26 July 2012
រ៉ាន់ រើយ
ភ្នំពេញ ប៉ុស្តិ៍
ប្រធានអង្គការកសិកម្មក្នុងស្រុក ហៅកាត់ថា សេដាក នឹងទៅទទួលពានរង្វាន់ The Ramon Magsaysay នៅចុងខែសីហានៅប្រទេសហ្វីលីពីន សម្រាប់កិច្ចការជួយកសិករជាងមួយទសវត្ស ហើយរហូតពេលនេះមានកសិករប្រមាណ១៤ម៉ឺនគ្រួសារនៅប្រទេសកម្ពុជា។
ពាន់រង្វាន់ Ramon Magsaysay ជាពាន់រង្វាន់ដ៏ឆ្នើមបំផុតមួយនៅតំបន់អាស៊ី ដែលត្រូវបានចាត់ទុកថាស្មើនឹងពាន់រង្វាន់ Nobel ប្រចាំតំបន់ ហើយបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៧ ដើម្បីជាការរំលឹកដល់ការដឹកនាំរបស់ប្រធានាធិបតីទី៧របស់ប្រទេសហ្វីលីពីន។
លោក យ៉ង់ សាំងកុមារ ដែលជាប្រធានអង្គការ សេដាក ជាបេក្ខជនតែម្នាក់គត់ពីប្រទេសកម្ពុជា ដែលបានទទួលពានរង្វាន់នេះ ក្នុងចំណោមបេក្ខជនប្រាំនាក់ផ្សេងទៀតមកពីប្រទេស ហ្វីលីពីន ឥណ្ឌា បង់ក្លាដេស ឥណ្ឌូនេស៊ី និង តៃវ៉ាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មូលនិធិ Ramon Magsaysay។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា លោក យ៉ង់ សាំងកុមារ ត្រូវបានគេទទួលស្គាល់ចំពោះគំនិតច្នៃប្រឌិតនៃវិទ្យាសាស្រ្តអនុវត្តន៍និងឆន្ទៈប្រមូលផ្តុំបំផុសកសិករដ៏ច្រើននៅក្នុងប្រទេសកម្ពុជាក្លាយទៅជាអ្នករួមចំណែកផ្តល់អំណាចនិងផលិតដើម្បីកំណើនសេដ្ឋកិច្ចក្នុងប្រទេសខ្លួន។
សូមជួយអបអរសាទរ លោកបណ្ឌិត ពិតជាកូនខ្មែរជាកូនខ្មែរមានគំនិតច្នៃប្រឌិតខ្ពស់ និងចូលរួមចំណែកជួសង្គមកម្ពុជា មែន
ខ្ញុំគាំទ្រអង្គការមួយនេះយូរមកហើយ តែស្ដាយណាស់ដែលខ្ញុំមិនបានធ្វើការជាមួយ។ ទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែគាំទ្របន្ត។
ការផ្គត់ផ្គង់កសិផលសំរាប់ទីផ្សារក្នុងស្រុកនៅមានកំរិត បើកសិករមានការជួយណែនាំពីអ្នកបច្ចេកទេសដូចអង្គការសេដាកនោះ ហើយអាចផលិតកសិផលដណ្តើមទីផ្សារសំរាប់ភ្ញៀវទេសចរ រួមជាមួយការគ្រប់គ្រង់ការនាំចូលមិនចាំបាច់ នូវកសិផលដូចគ្នាពីប្រទេសជិតខាងនោះ ប្រជាពលរដ្ឋប្រាកដជាមានជីវភាពល្អប្រសើរបន្តិចម្តងៗមិនខាន ។