ឧញ៉ាកុក អាន​ប្តឹង​សាច់​ញាត្តិ​លោក​ហេង ឈៀង និង​អ្នក​ស្រី​ទេព​កូលាប​បន្ថែម​ទៀត

18 July 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

លោក​ឧញ៉ា​ កុក អាន ​ពេល​ផ្តល់​បទ​សំភាសន៍​ជាមួយ​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កន្លង​មក។

លោក​ឧញ៉ា​ កុក អាន ​ពេល​ផ្តល់​បទ​សំភាសន៍​ជាមួយ​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កន្លង​មក។

ភ្នំពេញៈ លោក​ឧញ៉ា​ កុក អាន​ ព្រឹទ្ធ​សមាជិក​និង ជា​ប្រធាន​ក្រុម​ហ៊ុន​អាន​កូ ប្រាដ័រ​បាន​ដាក់​ពាក្យ​ប្តឹង សាច់​ញាត្តិ​ក្រុម​គ្រួសារ​ចំនួន ៦​នាក់​របស់​លោក​ ហេង ឈៀង​ អតីត​អគ្គនាយក​រង​ក្រុម​ហ៊ុន​អាន​កូ ប្រា​ដ័រ និង​លោក​ស្រី​ ទេព កូលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ ឡុង ដារ៉ា មេធាវី​ការពារ​ក្តី​លោក​ឧញ៉ា​ កុក អាន បាន​មាន​ប្រសាសន៍​ថា​លោក​ឧញ៉ា កុក អាន ​បាន​ប្តឹង​សាច់​ញាត្តិ​របស់ លោក​ ហេង ឈៀង ​និង​អ្នក​ស្រី ​ទេព កូលាប ​ចំនួន​៦នាក់​ពី​បទ​បរិហា​កេរ្តិ៍ និង​ទទួល​ផល​ចោរកម្ម។ លោក​ឧញ៉ា​បាន​ស្នើរ​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ពួក​គេ​ឲ្យ​បាន​ធ្ងន់​ធ្ងរ​តាម​ផ្លូវ​ច្បាប់។

What Next?

Recent Articles