កាត់​ទោស​អតីត​ទី​ប្រឹក្សា ​ជា ស៊ីម ​​ឲ្យ​ជាប់​ពន្ធធាគារ ២ឆ្នាំ

26 July 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​សវនាការ​កាត់​ទោស​អតីត​ទី​ប្រឹក្សា​សម្តេច​ ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​តែ​ទោស​ត្រូវ​ព្យួរ ពិន័យ​ជា​ប្រាក់​១០​លាន​រៀល និង​បង្គាប់​ឲ្យ​សង​សំណង ១៤០,០០០​ដុល្លារ​អាមេរិក។

លោក ​គឹម ដានី ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ថ្លែង​ថា លោក​ ម៊ី រដ្ឋា អាយុ​៣៩​ឆ្នាំ ជា​ពាណិជ្ជករ និង​ជា​អតីត​ទីប្រឹក្សា​សម្តេច​ ជា ស៊ីម ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​តែ​ទោស​ត្រូវ​ព្យួរ ពិន័យ​ជាប្រាក់ ១០​លាន​រៀល (២,៥០០ដុល្លារ) និង​ត្រូវ​សង​សំណង​ចំនួន ១៤០,០០០ដុល្លារអាមេរិក​ទៅ​លោក ឈន សារ៉ាណេ​ដែល​ជា​ដើម​បណ្តឹង។

សូម​បញ្ជាក់​ថា​លោក ម៊ី រដ្ឋា ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ កាល​ពី​ឆ្នាំ​២០០៩ ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត​ក្នុង​មាត្រា ៣៩១​និង​៣៩២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​ការ​ចេញ​មូល​ប្បទាន​ប័ត្រ​គ្មាន​សាច់​ប្រាក់​ចំនួន ២៥០,០០០​ដុល្លារ​ទៅ​លោក​ឈន សារ៉ាណេ​ដែល​ជា​ពាណ្ជិករ​ម្នាក់​នៅ​ភ្នំពេញ​តាំង​ពី​ឆ្នាំ​២០០៨។​លោក​ត្រូវ​បាន​ប្តឹង​ដោយ​លោក​ឈន សារ៉ាណេ​ក្នុង​ឆ្នាំ​២០០៩។

What Next?

Recent Articles

2 Responses to "កាត់​ទោស​អតីត​ទី​ប្រឹក្សា ​ជា ស៊ីម ​​ឲ្យ​ជាប់​ពន្ធធាគារ ២ឆ្នាំ"

  1. JML says:

    នេះជាអ្នកមិនស្មោះនឹងបក្ស! នៅមានបន្តទៀតណា! សូមរងចាំទស្សនាភាគបន្ត! សូមអរគុណ!!!

  2. កោះត្រល់ says:

    នៅក្នុងបក្សមានពួក។បើកុំតែមានយួនត្រួតពីលើគណបក្សប្រជាជនបែកជា១០០ចំរៀក
    យូរហើយ។