ហឹរតិចៗ ជួយឱ្យបេះដូងរឹងមាំ

Written by ភ្នំពេញដេលីញូវ
Wednesday, 04 July 2012

នៅក្នុងកិច្ចប្រជុំ និងការតាំង ពិព័រណ៍ ប្រចាំឆ្នាំនៃ សមាគមគីមី របស់សហរដ្ឋ អាមេរិក កន្លងមកថ្មីៗនេះ លោកសាស្ត្រាចារ្យ ជឺន អាវីឆឺន អ្នកជំនាញផ្នែក វិទ្យាសាស្ត្រ អាហារ និង ការទទួលទានពី សាកលវិទ្យាល័យ ក្រុងហុងកុង ក្នុងប្រទេស ចិន បានបង្ហាញពី ការងារ ពិសោធ ថា សារធាតុម៉្យាង ឈ្មោះ Capsaicinoids ដែលធ្វើឱ្យ ម្ទេស មានរស ជាតិ ហឹរក្តៅនោះ វាមាន គុណភាព ជួយថែ បំប៉នបេះដូង បានយ៉ាងល្អ ។ ដូច្នេះប្រសិនបើ បានទទួលទាន រាល់ថ្ងៃ វាជួយ កាត់បន្ថយ ជាតិកូឡេស្តេរ៉ូល នៅក្នុងឈាម ដោយ បញ្ចោញ មក តាម លាមក ជាហេតុ គ្មានការសន្សំ ជាតិខ្លាញ់ នៅក្នុងរាងកាយ នោះទេ ។

ជាងនេះ ទៅទៀត សារជាតិហឹរនេះ ជួយការពារ មិនឱ្យហ្សែន ដែលជា អ្នកធ្វើឱ្យសាច់ដុំ ក្នុងសរសៃឈាម រួញទៀតផង ។ នេះជាហេតុផល ដែលបញ្ជាក់ថា ចរន្តឈាម អាច រត់ទៅ ចិញ្ចឹមបេះដូង និង អវយវៈ ដទៃៗទៀត បានយ៉ាងងាយ ស្រួលនោះ ។ ប្រសិនបើចង់ ឱ្យ ការ បរិភោគម្ទេស មានប្រសិទ្ធភាព ក្នុងការកម្ចាត់ កូឡេស្តេរ៉ូល គួរតែផ្តាច់ អាហារដែល សម្បូរទៅដោយ កូឡេស្តេរ៉ូល ដាច់ខាត ៕

What Next?

Recent Articles

2 Responses to "ហឹរតិចៗ ជួយឱ្យបេះដូងរឹងមាំ"

  1. IKEA says:

    Thank Q, this is a good article.

  2. BaBaBoo says:

    មិនពិតជាត្រឹមត្រូវមួយរយភាគរយទេ បរិមាណនៃការប្រើគឺជារឿងសំខាន់ បើបរិភោគហួសកំរិតវា អាចក្លាយជារឿងផ្សេងវិញ។ សញ្ញាចំណាំធ្លាប់ដឹង អ្នកដែលនិយមម្ទេសរមែងកើតរោគក្រពះ តាមតិចឬច្រើន ហើយរហ័សងងឹតភ្នែកផង ភាពច្រើននិងខូចក្រលៀនដល់ពេលចាស់ជរា ។ ម្លោះហើយបរិមាណនៃការប្រើ កាន់តែតិចតួចគឺជាការល្អ ។