ថ្ងៃទី 5 កក្កដា 2012
ដោយ: សីហា
CEN
ភ្នំពេញ: ទើបតែប្រឡូកក្នុងវិស័យសិល្បៈបានពីរឆ្នាំ តែពេជ្រ សុវណ្ណកក្កដា ទទួលការចាប់អារម្មណ៍ពីបណ្ដាផលិតកម្មផ្សេងៗ, ស្ថានីយទូរទស្សន៍ និងមហាជន។
ក្នុងពិធីខួបកំណើតគម្រប់១៩ឆ្នាំ ដែលចូលរួមដោយមិត្តភក្តិនិងអ្នកសិល្បៈជិតដិតនោះ នាំឲ្យកើតការមន្ទិលថា ស្រីស្រស់ធ្មេញច្រពើស ពេជ្រ សុវណ្ណកក្កដា ប្រាកដជា មានគូស្នេហ៍ជាអ្នករៀបចំឲ្យ ទើបបានជាមិនមានវត្តមានឪពុក-ម្ដាយនាងចូលរួម ។
ដោយសារតែខ្លាចជួបនឹងរឿងអាស្រូវដូចតារាខ្លះៗនោះ បានធ្វើឲ្យកញ្ញាពេជ្រ សុវណ្ណកក្កដា អះអាងក្នុងពិធីខួបកំណើតថា នាងមិនត្រូវការអ្នកឧបត្ថម្ភនិងប្តីគេទេ។
តាមទស្សនាវដ្ដីអង្គរធំ ចេញថ្ងៃ ២-៨កក្កដា២០១២ ឲ្យដឹងថា មានប្រុសអាណិកជននៅអាមេរិកស្រឡាញ់នាង និងចង់ទិញឡាន Range Rover ជាកាដូ, ឲ្យតែនាងព្រមស្នេហ៍ តែសុវណ្ណកក្កដាបែរជាធ្វើឲ្យបុរសនោះខកចិត្តទៅវិញ។
កញ្ញាបានអះអាងថា ខ្ញុំចង់បានគូអនាគតជាប្រុសនៅលីវ គ្មានប្រពន្ធ-កូន មានជីវភាពសមរម្យ ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយប្ដីគេ ព្រោះវាគ្មានសុភមង្គលនិងអនាគតទេ។
មានអាយុ១៩ឆ្នាំ កម្ពស់ ១,៦៣ម៉ែត្រ ទម្ងន់ ៤៣ គីឡូក្រាម ជានិស្សិតផ្នែក គណនេយ្យឆ្នាំទី២ សុវណ្ណកក្កដាឲ្យដឹងថា ពេលនេះកញ្ញាកំពុងថតឲ្យផលិតកម្ម Rook, សាន់ដេ, ថោន និង BIGMAN៕ S


បើនាងស្រលាញ់ខ្ញុំ នាងមិនខុសពេកទេ!
hesssssssss kom tov believe ke. me skorl ke ke por every body te ka pet ke mean u broing hery.ke kmean luy tvoe brithday te.mom ke kmean luy oy ke tvoe te krao pi boy old broing te .me ka phors kom por ke chrern pek.
មិនស្រឡាញ់ប្តីគេទេ តែស្រឡាញ់លុយប្តីទេ!
ស្រលាញ់បងមកអូន
ទ្រព្យបងក៍មាន
ប្រដាប់បងក៍បាន