នី មុន្នីនាថ រៀបចំពិធី ខួបកំណើត និងឡើងផ្ទះថ្មី ក្នុងថ្ងៃតែមួយ

Written by ភ្នំពេញដេលីញូវ
Saturday, 28 July 2012

កាលពីថ្ងៃទី២៧ ខែកក្កដានេះ តារា សំដែង នី មុន្នីនាថ និងក្រុមគ្រួសារ បានរៀបចំ ពិធីខួប កំណើត និង ឡើងផ្ទះថ្មី ក្នុងថ្ងៃតែមួយ ឆ្នាំទៅមិញ នី មុន្នីនាថ មិនបានរៀបចំ ពិធីខួបកំណើត ដែលមាន លក្ខណៈធំដុំ ឡើយ គ្រាន់តែ ជួបជុំមិត្តភក្តិ មួយចំនួន ញុំា អាហារ និងរាំ លេងកំសាន្ត នៅក្នុង ក្លឹបកំសាន្តមួយ ។ ទីបំផុតនៅឆ្នាំ ២០១២នេះ នី មុន្នីនាថ បានរៀបចំ ខួបកំណើត របស់ខ្លួនដែល មានលក្ខណៈ ធំដុំ រួមជាមួយ ពិធីឡើង គេហដ្ឋានថ្មី ធ្វើឲ្យនាង រីកមុខ រីកមាត់ មិនចាញ់ សិល្បការីនី មួយចំនួន ឡើយ ។

តារាសម្បុរ ស្រអែម នី មុន្នីនាថ បានឲ្យដឹងថា «ដំបូងខ្ញុំមិនចង់ ធ្វើពិធីខួប កំណើតឡើយ ពីព្រោះខ្ញុំខំ ប្រឹងរកប្រាក់ យ៉ាងលំបាក មិនចង់ចំណាយ ទៅលើរឿង ឥតប្រយោជន៍ ឡើយ តែដោយសារ អ្នកម្តាយរបស់ខ្ញុំ ចង់ធ្វើឲ្យខ្ញុំ សប្បាយចិត្ត និងមានមុខមាត់ និងគេម្តង ទើប សម្រេចគ្នា ធ្វើពិធីនេះ ឡើងរួមជាមួយ ពិធីឡើងផ្ទះថ្មី ក្នុងថ្ងៃតែមួយ ការចំណាយ ទៅលើការរៀប ចំពិធីនេះ គឺក្រុមគ្រួសារខ្ញុំ ជាអ្នកចេញ ទាំងអស់ មិនមាន អ្នកណាម្នាក់ ជួយឧបត្ថមឡើយ ។ ចំណែក ផ្ទះល្វែងវិញ ខ្ញុំនិងម្តាយ បានសន្សំ ប្រាក់ ទិញដោយបង់ រម្លស់រាប់ឆ្នាំ ហើយ ការពិតខ្ញុំ ក៏ចង់នៅផ្ទះ វិឡាតម្លៃថ្លៃ និងគេដែរ តែសមត្ថភាព មិនដល់ បានត្រឹមតែ ផ្ទះល្វែង ប៉ុណ្ណោះ.

នី មុន្នីនាថ កំពុងថត រឿងថ្មីមួយ ដែលមាន ចំណងជើង ថា « លងម៉ាឆ្ងាញ់» ឲ្យផលិកតម្ម FCI នាងដើរជាតួឯក ស្រីខ្មោច ។ នី មុន្នីនាថ នៅតែមាន យីអ៊ុនល្អ ត្រូវបានគេហៅ ថតភាពយន្ត ជាបន្តបន្ទាប់ លើសពីនេះ ទៅទៀត នាងកំពុង រត់ការ ដើម្បីចេញ ទៅសម្តែង នៅ សហរដ្ឋ អាមេរិក នាងសង្ឃឹម ថាអាច នឹងចេញទៅសម្តែង នៅប្រទេសនេះ តាមការគ្រោងទុក ។

What Next?

Recent Articles