្រ ហ៊្វូគូសីម៉ាផ្ទាល់ បន្ទាប់ពីសហករណ៍ត្រីក្នុងតំបន់ថារកមិនឃើញសារធាតុវិទ្យុ សកម្ម។ នេះបើតាម BBC។
ប៉ុន្តែ គេនៅតែមានមន្ទិលចំពោះសុវត្ថិភាពម្ហូបអាហារ បន្ទាប់ពីមានការបញ្ចេញព័ត៌មានមិនច្បាស់លាស់ពីរដ្ឋាភិបាល ជប៉ុន និងក្រុមហ៊ុន Tokyo Electric Power Company អំពីកម្រិតធ្ងន់ធ្ងរនៃវិបតិ្ត។ ការសិក្សាដោយ Meteorological Research Institute នៅខែកុម្ភៈបានបង្ហាញសារធាតុ caesium ទ្វេដងជាងការរំពឹងទុក ដែលហូរពីម៉ាស៊ីនរ៉េអាក់ទ័រលេខ១ ហ៊្វូគូស៊ីម៉ា ដៃអីជី បន្ទាប់ពីគ្រោះរញ្ជួយដី ហើយប្រមាណ៧០ភាគរយបានហូរទៅសមុទ្រ៕ TK រាយការណ៍បន្ថែមៈ ផាក់ ស៊ាងលី

១. បើដឹងគ្រប់ៗគ្នាហើយថា វិទ្យុនុយក្លេអ៊ែរ អាចបណ្តាលអោយប៉ះពាល់រយៈពេលយូរ ដូច្នេះរដ្ឋាភិបាលគួរហាមឃាត់ការទទួលយកត្រីទាំងនេះ។ បើពួកនោះថា មិនអី ទុកអោយពួកវាស៊ីខ្លួនឯងទៅ!!!
២. ប្រទេសខ្មែរមិនមែនជាប្រទេសខ្វះត្រីនោះទេ! ដូច្នេះយើងមិនគួរទទួលយកត្រីដែលមានភាពប្រថុយប្រថាននេះទេ! តើអ្នកហ៊ានអះអាងថា រយៈពេលកុមារកម្ពុជាមិនកើតជម្ងឺមហារីក ? អ្នកណាហ៊ានទទួលលខុសត្រូវរឿងនេះ? បើពួកវាចិត្តល្អម្លឹងៗ ម្តេចមិនអោយតាំងពីយូរយារណាស់មកហើយ ម្ត៉េចទើបបានអោយនៅពេលនេះ ? ខ្មែរក្រយូរណាស់ហើយ ប៉ុន្តែមិនត្រូវក្រគំនិតនោះទេ!!
សូមអោយកម្មវិធីស្បៀងអាហារពិភពលោកផ្តល់អោយប្រទេសក្រីក្រផ្សេងទៀតចុះ។ កម្ពុជាមានបឹង ទន្លេសាបមួយយកត្រីស៊ីមិនអស់។
Do not let them do their research outcomes on our children. Radioactive will affect for a period of time. Let them try on the Japanese children and see the results.
បើត្រីទាំងនោះមានកាពិនិត្យហ្មត់ចត់មិនធ្វើឲ្យប៉ះពាល់ដល់កុមាកម្ពុជាមែនគួរតែទទួលយក គ្រួសារពួកគេនៅតាមជនបទក្រណាស់ក្នុងកាផ្គត់ផ្គង់ចំណីអាហារបំប៉នដល់កូនៗរបស់ពួកគេ។ ពួកគេគ្មានថវិកានិងវាសនាហូបត្រីធម្មជាតិដ៍មានឪជារស់ពីបឹងទន្លេសាបនោះទេដូច្នេះមានតែប្រថុយហូបត្រីជប៉ុនេះហើយគ្រាន់អាចជួយជីវជាតិវីតាមីនច្រើនដល់ពួកកុមារកម្ពុជាទាំងនោះ។
Voa, it is ok not to take it. Impact is no one-day proof. It takes longer than that.
Haha, pls don’t be embarrased ourselves to put children life on test for other countries’ reason
របស់ថោកមិនល្អ របស់ល្អមិនថោក
ដឹងហើយថាចង់ជួយ តែមិនគួរជួយរបស់បែបនោះទេ
វិទ្យុសកម្មមិនមែនលែងសើចបានទេ
បើយកលុយពីការពិនិត្យរកជាតិវិទ្យុសកម្ម នោះ មកជួយជាជំនួសវិញ វាប្រសើរជាង ទោបីតិចតួចក៏ល្អដែរ!
ត្រីទាំងនោះសូម្បីយកអោយសត្វស៊ីក៏មិនគួរដែរ
ចាត់ទុកថាវាខួចខាត បាត់បង់ពេល នោះទៅ កុំស្តាយអី!
ស្រុកខ្មែរមានត្រីគគោក! ចាំយកពីជប៉ុនមកធ្វើអី?
ឱ្យតែរដ្ឋាភិបាលបិទឡូនេសាទ ២ឬ៣ឆ្នាំ ត្រីកៀរនឹងជើង!
តែបើបើកឱ្យយួន មករកត្រីស្រុកខ្មែរ ខ្មែរអត់ត្រីដដែល!
ប្រទេសកម្ពុជាកំពង់ជិតដាច់ពូជត្រីនាពេលអនាគត ហើយអ្នកបំផ្លាញមិនមែនអ្នកណាក្រៅពីប្រជាជនខ្លឯងហ្នឹងទេ ។ ដោយភាពល្ងង់ខ្លៅមិនគោរពច្បាប់មច្ឆាជាតិ និងភាពក្រីក្ររួមផ្សំផង មានពូជត្រីខ្លះសឹងតែររលាយបាត់ពីផ្ទៃទន្លេរ ហើយកំហុសទាំងនេះជាកំហុសនៃការមិនចេះការពារ ។ បើជប៉ុនមានណងល្អជួយហើយ ទទួលយកទៅកុំឲ្យអសធា៕