ដោយ វិជ័យ អានន្ទ
2012-07-04
វិទ្យុអាស៊ីសេរី
អង្គការ សមធម៌កម្ពុជា រៀបចំសន្និសីទកាសែត ស្ដីអំពីយុទ្ធនាការដើម្បីស្ករសស្អាតស្អំនៅកម្ពុជា នារាជធានីភ្នំពេញ អំពាវនាវឲ្យប្រទេសមួយចំនួនលើពិភពលោកដែលទិញស្ករសពីក្រុមហ៊ុនស្ករសមួយចំនួន ក្នុងប្រទេសកម្ពុជា ដើម្បីដាក់គំនាបក្រុមហ៊ុនស្ករសទាំងឡាយណាដែលបានរំលោភយកដីរបស់ពលរដ្ឋយកទៅដាំអំពៅ។

សន្និសីទកាសែត ស្ដីពីយុទ្ធនាការ ដើម្បីស្ករសស្អាតស្អំនៅកម្ពុជា នាមជ្ឈមណ្ឌល Meta House រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
RFA/Vichey Anandh
តំណាងប្រជាសហគមន៍មកពីខេត្តចំនួនបី អំពាវនាវទៅបណ្ដាប្រទេសនៅលើសកលលោក ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យឈប់ទិញស្ករសដែលផលិតដោយក្រុមហ៊ុនប្រមាណ៥ នៅប្រទេសកម្ពុជា។
ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន លី យ៉ុងផាត់ ក្រុមហ៊ុន មិត្រផល ក្រុមហ៊ុន កោះកុង ស៊ូហ្គើ លីមីតធីត (Koh Kong Sugar Limited) ក្រុមហ៊ុន អាមេរិកខែន ស៊ូហ្គើ រីហ្វាញនីង (American Sugar Refining) និង ដូមីណូ ស៊ូហ្គើ (Domino Sugar)។
ការអំពាវនាវនេះធ្វើឡើងក្នុងសន្និសីទមួយ នាថ្ងៃទី៣ កក្កដា។ តំណាងប្រជាសហគមន៍រងគ្រោះមកពីខេត្តកោះកុង លោក ផល វណ្ណៈ ស្នើឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ឈប់ទិញស្ករសដែលផលិតដោយក្រុមហ៊ុនស្ករស នៅប្រទេសកម្ពុជា ជាបន្ទាន់ ដើម្បីដាក់គំនាបដល់ក្រុមហ៊ុនទាំងនោះ ក្រោមហេតុផលថា ក្រុមហ៊ុនឧស្សាហកម្មស្ករសអំពៅទាំងនោះ មិនបានគោរពច្បាប់ត្រឹមត្រូវ។
ម្យ៉ាងទៀត លោកបន្តថា ក្រុមហ៊ុនទាំងនោះបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ដោយសារបញ្ហារំលោភបំពាននេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋគ្មានផ្ទះសម្បែង គ្មានដីសម្រាប់ធ្វើស្រែចម្ការ និងធ្វើឲ្យពលរដ្ឋធ្លាក់ខ្លួនក្រលំបាក។
ស្រដៀងគ្នានេះដែរ តំណាងប្រជាសហគមន៍រងគ្រោះមកពីខេត្តឧត្តរមានជ័យ លោក ស្មិន តិ អំពាវនាវសុំឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក ដែលទិញស្ករស មេត្តាឈប់ទិញស្ករសពីក្រុមហ៊ុនឧស្សាហកម្មផលិតស្ករអំពៅមួយចំនួនក្នុងប្រទេសកម្ពុជា ដែលបានរំលោភយកដីពលរដ្ឋ។
លោកថ្លែងបន្តថា ក្រុមហ៊ុនឧស្សាហកម្មផលិតស្ករ បានប្រើរូបភាពអភិវឌ្ឍដើម្បីបំពានយកដីពលរដ្ឋ ធ្វើឲ្យពលរដ្ឋធ្លាក់ខ្លួនក្រ គ្មានការងារធ្វើ ដោយសារគ្មានដីសម្រាប់ធ្វើស្រែចម្ការ។
ក្រុមហ៊ុនឧស្សាហកម្មស្ករអំពៅ មិនបានជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរនោះទេ ជីវភាពប្រជាពលរដ្ឋមានតែដុនដាបទៅៗ។ លោកអះអាងបន្តថា ដូច្នេះ ការជួយទិញស្ករសពីក្រុមហ៊ុនស្ករសប្រទេសកម្ពុជា ហាក់ដូចជាជួយជំរុញឲ្យក្រុមហ៊ុនទាំងនោះមកធ្វើបាបប្រជាពលរដ្ឋប្រទេសកម្ពុជាដូច្នោះដែរ។
ក្រុមហ៊ុនចំនួន៥នោះ ដែលបានទទួលវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្រោមឆ័ត្រអភិវឌ្ឍ ដូចជា ក្រុមហ៊ុន លី យ៉ុងផាត់ ក្រុមហ៊ុន មិត្រផល ក្រុមហ៊ុន កោះកុង ស៊ូហ្គើ លីមីតធីត (Koh Kong Sugar Limited) ក្រុមហ៊ុន អាមេរិកខែន ស៊ូហ្គើ រីហ្វាញនីង (American Sugar Refining) និងដូមីណូ ស៊ូហ្គើ (Domino Sugar) ក្រុមហ៊ុនទាំងនេះត្រូវបានប្រជាពលរដ្ឋអះអាងថា រំលោភបំពានយកដីរបស់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនទាំងនេះប្រព្រឹត្តខុសច្បាប់ បណ្ដាឲ្យមានវិបត្តិដីធ្លីយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុនទាំង៥ ដើម្បីសុំប្រតិកម្មតបចំពោះការស្នើឲ្យផ្អាកបញ្ជាទិញនេះបានទេ នៅថ្ងៃទី៣ កក្កដា នេះ។
ប៉ុន្មានឆ្នាំថ្មីៗនេះ ដីសម្បទានសេដ្ឋកិច្ចយ៉ាងតិច ៧៥.០០០ហិកតារ ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុនឧស្សាហកម្មផលិតស្ករអំពៅឯកជនមួយចំនួន។ ការផ្ដល់ដីសម្បទានបែបនេះ បានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញព្រៃអភិរក្ស ការបំពុលទឹក និងដកហូតយកដីធ្លីពីប្រជាពលរដ្ឋរាប់រយគ្រួសារ នៅខេត្តកោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និងខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មានកម្មវត្ថុពីរយ៉ាងគឺ ការបាត់ដីធ្លីរបស់រាស្រ្ត និងការបាត់ទីផ្សាសេរីនៃក្រុមហ៊ុនរកស៊ីនៅកម្ពុជា គេគួពិចារណាសំណៅ ខាងលើឲ្យប្រយ័ត្ន។ បើនាំគ្នាស្រែកឲ្យគេបញ្ឈប់ទិញស្កសក៏ព្រោះតែភាព អយុត្តិធម៌ពីសមាជិកគ្រួសារក្នុងសង្គមខ្លួនឯង វាដូចជាកំពង់កាត់ផ្តាច់ឆ្នាំងបាយ ក្នុងរយៈពេលវែង ។ គួមានវិធានការល្អជាងនេះបន្តិច យ៉ាងហោចណាស់កម្ពុជាមិន អាម៉ាស់មុខនៅទីផ្សាអន្តរជាតិ នាពេលអនាគត៕
ក្រុមហ៊ុនខាតបង់ តែម្ចាស់ក្រុមហ៊ុនមិនដាច់បាយទេគេគ្រាន់ ឈឺក្បាលតិចតួច។
អ្នកដាច់បាយគឺ ប្រជាជន ឬ កម្មករ ក្នុងរោងចក្រឯណោះ!!
កម្ពុជាខ្មាស់គេលើ ទីផ្សា អន្តរជាតិរួចទៅហើយ
អ្នកណាអ្នកបង្កត្រូវតែទទួលខុសត្រូវ!
បើផ្តល់យុត្តិធម៏អោយគេ មានអ្នកណាទៅរករឿង ធ្វើអី?
BaBaBoo, please do not threatening this way (this is a real CPP’s typical approach to threaten their own people).
I want to tell you that if your Government implementing the investment law appropriately by providing appropriate compensation to the people or if your Government doing the appropriate research, meeting and consulting with people then there is no this problem happened and no one will loss either losing land of people or losing the market of any products that are producing in Cambodia.
Again, please stop using this approach to threaten your own people including the factory workers and please contribute every good ideas to your Government to maintain the rule of law with proper implementation, then no one will loss!!!
Your approach that is threatening people is can only provides the short term result when the time being that less people are educated but it will never work for the long term approach.
Please come back to the right ways and doing thing not just only for your own party, group, your family and yourself but please consider to other people as well!!!!