ផ្ទះ​​តាម៉ុក​​នឹង​​ប្រែ​ក្លាយ​​ជា​​គ្រឹះស្ថាន​​សិក្សា​​

ថ្ងៃ ព្រហស្បតិ៍ 26 កក្កដា 2012
ដោយ គីន ហត្ថារ៉ូ
RFI

នៅ​​ខណៈ​ដែល​​រដ្ឋា​ភិបាល ​​បាន​​បង្កើត​​គណៈ​កម្មកា​រ​អន្តរ​ក្រសួង​​​ដើម្បី​​គ្រប់​​គ្រង​​និង​​អភិវឌ្ឍន៍​តំបន់​​ជា​ទី​តាំង​​ចុង​​ក្រោយ​​របស់​​ខ្មែរ​​ក្រហម​​នៅ​​អន្លង់​វែង​​​ឲ្យ​​ទៅ​​ជា​​តំបន់​​ទេស​ចរណ៍​​ប្រវត្តិ​សាស្រ្ត​​ ផ្ទះ​​របស់​​អនុ​លេខា​​ទី​ពីរ​​បក្ស​​កុម្មុយនី​ស្ត​​កម្ពុជា​​តាម៉ុក​ត្រូវ​​បាន​​អាជ្ញាធរ​​ជួល​​អោយ​​ទៅ​​គឹ្រះស្ថាន​​អប់រំ​​ឯក​ជន​។​ ហើយ​​គ្រឹះស្ថាន​នេះ​គ្រោង​នឹង​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១២​-២០​១​៣​ខាង​មុខនោះ​។

ផ្ទះ​តាម៉ុក​នឹង​ប្រែ​ក្លាយ​ជាគ្រិះស្ថាន​សិក្សា

ផ្ទះ​តាម៉ុក​នឹង​ប្រែ​ក្លាយ​ជាគ្រិះស្ថាន​សិក្សា

សេចក្តីរាយការណ៍​របស់​គិន ហត្ថារ៉ូ

(02:18)

ផ្ទះ​អនុលេខាទីពីរបក្ស​កុម្មុយនីស្ត​កម្ពុជាភូមិ​និរតី​ដែល​គេ​ស្គាល់​ថា​លោក​ឈិត ​ជឿន ​ហៅ​តា​ម៉ុក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ដូន​កែវ​ប្រមាណ​ជា​៦០០ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កាកែវ​ត្រូវ​បាន​​អាជ្ញាធរ​សម្រេច​​ជួល​​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជាគ្រឹះស្ថាន​អប់​រំ​ឯក​ជន​ សំរាប់​បណ្តុះ​បណ្តាល​​ដល់​និស្សិត​​​​ ​សិក្សា​​​ថ្នាក់​បរិញ្ញា​បត្រ​ អនុ​បណ្ឌិត ​និង​​បណ្ឌិត។

ផ្ទះ​ដែល​មានកំពស់​​​​​៣​​ជាន់​​និង​​មាន​​បន្ទប់​​តូចៗចំនួន​៩ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​អំឡុង​​​ឆ្នាំ ​១៩​៧​៦-១៩ ៧​៧​ ហើយ​​បាន​ទុក​​ចោល​ ក្រោយ​​​ពី​ប៉ូលិស​​ឈប់​យក​​ធ្វើ​ជា​កន្លែង​​សិក្សា​​ជំនាញ​នោះ​​នឹង​ត្រូវ​​​​​វាយ​​ចោល​ខ្លះៗ ដើម្បី​ជួស​ជុលនិង​​កែច្នៃ​​ធ្វើ​​​ជា​​បន្ទប់​សម្រាប់​​សិស្ស​​រៀន​ ​របស់សាខា​​សាកលវិទ្យាល័យ​បៀល​ប្រាយ​។

បើ​តាម​ការ​អះ​អាង​របស់​មន្ត្រីផ្នែក​រដ្ឋបាល​​នៃ​​សាកល​វិទ្យាល័យ​បៀល​ប្រាយខេត្ត​តាកែវ​បាន​អោយ​ដឹង​ថា​ សាខា​សាកល​​វិទ្យា​ល័យ​​បៀល​ប្រាយ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​តាម៉ុកកំពុង​តែ​ជួស​ជុល​ នឹង​អាច​​ដំណើរ​ការ​នៅ​​សិក្សា​នៅ​ឆ្នាំ​​សិក្សា​២០​១២​-២០​១​៣​ ខាង​មុខ​នេះ។​ ​​

ទន្ទឹម​នឹង​ការ​ជួល​ផ្ទះ​របស់​អតី​តៈ​អនុលេខាទីពីរនោះ​ត្រូវ​បាន​ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា ​បាន​​លើ​ក​​ឡើង​ថា​ អាជ្ញធរ​គួរ​តែ​ពិចារណា​ទាក់​ទិន​ទៅ​នឹង​ទី​តាំង​ប្រ​វត្តិ​សាស្រ្ត​នោះ​ ​ថា​តើ​គួរ​ត្រូវ​ប្រើ​ប្រាស់​កន្លែង​នោះ​របៀប​ណា។ ហើយ​អ្នក​ដែល​កែរច្នៃ​នោះ​ក៍​បាន​ដឹង​អំពី​ប្រវិត្ត​នៃ​កន្លែង​នោះ​ដែរ។​ លោក​ថា​វា​ជា​ការ​ល្អ​ប្រសិន​បើ​រៀប​ចំ​កែរ​ច្នៃ​ទៅ​ជា​សាលា​ហើយ​​រក្សា​ទម្រង​ចាស់​។ គឺមាន​ន័យ​ថាសិក្សា​ពិត​ នៅ​កន្លែង​ពិត តែ​វា​អាច​ប៉ះ​ពាល់​ប្រសិន​បើ​បាត់​បង់នូវ​រូប​ភាព​ដើម​។ ​​ ​

ទាក់​ទិន​ទៅ​នឹង​ទី​តាំង​អតី​ត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នោះ​កាល​ពី​ខែ​​សីហា​ ឆ្នាំ​២០១១ លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន ​សែន បាន​សម្រេចបង្កើត​គណៈ​កម្មកា​អន្តរ​ក្រសួង​​ដើម្បី​គ្រប់​គ្រង​និង​អភិវឌ្ឍន៍តំបន់​ជាទី​តាំង​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​នៅ​អន្លង់​វែង​​ឲ្យ​ទៅ​ជា​តំបន់​ទេស​ចរណ៍​ប្រវត្តិ​សាស្រ្ត​​។

តាម៉ុក​ បាន​ចូល​ជាសមាជិក​ក្រុម​កុម្មុយនី​ស្តនៅ​ឆ្នាំ​ ១៩៦៣ ​ហើយ​នៅ​​១៩៧៨ ​គាត់​​ត្រូវ​បាន​តែង​តាំង​ជា​អនុលេខាទីពីរបក្ស​កុម្មុយនីស្ត​កម្ពុជា។ បន្ទាប់​ពី​ការ​ដួលរ​លំរបស់​កម្ពុជា​ប្រជា​ធិបតេយ្យ ​តាម៉ុក មិន​ដែល​ស្នើ​សុំកា​រ​លើក​លែង​ទោស ​ហើយមិន​ដែលមាន​បំណង​ចុះ​ចូលជា​មួយ​រដ្ឋា​ភិបាលនោះ​​ទេ ​។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​កង​​ទ័ព​​រាជ​រដ្ធាភិបាល​នៅ​ក្បែរ​ព្រំដែ​នថៃ​ នៅ​ខែមីនា ​ឆ្នាំ១៩៩៩ ​ហើយដាក់ក្នុង​មន្ទីរ​​​ឃុំឃាំង​តុលាការ​យោធា​។

គាត់​​បាន​​ស្លាប់​ដោ​យ​​សារ​ជំងឺ​នៅ​ថ្ងៃទី​ ២១ខែ​កក្កដា ​ឆ្នាំ ​២០០៦នៅ​រាជធានី​ភ្នំពេញ ហើយសព​របស់​គាត់​​បាន​នាំ​យកទៅ​ផ្ទះ​នៅ​ក្នុង​​ស្រុក​អន្លង់​វែង ខេត្ត​​ឧត្តរ​​មាន​​​ជ័យ ដែល​ជា​អតីត​តំបន់​​កង​ទ័ព​ខ្មែរ​ក្រហម​ចុង​ក្រោយ៕

What Next?

Recent Articles

2 Responses to "ផ្ទះ​​តាម៉ុក​​នឹង​​ប្រែ​ក្លាយ​​ជា​​គ្រឹះស្ថាន​​សិក្សា​​"

  1. កោះត្រល់ says:

    រូបភាពពីតំបូងជួលទីតាំងផ្ទះតាម៉ុកនេះទៅអោយសាលាបៀលប្រាយ តើអនាគតទៅគេអាចលក់ផ្ទះតាម៉ុក
    នេះអោយទៅសាលាបៀលប្រាយដែរឬទេ ?តើមាននិស្សិតប៉ុន្មាននាក់ដែលចង់ទៅរៀននៅទីតាំងផ្ទះ
    ខ្មោចតាម៉ុកមេឃាតករប្រល័យពូជសាសន៍នេះ?

  2. ប្រាកដ says:

    bad guy generating money even something like this