ការដាក់លក់ព្រីយ៉ុង កាន់តែ​ត្រូវប៉ាន់ នៅពេល​ការប្រឡង​ជិត​មកដល់​

ថ្ងៃទី 26 កក្កដា 2012
ដោយ: រឿន សាវុធ​
CEN

ភ្នំពេញ: ​ដោយ​ការប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ ថ្ងៃទី​៦ ​ខែសីហា​ កាន់តែ​ខិតជិត​មកដល់​នោះ ការលក់​ព្រី​យ៉ុង​បាន​ក្លាយជា​មុខរបរ​មួយ​កាក់កប​គ្រាន់បើ ​ដោយ​សិស្ស​បាននាំគ្នា​សម្រុក​ទៅរក​ទិញ ​ដើម្បី​ត្រៀម​សម្រាប់​ការប្រឡង​។​

​ក្រោម​ពន្លឺ​ថ្ងៃ​ក្តៅចែស ​នា​ម៉ោង​ជិត​ ២ រសៀល​នោះ អាជីវករ​ម្នាក់​បាន​អង្គុយ​ក្រោម​ដំបូល​ឆ​ត្រ​ដែល​បានបាំង​កម្តៅថ្ងៃ​ គ្រាន់​នឹង​ជា​ម្លប់​បន្តិច​សម្រាប់​គាត់​។ រំពេច​នោះ​ ក៏​ឮ​សំឡេង​ខ្សឹបខ្សៀវ​គ្នា​តិចៗ​ថា “​យក​អា​មួយណា​ល្អ​… អេ​! យក​អានេះ​វិញ​ល្អ​ជាង​!”។ បន្ទាប់មក ក៏​បានឮ​សម្តី​អ្នកលក់​ប្រាប់​មក​អ្នកទិញ​វិញ​ថា “​អាហ្នឹង​តម្លៃ​ ១.៥០០​រៀល”។​

Give our kids a better deal

​នេះ​ជាការ​សន្ទនា​មួយ​ នៅកន្លែងលក់​ព្រុយយ៉ុង​ ​ក្បែរ​សាលារៀន នៅពេលដែល​សិស្ស​មានការ​ព្រួយបារម្ភ ​អំពី​ការប្រឡង​រិះរក​គ្រប់​វិធី​ធានាថា ​ពួកគេ​នឹង​ប្រឡង​ជាប់​នៅក្នុង​ខែក្រោយ​នេះ​។​

Give our kids a better deal

​លោក សេង អ្នកលក់​ព្រុយយ៉ុង អាយុ​ ២៨​ឆ្នាំ បាន​និយាយថា “ខ្ញុំ​លក់​ព្រី​យ៉ុង ឬកម្រង​សំណួរ​-​ចម្លើយ​នេះ ដោយសារតែ​ឃើញ​គេ​លក់ ខ្ញុំ​ក៏​ចង់​លក់​នឹង​គេ​ដែរ​”។​ គាត់​មាន​លក់​ឯកសារ​មេរៀន សំណួរ​-​ចម្លើយ សម្រាប់តែ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ហើយ​នៅ​ក្នុងនោះ​មាន​គ្រប់​មេរៀន​ទាំងអស់​”​។​

Give our kids a better deal

លោក សេង បន្ថែមថា “​សិស្ស​ឥឡូវ​នេះ ងាយស្រួល​ណាស់ ឲ្យ​តែ​ព្យាយាម​រៀនសូត្រ មើលសៀវភៅ ឬ​មើល​ឯ​សារ​ផ្សេងៗ​ជំនួយ​បន្ថែម នឹង​ប្រឡង​ជាប់​ជាមិនខាន​។ ម្យ៉ាង​វា​មាន​ភាពងាយស្រួល​ផង ក្នុង​ការមើល ​ចង់​មើល​នៅទីណា​ក៏បាន​ដែរ ឲ្យ​តែ​អ្នកនោះ​ចង់​មើល ចង់​ចេះ​”​។

​ប៉ុន្តែ​បើ​ទិញ​យកទៅ ​រំពឹង​តែ​នឹង​បើក​មើល​នៅពេល​ប្រឡង​នោះ លោក​ក៏​មិនដឹង​ដែរ ព្រោះ​វា​ជា​សិទ្ធិ​របស់គេ ហើយក៏​ជាការ​យល់ឃើញ​របស់​ម​នុស្ស​ម្នាក់ៗ​ដែរ​។ បើ​បាន​យកទៅ​មើល​ ហើយ​រៀន​តាម ធ្វើតាម​នោះ វា​គ្រាន់បើ​ដែរ ណាមួយ​វា​ធ្ងន់ខ្លួន​ជាង​អ្នក​មិនបាន​មើល ឬធ្វើតាម។​

​គាត់​បាន​គូសបញ្ជាក់​ទៀតថា ​”​សិស្ស​ឥឡូវ ភាគច្រើន​គេ​ចូលចិត្ត​អ៊ីចឹង​ទៅហើយ ដោយ​ផ្អែក​លើការរៀន​គួរ​បន្ថែម និង​បាន​ជំនួយ​ពី​ឯកសារ​ខ្លះៗ។ បើ​និយាយ​ពី​ប្រឡង​វិញ គឺ​មិន​ងាយ​មាន​អ្នកធ្លាក់​នោះទេ ប្រសិនបើ​គេ​ទាំងនោះព្យាយាម​រៀនសូត្រ និង​ស្វះ​ស្វែងរក​ឯកសារ​ គេ​កម្រ​ធ្លាក់​ណាស់ គឺមាន​ឱកាស​ជាប់​ច្រើន​”​។​

​រីឯ​តម្លៃ​លក់​ឯកសារ​នេះដែរ គឺ​វា​មាន​ចាប់ពី ១.០០០​ រៀល ដល់ ៣.៥០០ ​រៀល ក្នុង​មួយច្បាប់​ ហើយមាន​គ្រប់​មេរៀន​ទាំងអស់​។ ចំណុច​នេះ គឺថា បើ​យើង​គិត​ទៅលើ​តម្លៃ​វិញ (១.០០០ ​រៀល​) ទៅ​រៀន​គួរ​បាន​តែមួយ​ម៉ោង​ប៉ុណ្ណោះ​ បើ​តម្លៃ​ ៣.៥០០ ​រៀល​វិញ មាន​មួយ​ចប់​តែម្តង”​។​

​ឯការ​ដាក់លក់​ឯកសា​រ ឬ​កម្រង​សំណួរ​-​ចម្លើយនេះ​ គឺ​ធ្វើ​មុន​ប្រឡង​រយៈពេល​មួយខែ​។ ក្នុង​មួយថ្ងៃ​លក់បាន​ច្រើន​បំផុត​ចាប់ពី​ ៥០ ​ច្បាប់​ឡើង គឺ​គិត​សរុប​ទាំង​តម្លៃ ១.០០០​ រៀល ​១.៥០០​ រៀល ២.៥០០​ រៀល និង ​៣.៥០០ ​រៀល​។ ​ការលក់​នេះ ​វា​មិន​ចំណេញ​អ្វី​ទេ​ ព្រោះ​បានតែ ​២០​ ភាគរយ​ ពីគេ​ប៉ុណ្ណោះ​ក្នុង​មួយច្បាប់។​

​នៅ​កន្លែង​លក់​នោះ ក៏មាន​យុវ​សិស្ស​ខ្លះ​បាន​ប្រើប្រាស់​សុទ្ធតែ​យានជំនិះ​ទំនើបៗ និង​ប្រើ​ទូរ​ស័ព្ទ​ទាក់ទង​គ្នា ​អំពី​ឯកសារ​ផ្សេងៗ​ ដែល​គេ​សង្ឃឹមថា​ នឹងមាន​ផ្នែក​ណាមួយ​ស្រដៀង ប្រហែលៗ ចែកចាយ​ឲ្យ​គ្នា​ខ្លះ​ផង​។

មើលទៅ​សកម្មភាព​របស់​ពួកគេ​ ប្រៀបបាន​នឹង​ឈ្មួញ​ម្នាក់ ដែល​កំពុង​ជាប់រវល់​នឹង​អតិថិជន​របស់គេ​ យ៉ាង​មមាញឹក​បំផុត​។ ចំណែក​អ្នក​ខ្លះទៀត​ ឈរ​រង់ចាំ​គ្នីគ្នា​មក​ទទួល​ ដើម្បី​ទៅ​ឆែក​រក​ឯកសារ​តាមប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត ឬ​ទៅ​ជួបជុំគ្នា​នៅទីណា​មួយ​ ដែល​អាច​ពិភាក្សាគ្នា​ពី​មេរៀន​ខ្លះៗ និង​ធ្វើ​លំ​ហាត់​គំរូ​ខ្លះ ​ដែល​ពួកគេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​នឹង​អាចប្រហាក់ប្រហែល​ នៅពេលប្រឡង។​

​គិតៗ​ទៅ​ សិស្សានុសិស្ស​នាពេល​សព្វថ្ងៃ​នេះ គឺមាន​ភាព​សម្បូណ៌​បែប​ណាស់ តាំងពី​ការសិក្សា ក៏ដូចជា​ឯកសារ និង​ការស្រាវជ្រាវ​ផ្សេងៗ​នោះ ក៏មាន​ភាពងាយស្រួល ​និង​ទំនើប​ទៀត​ផង។

​តែ​ផ្ទុយទៅវិញ​ ក៏មានករណីខ្លះ​បានធ្វើ​ឲ្យ​សិស្ស​មួយចំនួន​អសកម្ម​ផងដែរ​ ដែល​មកពី​ការរំពឹងទុក​របស់គេ ​ចាំតែទិញ​ព្រី​យ៉ុង និង​បើកចម្លង​នៅពេល​ប្រឡង​ទៅបាន​ហើយ​ មិនចាំបាច់​ទៅ​រៀន ឬ​ធ្វើ​កិច្ច​ការសាលា ​នាំ​តែ​ឈឺក្បាល​ហាលថ្ងៃ​ធ្វើ​អ្វី ​ដល់ពេល​ប្រឡង​ ទិញ​មេរៀន​គេ ឬ​ចម្លងពី​គេ​ទៅ​ ជាប់​ដូច​តែ​គ្នា​ហ្នឹង​៕​ .

What Next?

Recent Articles

12 Responses to "ការដាក់លក់ព្រីយ៉ុង កាន់តែ​ត្រូវប៉ាន់ នៅពេល​ការប្រឡង​ជិត​មកដល់​"

  1. ខ្មែរបុរាណ says:

    ហេតុអ្វីបានជាមានសំណៅឯកសារ(ព្រីយ៉ុង)ដាក់លក់យ៉ាងគគ្រឹកគ្រេង
    ពេញទីផ្សារ?តើវាបណ្តាលមកពីគ្រូបង្រៀនដែរឬទេ?
    មកពីមានអ្នកធ្វើសំណៅឯកសារលក់?មកពីមានកូនសិស្សទៅទិញ?
    មកពីសិស្សអត់ខំរៀនពេលពេលប្រលងរត់រកសំណៅឯកសារ?
    ឬមួយក៏មកពីគ្រូបង្រៀនហ្នឹងមិនចេះបង្រៀនអោយសិស្សខំរៀន?
    ចំណេកខ្ញុំមានចំឡើយតែមួយគត់គឺបណ្តាលមកពីម៉ែឪសិស្សមិនចេះប្រដៅកូន៕

  2. Ly Seanteur says:

    ការលក់សំណៅឯកសារ(ព្រីយ៉ុង)មិនខុសច្បាប់ទេ វាក៏ជាប្រភពផ្តល់ចំនេះដឹងសំខាន់មួយដែរ ប៉ុន្តែវាគ្មានប្រយោជន៏ទេ ប្រសិនគ្រាន់តែយកទៅបើកចាក់នៅពេលប្រឡងនោះ។ ចំនុចសំខាន់គឺអនុរក្សត្រូវតែតឹងតែង មិនអាចអោយអ្នកណាម្នាក់មើលសំណៅឯកសារ(ព្រីយ៉ុង) ដាច់ខាត។ ប៉ុន្តែ ប្រធានមណ្ឌលបានចាត់ចែងការងារនេះយ៉ាងស្អាត​ ដោយរៀបចំក្រុមគ្រូជំនាញ សម្រាប់ធ្វើសំណៅឯកសារ(ព្រីយ៉ុង)នៅក្នុងមណ្ឌល សម្រាប់បម្រើកូនអ្នកមានលុយ។ ចំណែក អនុរក្សដែលគ្មានជំនាញ អោយសិស្សប្រមូលលុយអោយពួកគាត់ដើម្បីអាចមើលសំណៅឯកសារ (ព្រីយ៉ុង)បាន។ គ្រប់មណ្ឌលប្រលងទាំងអស់ធ្វើបែបនេះ ពីព្រោះនាយកសាលាទាំងអស់សុទ្ធ តែសូកលុយប្រធានមន្ទីរ និង ប្រធានមន្ទីរលូករដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីបានតំណែង​​ចំនុចនេះ ដែលធ្វើអោយគុណភាពអប់រំនៅកម្ពុជា។

  3. ខ្មែរបុរាណ says:

    នៅក្នុងប្រព័ន្ធអប់រំបើអ្វីៗវាពិតដូចជាគេនិយាយមែនតើស្រុកខ្មែរថ្ងៃ
    អនាគតទៅជាយ៉ាងណា?ការដឹកនាំប្រទេសប្រកបទៅដោយ
    និតិរដ្ឋនិងកសាងប្រទេសអោយមានការីកចំរើនកត្តាសំខាន់បំផុត
    គឺធនធានមនុស្សនេះឯងហើយអ្នកដែលផលិតធនធានមនុស្សគឺ
    ក្រសួងអប់រំចុះបើស្ឋាប័ណ្ណមួយនេះពុករលួយពីលើដល់ក្រោម
    ចុះគុណភាពអប់រំយ៉ាងម៉េចដែរ។តែទន្ទឹមនិងនេះប្រព័ន្ធអប់រំ
    ឯកជនបានផុសឡើងដូចផ្សិតកូនអ្នកមានកូនមន្រ្តីដែលមានបណ្តាសក្តិ
    ធំៗរៀននៅសាលាឯកជនរួចបញ្ជូនអោយទៅរៀននៅបរទេស។
    នេះជាកម្មអកុសលរបស់កូនអ្នកក្រីក្រ?
    អ្នកមានចេះតែមានឡើង លក់ពាងលក់ផើងចេះតែឡើងថ្លៃ
    អ្នកក្រចេះតែក្រចុះ ​ លក់ខ្សែលក់កន្លុះចេះតែចុះថ្លៃ៕

  4. ទៅប្រឡងគ្មានដាក់ព្រុយយុង ប្រៀបដូចទីក្រុងគ្មានអគ្គីសនី

  5. កូនកាត់បីសាសន៏ says:

    បើអត់មានអ្នកលក់ក៏អត់មានអ្នកទិញដែរ !
    បើអត់មានអ្នកទិញក៏អត់មានអ្នកលក់ដែរ !

  6. ខុសអស់ says:

    បើការប្រលងអាចលួចមើលបានស្រួល នោះគុណភាពសិក្សារបស់សិស្សក៍មិនបានល្អដែរ។

  7. Khmer Pit says:

    នេះ​ហើយ​ជា​គុណ​ភាព​អប់រំ​ដែល​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ទៅនឹង​ការ​បង្កើន​នូវ​ភាព​អប់រំ​ របស់​ ហ៊ុន សែន ពិត​ជា​អស្ចារ្យ​ណាស់។ គួរ​គិត​ឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ​ផង​អស់​លោក​នៅ​ខាង​ក្រសួង​អប់រំ​ កុំ​សូវ​ល្មោភ​លុយ​ពុក​រលួយ​ពេក។ ពួក​អា​ក្បាលយួន​ខ្លួន​ខ្មែរ!!!!!!

  8. Khmer Pit says:

    ​ពួក​អ្នក​ធ្វើ​ការ​នៅ​ក្រសួង​ងាប់​ទៅ​ណា​អស់​ហើយ​​បាន​ជា​មិន​មើល​ ការដាក់​លក់​ព្រុយ៉ុង​នឹង​គ្រាប់​ភ្នែក​ពេញ​វាលពេញ​កាល​បែប​នេះ!!!!!!!!!!!!???????

  9. សប្បាយនិយម says:

    សម័យនេះសប្បាយណាស់ ព្រះទិញបានតាំងពីក្រដាស់ដែលមិនត្រូវមាន ខ្ញុំគិតទៅយកបរិញ្ញានៅស្រុកខ្មែរ មួយទុកគ្រាន់អួតគេ!។

  10. raksasok says:

    ត្រៀម​សម្រាប់​ការប្រឡង​ រឺត្រៀមសម្រាប់ការចម្លង ?

  11. raksasok says:

    ការអប់រំស្រុកខ្មែរពិបាកកែឲ្យឡើងណាស់ ។ បៀវត្សជាបញ្ហាទី១ ពុករលួយជាបញ្ហាទី ២ ទីបំផុត ទំពាំងស្អុយទាំងអស់ ។

  12. ឃើញទេកំហុស​ និងភែ្នកស្រស់ៗ បោះពួយសំដី

    ថាធ្វើមិនកើត មិនគិតឃ្មាតឃ្មី អាងបានសំដី

    និងរិះគន់គេ។

    ថាទំពាំស្អុយ ដុះគ្មានតំរុយ គ្មានប្រយោជន៍ទេ

    ហើយភ្នែកទៅណា ម្ដេចមិនរិះរេ ឃើញហេតុសឹមជេរ

    រិះរេតាមយល់។

    បើទំពាំស្អុយ អាងតែមានលុយ ចេញពេលប្រលង

    ព្រីយ៉ុងបើកចាក វាគ្មានខុសឆ្គង ព្រោះពេលប្រលង

    ជារឿងធម្មតា។

    ខ្ញុំគិតអ្នករិះ ​​​​ ខ្លួនឯងវិញនេះ មិនខុសសិស្សា ​

    បើកដូចតែគ្នា តិចច្រើនតាមការ កុំចេះតែថា

    ទំពាំស្អុយដើម។

    ខ្ញុំជាសិស្សម្នាក់ និយាយដោយរាក មិនចង់វែងឆ្ងាយ

    ព្រោះឃើញទើសភែ្នក មិនចង់កកាយ តែណាស់ហើយចង់ស្រាយ

    អោយបានយល់ខ្លះ។

    បើមានខុសឆ្គង សួមពួករាមច្បង កុំមានវិតក្ក

    ព្រោះធ្វើម្ដេចខ្ញុំ មិនមានឋានៈ ហាហើយតែងស្លាក់

    ប៉ះពាល់សំដី។