មិត្ត​របស់​ប្រាសាទព្រះវិហារ បេតិកភណ្ឌ​ពិភពលោក​

ថ្ងៃទី 6 កក្កដា 2012
ដោយ: កូឡាប
CEN

ភ្នំពេញ: ​គណៈកម្មាធិការ​មិត្ត​របស់​ប្រាសាទព្រះវិហារ (​បេតិកភណ្ឌ​ពិភពលោក​) ជា​អ្នករៀបចំ​វេទិកា “​សន្និសីទ និង​ពិ​ព័រ​ណ៍មិត្ត​របស់​ប្រាសាទព្រះវិហារ​” សូម​គោរព​ជម្រាបជូន​សាធារណជន ជាតិ និង​អន្តរជាតិ​ទាំងអស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​ឯនាយសមុទ្រ ស្តីពីៈ “​សន្និសីទ និង​ពិ​ព័រ​ណ៍មិត្ត​របស់​ប្រាសាទព្រះវិហារ​” ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ភូមិ​ន្ទភ្នំពេញ ចំនួន ៣​ថ្ងៃ (១៤-១៥-១៦ ខែកក្កដា ឆ្នាំ​២០១២) វេលា​ម៉ោង ៩ និង ៣០ នាទី ដល់​ម៉ោង ១៥ ល្ងាច​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា “​សន្និសីទ និង​ពិ​ព័រ​ណ៍មិត្ត​របស់​ប្រាសាទព្រះវិហារ​” គឺមាន​បំណង​ទទួលបាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ប្រជាពលរដ្ឋ និង​អន្តរជាតិ​៖

១-​ក្នុងទិសដៅ​:
-​ពង្រឹង​និង​ពង្រីក​នៃ​ការយល់ដឹង​ជា​សាធារណៈ ផ្តល់ពី​គ្រប់​មជ្ឈដ្ឋាន​។​
-​រួមគ្នាការពារ​អភិរក្ស អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធភាព​។​

២- សាធារណជន​អាច​ចូលរួម​ដោយ​ឥតគិតថ្លៃនៅនឹងកន្លែង ដូច​អា​សយ​ដ្ឋា​ន​ដែល​បាន​ជម្រាបជូន​ខាងលើ​។ សាធារណជន​ដែលមាន​រូបថត ឯកសារ សោតទស្សន៍ កំណាព្យ ចម្រៀង ឬ​សម្ភារៈ​អ្វីៗ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ អាចដាក់​តាំងនៅ​ក្នុង​ពិធី​នេះ តាមរយៈ​ការសម្របសម្រួល​ដោយ​គណៈកម្មាធិការ​យើងខ្ញុំ​។​

៣-​សាធារណជន​ក៏​អាច​ចូលរួម​ជា​ប្រយោលក្នុងការ​ដាក់តាំង​រាល់​រូបភាព ឬ​ឯកសារ​ដទៃទៀត​ដែលជា​បំណង​របស់​ឯកជន​នី​មួយៗ​ផ្ទាល់​ក្នុង​Website,Facebook, Social Media, Social Network ផ្ទាល់​របស់ខ្លួន​ដោយ​គ្រាន់តែ​ផ្ញើអា​សយ​ដ្ឋា​ន​(Address) របស់ខ្លួន​និងជូន​ដល់​គណៈកម្មាធិការ ដើម្បី​សម្រួលដល់​សាធារណជន អាច​ចូលរួម​ទទួល​ព័ត៌មាន​នេះ​បាន​ដោយ​សេរី ពី​អា​សយ​ដ្ឋា​នរបស់​អស់លោក​។​

​សូមជម្រាបថា ពេលវេលា​ពិ​ព័រ​ណ៍​រូប​ភាពជា​ផ្លូវការ​នេះ គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែកក្កដា ឆ្នាំ​២០១២​។ ហើយ​កម្មវិធី​នេះគឺមាន​បំណង​មិនបង្កើត​ឲ្យ​មាន​ភាព​ញុះញង់ ឬ​អរិភាពជាមួយ​បុគ្គល ក្រុម ឬ​អង្គការ​ណាមួយ​ឡើយ​។
​គណៈកម្មាធិការ សូម​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ដើម្បី​ធានា​នូវ​បំណង​ដ៏​មាន​សារសំខាន់​ខាងលើនេះ​។​

​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​: ០១១ ៩១៩ ០៤៤, ០១២ ៤៤៤ ៩៧៦, ០១២ ៩០៨ ៨៤០, ០២៣ ២១៣ ០៧៤​។ E-mail: friendofpreahviheartemple@gmail.com, fpt.whs@gmail.com​។​

​ជាការ​កត់​សម្គាល់ ការ​តាំងពិព័រណ៍​នោះ ធ្វើឡើង​ក៏​ដើម្បី​សាទរ​ដល់​ខួប​លើក​ទី​៤ នៃ​ការចុះឈ្មោះ​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨៕​ S

What Next?

Recent Articles