ម្តាយ​បង្កើត ចន ច័ន្ទលក្ខិណា ទម្លាយ​រឿង​ឆានី-លក្ខិណា​គ្មាន​ផ្ទះ​សម្បែង​នៅ

04 July 2012
​ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង​ជើង​ចាស់​លោក យុត្ថារ៉ា ឆានី និង​ភរិយា​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ពេល​ចូល​រួម​កម្ម​វិធី​កន្លង​មក​​។ រូបថត ឈឹម ស្រីនាង

តារា​សម្តែង​ជើង​ចាស់​លោក យុត្ថារ៉ា ឆានី និង​ភរិយា​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ពេល​ចូល​រួម​កម្ម​វិធី​កន្លង​មក​​។
រូបថត ឈឹម ស្រីនាង

ភ្នំពេញៈ ក្រោយ​ពី​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​សម្តែង​ មិន​តិច​ជាង​២​ទសវត្សរ៍​នោះ ​ប្តី​ប្រពន្ធ​ជ្រក​ក្រោម​ដំបូល​សិល្បៈ​ដូចគ្នា លោក​ យុត្ថារ៉ា​ ឆានី និង​អ្នក​នាង​ ចន ច័ន្ទលក្ខិណា ​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​រៀម​ច្បង​ដ៏​មាន​សមត្ថភាព​ក្នុង វិស័យ​សិល្បៈ​។ ទន្ទឹម​នឹង​មាន​សមត្ថភាព​បន្សល់​ទុក​ជា​គំរូ​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ នោះ គេ​គិត​ថា គូ​ស្នេហ៍​សិល្បៈ​មួយ​គូ​នេះ​ នឹង​សល់​ប្រាក់​កាស​សង់​ផ្ទះ​វីឡា​រស់នៅ​ស្កឹមស្កៃ​មើល​ទៅ! ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​អ្នក​ស្រី វ៉ាន់ ដានី លាត​ត្រដាង​ថា​ លក្ខិណា​ និង ​ឆានី​ បម្រើ​សិល្បៈ​ជាង​២០​ឆ្នាំ​ហើយ តែ​មិន​ទាន់​​មាន​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​ទេ។

អ្នក​ស្រី​ វ៉ាន់ ​ដានី​ វ័យ​៥៩ឆ្នាំ​ជា​ម្តាយ​បង្កើត​របស់​តារា​សម្តែង​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ បាន​មាន​ប្រសាសន៍​ថា៖​ «កូនៗ​ខ្ញុំ​ លក្ខិណា​និង​ ឆានី​ ធ្វើ​ការ​បម្រើ​សិល្បៈ​២០​ឆ្នាំ​ហើយ​ នៅមិន​ទាន់​មាន​ផ្ទះ​នៅ​ផ្ទាល់​ទេ​ គឺ​សព្វ​ថ្ងៃ​នៅតែ​រស់​នៅ​ក្នុង​បន្ទុ​កម្តាយ​ឪពុក​នៅ​ឡើយ​»។

រឿង​គ្មាន​លុយ​កាក់​សម្រាប់​រស់​នៅ​ឲ្យ​សុខស្រួល​មាន​ផ្ទះ​សម្បែង​នេះ​ ត្រូវ​បាន​អ្នក​ស្រី​ជា​ម្តាយ​ដាក់​បន្ទុក​ថា បណ្តាល​មក​ពី​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​រក​ស៊ី​ទៀង​ត្រង់​ពេក​។ អ្នក​ស្រី​និយាយ​ថា៖ ​«ពួក​កូនៗ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់​សុចរិត​ ហើយ​ខ្ញុំ​ជា​ម្តាយ​ក៏​ដូច​គ្នា​របរ​រក​ស៊ី​ដឹក​ខ្សាច់​នេះ​មិន​ក្រោម​២០​ ឆ្នាំ​ហើយ​ដែរ​ តែ​រក​ប្រាក់​ចែក​កូន​ឲ្យ​ទិញ​ផ្ទះ​ នៅ​បែក​ក៏​មិន​បាន​ ព្រោះ​ថា​ខ្ញុំក៏​រក​ស៊ី​ទៀង​ត្រង់»។

មុន​នេះ​គេ​ល្បី​ថា លោក​យុត្ថារ៉ា ឆានី និង​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ទិញ​ខុនដូ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ តែ​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ស្រី វ៉ាន់​ ដានី​ បាន​ឲ្យ​ដឹង​ថា៖ «ពួក​គេ​មាន​យីអ៊ុន​បាន​ទៅ​ដេក​នៅ​ខុនដូ​នោះ​ ក៏​ព្រោះ​តែ​លោក​ថៅកែ​កាណាឌីយ៉ា គាត់​មាន​ចិត្ត​អាណិត​អាសូរ ហើយ​ក៏​ឲ្យ​ស្នាក់​នៅ​ដោយ​មិន​ទាមទារ​ពី​ពួក​គេ​សូម្បី​មួយ​កាក់​មួយ​សេន​ ឡើយ​»។

រាល់​អាថ៌​កំបាំង​ដែល​កប់​ជ្រៅ​ក្នុង​រង្វង់​គ្រួសារ​រាប់​សិប​ឆ្នាំ​ត្រូវ​ បាន​លាត​ត្រដាង​នា​ពេល​​នេះ​ លោក​ យុត្ថារ៉ា​ ឆានី​ ដែល​ជា​កូន​ប្រសា បាន​ទទួល​ស្គាល់​ការ​ពិត​ដោយ​លោក​បាន​ប្រាប់​ថា៖​​ «ពាក្យ​សម្តី​ដែល​ម្តាយ​ក្មេក​ខ្ញុំ​និយាយ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ជា​ ការ​ពិត​ទាំងអស់​»។

នៅ​ពេល​អ្វី​ៗ​ត្រូវ​លាត​ត្រដាង​ លោក​យុត្ថារ៉ា ​ឆានី​ បាន​និយាយ​យ៉ាង​សាមញ្ញ​ថា៖«ខ្ញុំ​មិន​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ម្តាយ ​ក្មេក​ឬ​យ៉ាង​ណា​នោះ​ឡើយ​ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​កូនៗ​ជា​តារា​ភាព​យន្ត​ល្បី​ នោះ​ដែរ​ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​គិត​ថា ពាក្យ​នេះ​ប្រាប់​ដល់​ទស្សនិកជន​ឲ្យ​បាន​ដឹង​ឮ​ថា​ ពួក​ខ្ញុំ​ធ្វើ​ការ​បម្រើ​សិល្បៈ​ស្មោះ​មិន​យក​សិល្បៈ​ដូរ​យក​វីឡា​ ឬឡាន​ទំនើបៗ​ជិះ​ដែរ​»។

ជាមួយ​នឹង​ជីវភាព​យ៉ាង​សាមញ្ញ​ មិន​មាន​ទ្រព្យធន​ក្រាស់ក្រែល លោក​យុត្ថារ៉ា ឆានី​ បាន​និយាយ​ដោយ​ចម្ងល់​ចំពោះ​ខ្លួន​ឯង​ថា​៖​ «ខ្ញុំ​ក៏​ឆ្ងល់​ខ្លួន​ឯង​ដែរ​ ប្រឡូក​សិល្បៈ​ពីរ​នាក់​ប្តី​ប្រពន្ធ​មិន​ក្រោម​២០​ឆ្នាំ​ទាំង​យប់​ទាំង​ថ្ងៃ ​ នៅ​តែ​មិន​សល់​លុយ​ទិញ​ផ្ទះ​ ទិញ​វីឡា​នៅ​នឹង​គេ​ ផ្ទុយ​ទៅ​វិញ​តារា​ស្រករៗ​ក្រោយ​ខ្លះ​មិន​ទាន់​ស្គាល់​កាមេរ៉ា​ច្បាស់​ផង​ គេ​ប្រកាស​ឡើង​ផ្ទះ​ ឡើង​វីឡា​យ៉ាង​គ្រហើៗ​»។

ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក​ឆានី អះអាង​ថា៖​«មិន​មែន​ថា​ពួក​ខ្ញុំ​ អត់​មាន​លុយ​ទិញ​ផ្ទះ​នៅ​សោះ​នោះទេ​ តែ​ពួក​ខ្ញុំ​ពួន​នៅ​ជុំ​ក្បាល​គ្នា​ជាមួយ​ម្តាយ​ក្មេក​នេះ​មក​ពី​ក្រុម គ្រួសារ​របស់​ខ្ញុំ​មិន​ចូល​ចិត្ត​រស់​នៅ​បែក​គ្នា ហេតុ​នេះ​ក៏ចេះ​តែ​នៅ​បែប​នេះ​ទៅ»៕

What Next?

Recent Articles

21 Responses to "ម្តាយ​បង្កើត ចន ច័ន្ទលក្ខិណា ទម្លាយ​រឿង​ឆានី-លក្ខិណា​គ្មាន​ផ្ទះ​សម្បែង​នៅ"

  1. Name says:

    អត់មានលុយទិញផ្ទះទេ មានតែលុយទិញដី។បើអត់ផ្ទះនៅចឹងម៉េចមិនធ្វើកូនធម៌សំដាច់ទៅ ក្រែងបានវីឡា គ្រឿងពេជ្រ ឡាន អីចឹងទៅ ខ្ញុំមិនចូលចិត្តនាងហ្នឹងទេព្រោះជាតាវៃរឹកទាំងពូជ ចង់អោយគេទ្ររឹកនាងតាំងពីនៅរៀនទាំងបងទាំងប្អូន។

  2. មានតែតារាលក់ខកេរ្តិ៏ម៉ែទេដែលអាចមានលុយកាក់ច្រើន

  3. Columbusboy says:

    That is right! Some of those DARAs are Gold Digger. That is why they are rich.

  4. កូនកាត់បីសាសន៏ says:

    តារាល្បីប៉ុណ្ណឹងហើយនៅអត់មានលុយទិញផ្ទះទៀត , តារាក្រោយៗគេសំដែងតែពីរបីឆ្នាំគេមានលុយទិញវីឡានៅបាត់ទៅហើយ កុំថាដល់ទៅ20ឆ្នាំ។

  5. ta sok san says:

    IT WAS HUMAN NATURES, DON’T FEEL BAD ..

  6. CT says:

    If something like this fall on your …what are you going to say then???? as human being must to be look down to others ? Who dare to say that never met any serious thing in life?
    We are way way behind the world fashion of idea or mind improving ? Critical or push more problems to those already in trouble ? Please, wake up and clean your own body before analysis others with logical analysis and reasonable consideration…don’t wast your time …..control your own desire before made the right decision for someone else…..

  7. អើវឺយត្រឹមត្រូវ អែបៗ ទៅក្បែរសំដាច់ ជំទាវ ធំ ឬ អគ្គនាយកបាយ័ន ទៅ ហើយ សុំ ដឹក ក្រញូង ប្រាំ ជើងទៅ ទីញផ្ទះ និង ឡានស្រួលហើយ

  8. Rottanak says:

    មនុស្សកើតមកមាននិស័យនិងចំណង់ចំណូលចិត្តខុសគ្នា ដូច្នេះការមានបានក៍មិនអាចដូចៗគ្នាទេ។ អ្នកខ្លះគេហ៊ានហក់លោតបើមានសំណាងក៍បានវីឡាតែបើគ្មានសំណាងក៍លិបបាត់លែងឃើញ។

  9. ចម​ ព្រហើន says:

    បើចង់បានវីឡានៅ សូមមករៀនពីប្រពន្ធយើង ទេព បុកប្រហុកទៅ រឺ មួយរៀនពីអាកួនជឹងយើង​ ឈ្មោះ សុខ​ សុភរ ក៏បានដែរ ហាស់ ហា ល្ងង់ណាស់។ យើងលក់ទ្រព្យរដ្ឋគ្មានឲ្យកូនចៅមួយរៀល ក៏គ្មាននរណា ហ៊ានថាអីយើងដែរ!

  10. llylen says:

    កើតជាមនុស្សបើមានគំនិតគង់មានថ្ងៃដែលយើងប៉ងទុកដូចប្រាថ្នា

  11. Sva watpnom says:

    វាអស់ឈើនឹងដឹកទៅហើយ មានតែដឹកឬសឈើ….លោកsuper wanderer.

  12. lin says:

    what is Youthara Chany’s main job? I have never seen him on movies or tv so far.
    Why the 2 have constras statements, «កូនៗ​ខ្ញុំ​ លក្ខិណា​និង​ ឆានី​ ធ្វើ​ការ​បម្រើ​សិល្បៈ​២០​ឆ្នាំ​ហើយ​ នៅមិន​ទាន់​មាន​ផ្ទះ​នៅ​ផ្ទាល់​ទេ​ គឺ​សព្វ​ថ្ងៃ​នៅតែ​រស់​នៅ​ក្នុង​បន្ទុ​កម្តាយ​ឪពុក​នៅ​ឡើយ​»។
    លោក​ឆានី អះអាង​ថា៖​«មិន​មែន​ថា​ពួក​ខ្ញុំ​ អត់​មាន​លុយ​ទិញ​ផ្ទះ​នៅ​សោះ​នោះទេ​ តែ​ពួក​ខ្ញុំ​ពួន​នៅ​ជុំ​ក្បាល​គ្នា​ជាមួយ​ម្តាយ​ក្មេក​នេះ​មក​ពី​ក្រុម គ្រួសារ​របស់​ខ្ញុំ​មិន​ចូល​ចិត្ត​រស់​នៅ​បែក​គ្នា ហេតុ​នេះ​ក៏ចេះ​តែ​នៅ​បែប​នេះ​ទៅ»៕
    I think that his mother in law would like to show up that Chany don’t have main job to support his family, Leakena, his wife work a lot but still…

  13. Taksin says:

    សុំសួរបន្តិចសូមមេត្តាលោកទាំងពីកុំខឹងនិងខ្ញុំអីព្រោះពាក្សពេជចចាមអារាមនេះខ្ញុំធ្លាប់បានឮយូយាណាស់មកហើយ។ ខ្ញុំធ្លាប់បានឮថានាងចនចន្ទ័លក្ខិណាបានទទួលយកខុនដូ​ដ៍ទំនើបពីលោក​មេទព័ ជាតារ៉ាកំពុង​ការពារព្រំដែនប្រាសាទព្រះវិហារជាថ្នូរនិងការរួមរស់ជាមួយលោកជាតារ៉ា​ហើយយុទ្ធរាឆានីកំពុងតែខាំមាត់សង្កត់ចិត្តព្រោះឃាត់​នាងមិនបានតែទោះជាយ៉ាង​ណាក៍ដោយ​នាងចន្ទ័លក្ខិណា មានសិទ្ធទៅមកជាធម្មតារវាងប្រុសកំណាន់ទាំងពី។ តើរឿងទាំងនេះពិត​ឬយ៉ាង​ណាសូមមេត្តាជួយ បកស្រាយដោយអនុគ្រោះផង។

  14. យ៉ាងណាៗយើង​ទាំងអស់គ្នា គឺសុទ្ធតែខ្មែរដូចគ្នាទេ បើពួកគេធ្វើអីបាន​សុខ​ អោយពួកគេធ្វើទៅ
    វាប្រសើជាង​​អ្នកធំ​ មួយចំនួនលក់​ ឧត្តមគតិ​ លក់ជាតិ​ដើម្បីតែផលប្រយោជន៏ខ្លួនងងដែរ។
    ខ្ញុំមិនមែនកាន់ជើងតារាទាំងពីរអ្នកនេះទេ​ តែទោះម្បីជាយ៉ាងណាគឺកំហុសឆ្គងតារាទាំងពីរនេះគឺ
    មានតិចតួចខ្លាំងណាស់បើប្រៀបធៀបជាមួយមេដឹកនាំប្រទេសរបស់ខ្មែរមួយចំនួន​ធំ​ដែរ។

  15. Ngor heaw says:

    It is wonderfull for this star couple. There are so nice and gerarosity. They love their family and no cheating in the busines.

  16. killer says:

    To Taksin: មិនមែនជាការពិតទេ ខ្ញុំស្គាល់លោកជា តារា ច្បាស់លាស់ គាត់មហាគំរិះមានតែចូល គ្មានចេញ ពិតជាមិនអាចទេ ផ្តល់ Condo នោះ ។

  17. Anonymous says:

    បើអ្នកចង់មានលុយច្រើនខំធ្វើការ។

  18. Name says:

    Message

  19. Kapond Yem says:

    Most of honest people remain live in poor condition, but well educated. Well educated does not mean you are rich. My well known University professor, eats apple the whole stem and seed, and still drive old car. I see lot of rich people look down on educated people. Do not forget that you have money but not much of knowledge, well the well educate has less money but more of knowledge.

  20. Kapond Yem says:

    Live with your dignity brother, God looks after you and your family.