ថ្ងៃទី 6 កក្កដា 2012
ដោយ: គ្រីទិច
CEN
ភ្នំពេញ: កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ហៅកាត់ថា AMM (ASEAN Foreign Ministers’ Meeting) បានធ្វើ៤៤ដងរួចមកហើយ។ នៅថ្ងៃចន្ទ កម្ពុជាក្នុងនាមប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅថ្ងៃទី៩កក្កដា។
តើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៤៤លើកកន្លងមកធ្វើនៅពេលណា និងប្រទេសណាខ្លះ?
ទី១-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាលើកដំបូងបានប្រព្រឹតិ្តឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៨ សីហា ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ
ទី២-ធ្វើឡើងនៅថ្ងៃទី៦ដល់ ៧ ខែសីហា ១៩៦៨ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។លោក អាដាំ ម៉ាឡិក (Adam Malik) រដ្ឋមន្ត្រីនៃក្រសួងកិច្ចការបរទេសឥណ្ឌូណេស៊ីជាប្រធាន។
ទី៣-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៦ដល់ ១៧ ខែធ្នូ ១៩៦៩ក្នុងប្រទេសកាមេរូន ។លោក ទុន អាដុល រាសាស (Tun Abdul Razak )រដ្ឋមន្ត្រីនៃក្រសួងកិច្ចការបរទេសកាមេរូន។
ទី៤- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១២ដល់ ១៣ ខែមីនា ១៩៧១ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។លោកកាឡូស ភីរ៉ាមូលូ (Carlos P. Romulo)រដ្ឋមន្ត្រីការបរទេសហ្វីលីពីនជាប្រធាន។
ទី៥- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៣ដល់ ១៤ ខែមេសា ១៩៧២ ក្នុងប្រទេសសិង្ហបុរី។លោក រាចារាតណាំ (Rajaratnam,)រដ្ឋមន្ត្រីបរទេសសិង្ហបុរីជាប្រធាន។
ទី៦- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៦ដល់ ១៨ ខែមេសា ១៩៧៣ ក្នុងប្រទេសថៃ ។លោកឆាទីឆៃ ឆនហាវ៉ាន់ ( Chatichai Choonhavan)រដ្ឋមន្ត្រីការបរទេសថៃជាប្រធាន។
ទី៧- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី៧ ដល់ ៩ ខែឧសភា ១៩៧៤ ក្នុងប្រទេសឥណ្ឌូណេស៊ី ។លោក អាដាំ ម៉ាឡិក (Adam Malik)រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីជាប្រធាន។
ទី៨- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៣ ដល់ ១៥ ខែឧសភា ១៩៧៥ ក្នុងប្រទេសម៉ាឡេស៊ី ។លោកតេងគូ អាម៉ាត់ រីតហូឌីន (Tengku Ahmad Rithauddeen)រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាប្រធាន។
ទី៩-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៦ ខែមិថុនា ១៩៧៦ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោកកាឡូស ភីរ៉ាមូលូ (Carlos P. Romulo) រដ្ឋមន្ត្រីនៃក្រសួងកិច្ចការបរទេសហ្វីលីពីនជាប្រធាន។
ទី១០- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី៥ ដល់ ៨ ខែកក្កដា ១៩៧៧ ក្នុងប្រទេសសិង្ហបុរី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី លី ក្វាន់ យូ (Lee Kuan Yew)
ទី១១- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា ១៩៧៨ ក្នុងទីក្រុងផាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី ក្រេនសាក់ ឆមម៉ាណាន (Kriangsak Chomanan)
ទី១២ -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ១៩៧៩ ក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ក្រោមអធិបតីភាព ប្រធានាធិបតី ស៊ួ ហាតូ (SoeHarto)
ទី១៣- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៥ ដល់ ២៦ ខែមិថុនា ១៩៨០ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី ដាតូ ហួសាន អូន (Dato’ Hussein Onn)
ទី១៤-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី១៧ ដល់ ១៨ ខែមិថុនា ១៩៨១ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ប្រធានាធិបតី ហ្វេឌីណង់ ម៉ាកូស (Ferdinand E. Marcos)
ទី១៥ -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា ១៩៨២ ក្នុងប្រទេសសិង្ហបុរី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី លី ហ្វាន់ ចូវ (Lee Kuan Yew)
ទី១៦-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ១៩៨៣ ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី ប្រេម ទីនសុលឡាណុនដា (Prem Tinsulanonda)
ទី១៧-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី៩ ដល់ ១០ ខែមិថុនា ១៩៨៤ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្រោមអធិបតីភាព ប្រធានាធិបតី ស៊ូ ហាតូ (Soeharto)
ទី១៨ -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ១៩៨៥ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី ដាតូ សេរី មហាធៀ មូហាម៉ាត់ (Dato’ Seri Dr. Mahathir Mohamad)
ទី១៩ -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៣ដល់ ២៨ ខែមិថុនា ១៩៨៦ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ប្រធានាធិបតី ខូរាសូន អាគីណូ (Corazon C. Aquino)
ទី២០-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ១៩៨៧ ក្នុងប្រទេសសិង្ហបុរី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី លី ក្វាន់យូ (Lee Kuan Yew)
ទី២១- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី៤ ដល់ ៥ ខែកក្កដា ១៩៨៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី ប្រេមទីន សុលឡាណុនដា (Prem Tinsulanonda)
ទី២២-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី៣ដល់ ៤ ខែកក្កដា ១៩៨៩ ក្នុងព្រុយណេ ក្រោមព្រះរាជអធិបតីភាព ព្រះចៅស៊ុលតង់ ហាជី ហាសានាល់ បុលគីយ៉ា (Sultan Haji Hassanal Bolkiah)
ទី២៣-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ១៩៩០ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្រោមអធិបតីភាព ប្រធានាធិបតី ស៊ួ ហាតូ
ទី២៤-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី១៩ ដល់ ២០ ខែកក្កដា ១៩៩១ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី មហាធៀ (Dato’ Seri Dr. Mahathir Mohamad)
ទី២៥ -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២១ដល់ ២២ ខែកក្កដា ១៩៨២ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ប្រធានាធិបតី ហ្វីដេល វីរ៉ាម៉ូស (Fidel V, Ramos)
ទី២៦ -កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៣ ដល់ ២៤ ខែកក្កដា ១៩៩៣ ក្នុងប្រទេសសិង្ហបុរី
ទី២៧-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី២៩ ដល់ ៣០ ខែកក្កដា ១៩៩៤ ក្នុងទីក្រុងបាងកក ប្រទេសថៃ
ទី២៨- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៩ដល់ ៣០ ខែកក្កដា ១៩៩៥ ក្នុង ប្រទេសព្រុយណេ ក្រោមអធិបតីភាព ស្តេចស៊ុលតង់ (Sultan Haji Hassanal Bolkiah)
ទី២៩- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២០ដល់ ២១ខែកក្កដា ១៩៩៦ ក្នុងទីក្រុងហ្សាការតា
ទី៣០- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៥ ខែកក្កដា ១៩៩៧ ក្នុងទីក្រុងសួបាន ចាវា ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសមាឡេស៊ី
ទី៣១- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៥ ខែកក្កដា ១៩៩៨ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសហ្វីលីពីន
ទី៣២-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី២៣ ដល់ ២៤ ខែកក្កដា ១៩៩៩ ក្នុងប្រទេសសិង្ហបុរី
ទី៣៣- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៥ ខែកក្កដា ២០០០ ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីយភាពរដ្ឋមន្ត្រីការបរទេសថៃ លោកសូរីន ភីតសុវណ្ណ (Surin Pitsuwan)
ទី៣៤- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៣ ដល់ ២៤ ខែកក្កដា ២០០១ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមអធិបតីភាពរដ្ឋមន្ត្រីការបរទេសវៀតណាម ហ្គុយយិន ឌី នេន (Nguyen Dy Nien)
ទី៣៥-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី២៩ដល់ ៣០ ខែកក្កដា ២០០២ ក្នុងទីក្រុងបង់ដាសេរី បេកាវ៉ាន់ ប្រទេសព្រុយណេ ក្រោមអធិបតីភាព ស្តេចស៊ុលតង់(Sultan Haji Hassanal Bolkiah)
ទី៣៦- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៦ ដល់ ១៧ ខែមិថុនា ២០០៣ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។រដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ហោណាំ ហុង ជាប្រធាន
ទី៣៧- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៩ដល់ ៣០ ខែមិថុនា ២០០៤ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។រដ្ឋមន្ត្រីការបរទេស ហាសាន់ វីរាជូដា (Hassan Wirajuda) ជាប្រធាន
ទី៣៨- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ២០០៥ ក្នុងប្រទេសឡាវ ។រដ្ឋមន្ត្រីការបរទេសប្រទេសឡាវជាប្រធាន
ទី៣៩- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ២០០៦ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី ដាតូ សេរី ស៊ីយេត ហាមីត អាល់បា ( Dato’ Seri Syed Hamid Alba)
ទី៤០- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២៩ ដល់ ៣០ ខែកក្កដា ២០០៧ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
ទី៤១ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២១ខែកក្កដា ២០០៨ ក្នុងប្រទេសសិង្ហបុរី ។រដ្ឋមន្ត្រីការបរទេស លោក George Yeoជាប្រធាន។
ទី៤២ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ២០០៩ ក្នុងទីក្រុងភូកេត ប្រទេសថៃ ។រដ្ឋមន្ត្រីការបរទេសថៃ លោកកាស៊ីត ភីរម្យ (Kasit Piromya)ជាប្រធាន។
ទី៤៣-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅថ្ងៃទី១៩ដល់ ២០ ខែកក្កដា ២០១០ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Gia Khiem ជាប្រធាន
ទី៤៤- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ២០១១ក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី៕ S