ពិធី​បុណ្យសព ៖ ប្រពៃណី​ដើម និង​ការប្រែប្រួល​

ថ្ងៃទី 4 កក្កដា 2012
ដោយ: ​វឿន សាវុធ
CEN

ភ្នំពេញ: មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ​តែងតែមាន​ប្រពៃណី​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ពិធី​រំលាយសព ឬ​ពិធី​ជូន​ដំណើរ​ខ្មោច​។ យ៉ាងណាមិញ​ ចំពោះជនជាតិខ្មែរ​យើង ពិធី​បុណ្យសព​ ជា​កាតព្វកិច្ច​មួយ​មិនអាច​ខ្វះចន្លោះ​បាន​ចំពោះ​ក្រុមគ្រួសារ​នីមួយៗ​។​

​តាម​សៀវភៅ​វប្បធម៌ អរិយធម៌​ខ្មែរ​ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ​ ពន់ ឆាយ បានឲ្យដឹងថា​ ការស្លាប់របស់​មនុស្ស​មាន​ច្រើនសណ្ឋាន​ណាស់ តួយ៉ាង ស្លាប់​ដោយ​ចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។ ស្លាប់​អ៊ីចឹង ​គេ​ហៅថា​សា្ល​ប់​ដោយ​”​អកាលមរណៈ ឬ​ខ្មោចតៃហោង​”​។ តាម​ទំនៀមទម្លាប់​ ការស្លាប់​របៀបនេះ​គេ​មិន​យកទៅ​បូជា​ទេ គឺ​គេ​ឲ្យ​យកទៅ​កប់​សិន ​រង់ចាំ​ដល់​វេលា​ល្អ ទើប​គាស់​យក​ឆ្អឹងទៅ​បូជា​វិញ​។ ឯ​ការស្លាប់​ដោយ​ស្របពេល​វេលា​ ដូច​មាន​ស្លាប់​ដោយ​ជំងឺ​ដែល​ព្យាបាល​ពុំជា ជំងឺ​ចាស់ជរា ដែល​គេ​ត្រៀម​ទុក​រៀបចំ​ទៅតាម​ទំនៀម​ទម្លាប់​។​

​ពិធី​មួយ​នេះ​គេ​បានរៀបចំ​ទៅតាម​លំដាប់លំដោយ​ដូចជា​:

– មុនពេល​ស្លាប់ៈ គេ​បាន​និមន្ត​ព្រះសង្ឃ​៤​អង្គ ឬមួយ​អង្គ​មក​សូត្រធម៌​ឲ្យ​បងប្អូន​កូនចៅ​សុំ​ខ​មាល​ទោស​។ អ្នកជំងឺ​ទន្ទេញធម៌ “​ពុ​ទ្ធោ អរហំ​” ដោយ​តាំងស្មារតី​ឲ្យ​នឹង​ទៅរក​អំពើ​ល្អ​ដែល​ខ្លួន​បាន​សាង​កន្លងមក​។ ​គេ​នាំគ្នា​រៀបចំ​គ្រឿង​បន្លុង និង​ប្រដាប់ប្រដា ផ្សេងៗ បង្ហាញ​អ្នកជំងឺឲ្យ​បានឃើញ​។​

– ក្រោយពេល​ស្លាប់ៈ​ អាចារ្យ​ចូលទៅ​បិទ​ភ្នែក និង​មាត់​ធ្មេញ ហើយ​យក​សុ​ពារ​បាត​ទាំង​៦​សន្លឹក មក​ដាក់​តាម កន្លែង​ដែល​ត្រូវដាក់​។ គេ​អុជ​ទៀន ក​ល្យ ដាក់​ក្បាល​គ្រែ ទៀនគោល​៥​ដើម អុជ​ក្បែរ​ក្បាល ស្មា​និង​ជើង​។ រៀប​ទៀន​ត្បូង ស្រូវ​ពន្លៃ​មួយ​ល្អី ប្រាក់​១​បាត សំពត់ ស ៥​ហត្ថ ចេកទុំមួយ​ស្និត ដាក់​ចុងជើង​។ ខាងក្រោម​កន្លែង​តម្កល់​គេ​ដាក់​ដុំថ្ម​មួយ​ដុំ ទឹក​មួយ​ក្អម​។ គេ​បាន​ដោតទង់ក្រពើនៅមុខ​ផ្ទះ ដើម្បី​ជាស​ញ្ញា បញ្ជាក់ថា មាន​អ្នកស្លាប់​ថ្មីៗ​។ លើកខ្មោច​ចំអាស​ទឹក​ដោយ​លាប​ទឹកអប់ សិតសក់ “​ទៅមុខ​៣​ដង ទៅក្រោយ​៣​ដង​” ជា​និមិត្តរូបនៃ​ការវិល កើត​ស្លាប់ របស់​មនុស្សលោក​។​

– ពិធី​ដង្ហែ​និង​រំលាយសពៈ​ គេ​បាន​រំកិលសព​ចេញពី​ទី​តម្កល់​ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល បង្វិលពពិល​៣​ជុំ ជុំវិញ​មឈូស​។ ក្រោយមក ដង្ហែ​ចេញ ដោយមាន​ព្រះសង្ឃ អភិធម្ម ព្រះសង្ឃ​មាតិកា អាចារ្យយោគី កាន់​ទង់ព្រលឹង មាន​ភ្លេង​ខ្មោច​លេង​កំដរ​ផង​។​អ្នក​ប្រាយលាជ អ្នក​បួសមុខភ្លើង អ្នក​ព្លុក (​អ្នក​ដុត​ខ្មោច​) ៤​នាក់​សែង​មឈូស​យក​ជើង​ទៅមុខ​។​អ្នកទទួល​ទៀន​ត្បូង និង​គ្រួសារ​ញាតិមិត្ត​របស់​ស​ព​ដើរ​ដង្ហែ​តាម​ក្រោយ​។
​នៅពេល​ទៅដល់​ទី​ប៉ាឆា​ គេ​បានរៀបចំ​កិច្ច​ទៅតាម​នោះ​ទៀត ដែលមាន​អាចារ្យយោគី និង​អ្នក​ព្លុក ៤​នាក់ យក​ចន្លុះ ១​ដើម​ម្នាក់ ដើរ​ព័ទ្ធជុំវិញមឈូស​៣​ជុំ​។ រួច​អាចារ្យ ដុត​ភ្លើងបូជាសព ពេលនោះ​មាន​អ្នក​បួសមុខភ្លើង តែ​សឹក​វិញ​នៅពេល​បូជាសព​រួច​ព្រមទាំង​មាន​ទេសនា​មុខ​ភ្លើង​។​

​នៅពេល​បច្ចុប្បន្ននេះ​ឃើញថា ពី​ធី​បុណ្យសព​មានការ​ប្រែប្រួល​ខ្លះៗ ដោយសារតែ​ពេលវេលា និង​ការចេះ​ចាំតៗ​គ្នា​មក គួបផ្សំ​នឹង​ការ​ចរន្តបទេសហូរ​ចូលមកទៀត បានធ្វើ​ឲ្យ​ពី​ធី​នេះ មិន​ចំ​ជា​លក្ខណៈ​ប្រពៃណី​បុណ្យសព​ខ្មែរ​នោះទេ​។ ទោះបី​ជាមាន​អ្នកស្លាប់​ដោយ​បែប​យ៉ាងណា ​ក៏​គេ​យក​ធ្វើ​
​បុណ្យ និង​បូជា​បាន​ទាំងអស់ ជាពិសេស​គេ​ធ្វើ​ទៅតាម​បណ្តាំ​អ្នក​មុននឹង​ស្លាប់ (​ខ្មោច​)​។

​ពេលខ្លះ​គេបាន​ប្រារព្ធធ្វើ​ទៅតាម​ជនជាតិ​ចិន ដែល​ក្នុងពិធី​នេះ ឃើញ​មាន​ដុត​ក្រដាសសែន (​ដុល្លារ​ខ្មោច​) អមដោយ​ភ្លេង​ម៉ុង​សាយ បូកនិង​ភ្លេង​បុណ្យសពប្រពៃណី​ផង​។ ចំពោះ​អ្នក​កាន់ទុក្ខ ក៏មាន​សភាពលក្ខណៈ ជា​ប្រពៃណី​ចិន (​សម្លៀកបំពាក់​) ដែល​អង្គុយបត់ជើង យំ និង​ដុត​ក្រដាសសែនបណ្តើរ​ផង​។ រីឯ​ការបូជា ឬ​បញ្ចុះសព​វិញ គេ​មាន​អញ្ជើញ​ចិន​សែ​មក​ម៉ិ​កថា​ត្រូវ​បញ្ចុះ ឬ បូជាសព​នៅ​ថ្ងៃ​ណា ម៉ោង​ណា ទៀតផង​។ ឯកា​រហែសពទៅ​បញ្ចុះ ឬ​បូជា​វិញ គេ​ហែ​ខ្មោច​ដោយ​រថយន្ត​ដែលមាន​លក្ខណៈ​ទំនើប​(​ឡាន​សព​)​។​

​ចំពោះ​ការ​កាន់ទុក្ខ​ជាធម្មតា​មាន​រយៈពេល​១០០​ថ្ងៃ​(៣​ខែ​១០​ថ្ងៃ​) អ្នកខ្លះ​អាច​ដល់​១​ឆ្នាំ តែ​មកដល់​ឥឡូវ​នេះ​វិញ មាន​ត្រឹមតែ​៧​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​ការរំលាយសព បញ្ចុះសព បញ្ចុះ​ការ​រហូតកប់​មួយរយៈ ហើយ​គាស់​យក​ឆ្អឹង​មក​ធ្វើបុណ្យ រួច​បញ្ចុះ​ក្នុង​ចេ​តិយឬ បូជា​ហើយរើស​ធាតុដាក់​ក្នុង​កោដ្ឋ យកទៅ​ទុកក្នុងផ្ទះ ឬ​ក្នុង​ចេ​តិយ ឬ​ទុក​នៅឯ​វត្ត​អារាម​។

​ចំពោះ​ពី​ដើម​វិញ​ គេ​បូជា​រូ​ច យក​ធាតុ​ដាក់​កោដ្ឋ ហើយ​បោះចោលក្នុង​ទឹក​ជ្រៅ ឬយកទៅដាក់​ចោល​ក្នុងព្រៃ ឲ្យ​សត្វ​ស៊ី​ទៅវិញ ដូចជានៅក្នុង​សម័យចេនឡា​៕ S

What Next?

Recent Articles

One Response to "ពិធី​បុណ្យសព ៖ ប្រពៃណី​ដើម និង​ការប្រែប្រួល​"

  1. Sokhom says:

    Take it easy. People might follow youn-style funeral or EU-style funeral, depends on the way they are influenced. This country they even do not recpect people’s right, dignity, and value esp. the law so many people thought it was useless no need to follow the national norm..I’m kidding people must respect their tradition,culture, and value…