26 July 2012
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
បាត់ដំបងៈ មន្ត្រីសុខាភិបាលបានឲ្យដឹងថាកុមារចំនួន២៤នាក់ក្រោមអាយុ១០ឆ្នាំបានកើតមានរោគសញ្ញាជម្ងឺEV-71នៅក្នុងខែកក្កដានេះនៅស្រុកប្រតិបត្តិសំពៅលូនខេត្តបាត់ដំបង។កុមារបីនាក់ក្នុងចំណោមកុមារទាំងអស់មានសភាពធ្ងន់ធ្ងរ។
លោកមាសម៉ៃសាក់ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូននិងជាអនុប្រធានការិយាល័យស្រុកប្រតិបត្តិសំពៅលូនបានឲ្យដឹងថាកុមារចំនួន២៤នាក់ដែលមានអាយុចាប់ពី១ឆ្នាំដល់១០ឆ្នាំបានកើតមានរោគសញ្ញាជម្ងឺEV-71នៅក្នុងស្រុកប្រតិបតិសំពៅលូនដែលរួមមានស្រុកសំពៅលូន ស្រុកភ្នំព្រឹកនិងស្រុកកំរៀង។
លោកមាសម៉ៃសាក់បានបញ្ជាក់ថា«កុមារទាំងនោះមានពងបែកនៅដៃជើងនិងក្នុងមាត់ហើយក្តៅខ្លួនខ្លាំងខុសពីធម្មតាប៉ុន្តែមិនមានកុមារណាម្នាក់ស្លាប់ដោយសារជម្ងឺនេះទេ។យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត»។
ឡេង សុភាវង្ស
Jul 13, 2012
តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។