លោក Richner: WHO គួរ​ដក​ពី​កម្ពុជា

26 July 2012
Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍

លោកវេជ្ជបណ្ឌិត Beat Richner កាលពីពេលកន្លងមក​។ រូបថត សំ រិទ្ធ

លោកវេជ្ជបណ្ឌិត Beat Richner កាលពីពេលកន្លងមក​។
រូបថត សំ រិទ្ធ

ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ គួរ​តែ​បិទ​ទ្វារ។ ​នេះ​គឺជា​ការ​វិភាគ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​មាន​ក្តី​បារម្ភ​អំពី​«ជំងឺ​អាថ៌កំបាំង​»ដែល​កំពុង​កើត​មាន​ឡើង ថ្មីៗ​នេះ​។

ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​(WHO) និង​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​ករណី​ស្លាប់​កុមារ​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​វីរុស EV-71 ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ពង​បែក​នៅ​ដៃ ​ជើង និង​មាត់ ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បាន​រិះគន់​ការ​សន្និដ្ឋាន​នេះ​ជា«​ការ​ប្រកាស​មាន​លក្ខណៈ​មហន្តរាយ មួយ»។ លោក​ថ្លែង​ថា ករណី​ចំនួន ​៧២ នៃ​ជំងឺ​ដែល​មិន​អាច​ពន្យល់​បាន​នេះ​បាន​កើត​មាន​នៅ​ក្នុង​មន្ទីរ​ពេទ្យ លោក ក្នុង​នោះ ៦៨​ករណី បាន​ស្លាប់។

WHO ពី​ម្សិលមិញ​បាន​ថ្លែង​ថា តួ​លេខ​ពី​ក្រសួង​សុខាភិបាល​ គឺ​មាន ៦១​ករណី ​ហើយ​ស្លាប់​មាន ៥៦​ករណី​ ដែល​បណ្តាល​មក​ពី​ជំងឺ​ពង​បែក​នៅ​ដៃ​ជើង​និង​មាត់។

ទិន្នន័យ​នេះ ​គឺជា​ការ​ប្រឈម​រវាង​ក្រសួង​សុខាភិបាល​ WHO​និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​ព្យាបាល​កុមារ​៨៥​ភាគរយ​នៃ​ កុមារ​កម្ពុជា​។ ទិន្នន័យ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា គឺ​រោគ​រលាក​ខួរ​ក្បាល​និង​ការ​បំផ្លាញ​សួត​ទាំង​ស្រុង ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​ភ្លាមៗ​។

សេចក្តី​ថ្លែងការណ៍​របស់​លោក Richner ​បន្ត​ថា ក្នុង​ចំណោម​ករណី​ទាំង​នោះ គ្មាន​ករណី​ណា​មួយ​ជា​ករណី​ជំងឺ​ពង​បែក​ដៃ​ ជើង​ និង​មាត់ នោះ​ទេ​។

ប៉ុន្តែ មន្រ្តី​ផ្នែក​ទំនាក់​ទំនង​របស់​អង្គការ​សុខភាព​ពិភពលោក លោក Sonny Inbaraj Krishnan បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ករណី​ដែល​កត់ត្រា​ ដោយ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាតិ​និង​ក្រសួង​សុខាភិបាល ករណី​កន្តួល​ស្បែក និង​ពង​បែក ពិត​ជា​កើត​មាន​។ លោក​បន្ត​ថា​ ៖ «​ពេល​ខ្លះ​វីរុស EV-71 អាច​កើត​ជា​ពង​បែក ឬ​កន្ទួល​។ ​ទិន្នន័យ​របស់​អង្គការ​សុខ​ភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​គឺ​ថា កុមារ​មាន​ជំងឺ​គ្រុន​ក្តៅ​នៅ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ដូចជា ក្អួត ងងុយ​ដេក ឬ​ញាក់​ប្រកាច់ និង​រោគ​សញ្ញា​ផ្លូវ​ដង្ហើម ពិបាក​ដក​ដង្ហើម»។

លោក Richner លើក​ទឡ្ហីករណ៍​ក្នុង​សេចក្តី​ថ្លែងការណ៍​លោក​ ថា ការ​សន្និដ្ឋាន​នេះ ​គឺ​ខុស​ហើយ​នៅ​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​យល់​ច្រឡំ។

លោក Richner ថ្លែងថា សំណួរ​ដែល​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​បាន គឺថា «​តើ​អ្វី​បាន​បំផ្លាញ​សួត​នៅ​ក្នុង​ករណី​ ៧២​ នៃ​រោគ​រលាក​ខួរ​ក្បាល​ក្នុង​ពេល​៦​ម៉ោង​ចុង​ក្រោយ​នៃ​ជីវិត​កុមារ?»។

លោក Richner ជឿ​ថា ​ការ​ព្យាបាល​ដោយ​ថ្នាំ​ខុស​និង​ការ​បញ្ជ្រាប​ថ្នាំ​ខុស​បន្តិច​ម្តងៗ​ទៅ​លើ កុមារ​ទាំង​៧២​នាក់​នោះ ដោយ​គ្លីនិក​ឯកជន អាច​ជា​កត្តា​មួយ​នៅ​ក្នុង​ការ​បំផ្លាញ​សួត​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុង​ករណី​ដែល​ត្រូវ​បាន​កត់​ត្រា​ដោយ​មន្ទីរ​ពេទ្យ​លោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​មាន​លក្ខណៈ​មហន្តរាយ នេះ​បើ​យោង​តាម​លោក ​Richner។ ថ្មីៗ​នេះ សេចក្តី​សន្និដ្ឋាន​ដោយ​ការ​ស៊ើប​អង្កេត​រួមគ្នា គឺ​បង្ហាញ​ថា មូលហេតុ​នៃ​ការ​កើត​មាន​វីរុស EV-71 គឺ​ធ្ងន់​ឡើងៗ និង​អាក្រក់​ឡើង​ៗ ដោយសារ​ការ​ប្រើ​ថ្នាំ steroid។

ភ្នំពេញ ប៉ុស្តិ៍ បាន​រាយការណ៍​មុន​នេះ អំពី​ការ​វាយ​បក​ទៅ​វិញ​របស់​លោក Richner ចំពោះ អង្គការ​សុខភាព​ពិភពលោក​ដែល​រិះគន់​ការ​ប្រើ​ថ្នាំ steroid ​នេះ​ថា​ «មិន​សមហេតុ​ផល​ទាំង​ស្រុង»។

លោក​បាន​កត់​សម្គាល់​ថា ករណី​ទាំង​អស់​នៃ​ជំងឺ​មិន​ស្គាល់​នោះ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​គឺ កើត​មាន​ឡើង​ជាមួយ​នឹង​ រោគ​រលាក​ខួរ​ក្បាល ​ដែល​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ steroid ​ដើម្បី​បញ្ឈប់​ការ​ហើម​ខួរ​ក្បាល​ដែល​នាំ​ឲ្យ​ស្លាប់​នោះ។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​ប្រតិបត្តិការ​ដូច​គ្នា​នឹង​ប្រព័ន្ធ សុខាភិបាល​សាធារណៈ​ដែរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ការ​គាំពារ​ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរ​ពេទ្យ​ចំនួន​ប្រាំ របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ និង​សៀមរាប។

ទោះ​បី​យ៉ាង​ណា​ក៏​ បញ្ហា​ថ្មី​ៗ​នេះ​រវាង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​អង្គការ​សុខភាព​ពិភពលោក​ទំនង​ជា​ត្រូវ​ស៊ើប​អង្កេត​ដ៏​ស្មុគស្មាញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​ការ​ស្លាប់​កុមារ​ទាំង​នោះ។

រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល លោក ហេង តៃគ្រី បាន​ថ្លែងថា មាន​តែ​លោក​រដ្ឋ​មន្រ្តី ឬ​អង្គការ​សុខភាព​ពិភពលោក​ទេ​ដែល​អាច​ឆ្លើយ​​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​អំពី​ករណី​ចោទ​ប្រកាន់​របស់​លោក Richner។ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល លោក សុខ ទូច ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង និង លោក លី សុវណ្ណ ជា​អនុ​ប្រធាន​នាយកដ្ឋាន មិន​អាច​ទាក់ទង​បាន​ទេ កាលពី​ម្សិលមិញ។

តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការ​សុខភាព​ពិភពលោក លោក Pieter Van Maaren ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា លោក​គិត​ថា សេចក្តី​ថ្លែង​ការណ៍​របស់​លោក Richner មិន​ពាក់​ព័ន្ធ​គ្នា​។

លោក Van Maaren ​បន្ត​ថា​៖ «យើង​មិន​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជាមួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​តាម ​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​»។ «​ខ្ញុំ​មិន​ផ្តល់​អត្ថាធិប្បាយ​អំពី​សេចក្តី​ថ្លែងការណ៍​នោះ​ទេ​»។

លោក​បន្ត​ថា​៖ «​ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្តី​​ប្រកាស​ព័ត៌​មាន​រួម​គ្នា ដែល​ថ្លែង​អំពី​ជំហរ​របស់​យើង ស្តីពី​ករណី​ស្លាប់​កុមារ​នោះ​»៕​ PS

រាយការណ៍បន្ថែម ដោយ ឆាយ ច័ន្ទនីដា

What Next?

Recent Articles

15 Responses to "លោក Richner: WHO គួរ​ដក​ពី​កម្ពុជា"

  1. HAHA says:

    where the people supported CPP? How a bout this point? Who responsibility, Ministry of Health and WHO all turn off phone hey na លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និង លោក លី សុវណ្ណ ជាអនុប្រធាននាយកដ្ឋាន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។

  2. Vireakpheap says:

    I think Kantha Bopha hospitals are the biggest ones and can save the most children’s lives free of charge in Cambodia. Only Dr. Richner can do this, without him Cambodian people face severe difficulty because we do not have enough money to pay for health service, expensive without effectiveness. My friend told me ,Dr. Richner has a lot of difficulties in order to make money to support these hospitals, but there are a few people want to destroy him, why??? for what??? In this situation, I would like to ask every body to help him as well as to help ourself, no body take care of us besides Dr. Richner.

  3. បើពេទ្យស្រុកខ្មែរគ្រាន់វាមិនមែនអ្នកធំដូច សុខ អាន រត់ទៅព្យាបាលនៅស្រុកគេទេ។

  4. វាទាល់តែ ( អាជនរួមជាតិឯង) គាស់ផ្នូដូនតាឪម៉ែ ឬនាំគ្នា
    មកធ្វើពេទ្យមួយពូជ ទើបពេទ្យខ្មែរមិនអន់ ។

  5. killer says:

    អានេះក្មេងឈ្លើយ ដូចឈ្មោះវាមែន ហ្អែងប្រយ័ត្នដាច់ក្បាល អាឆ្កែ

  6. ប្រាកដ says:

    វាហួសចិត្តដែលអាពេទ្យស្រុកខ្មែរដូចគ្រូទាយអីចឹងលោកអើយ មានអ្នកជម្ងីមួយឈឺមានដុំពកក្នុងសូតវានិយាយថាមហារីក មានដុំសាច់ធំ ហើយជិតហួសពេល ហើយព្រោះទុកយូពេក គ្នាលក់ផ្ទះអស់​ និង ខ្ចីលុយគេ ទៅសិង្ហបុរីមើលខ្លួន ដល់សិង្ហបុរីគេថា មិនមែនមហារីកផង អាចព្យបាលបានដោយលេបថ្នាំ ។​ មានរឿងច្រើនណាស់ដែលគួរអោយចង់ សើចហើយហួសចិត្តចំពោះអាពេទ្យមួយចំនួន… សូមរដ្ឋាភិបាលបើកភ្នែកមើលផង ។

  7. Apyea Krit says:

    Don’t quarrel. so many coruption in GV.

  8. HAHA says:

    ហេតុការណ៏នៅកោះពេជ្រ​​គ្រប់បណ្តាញផ្សព្វផ្សាយនិងស្ថាប័នរដ្ធទាំងអស់នាំគ្នាធ្វើមូលនិធិបាន​ហើយម្នាក់យកលុយរាប់រយពាន់ដុល្លាទៅបរិច្ចាគបាន​​ចុះហេតុអី្វបានជាម្នាក់ៗមិនបើកភ្នែកមើលមន្ទីពេទ្យគន្ធបុប្ផាផងទៅឬក៏ក្មេងទាំងនោះមិនមានសន្លឺកឆ្នោតឲ្យអស់លោកទេ????ពេលនេះមន្ទីពេទ្យគន្ធបុប្ផាជិតលែងមានជំនួយហើយតើអស់លោកមានបានគិតទេ?​ឬចាំឲ្យកុមារទាំងនេះស្លាប់អស់សិនទើបអស់លោកចាប់ផ្តើមធ្វើ។សូមអស់លោកដែលយកលុយចូលច្រៀងខារ៉ាអូខេនិងឲ្យលុយធិបស្រីតែ1យប់ទៅបរិច្ចាគបានទេ???

  9. MoEYS says:

    អូយ!រវល់តែឈ្លោះគ្នាឯង អត់គិតទៅជួយខ្មែរគ្នាឯងដែលកំពុងតែរងគ្រោះនោះទេអី! គួរខ្មាស់គេដែរ ដែលខ្មែរពើតតែពីឈ្លោះ និង​ អួត ឯបរទេសបែរជាមកជួយខ្មែរឯងទៅវិញ។គួរខ្មាស់គេអត់? សូមទោសផង!!!!!គ្មានបំណងទេ!!!!

  10. Rationale says:

    ការផ្តល់មតិក្នុងព៌តមាននេះវាគ្រាន់តែជាយោបល់របស់លោករិចនឺ លើករណីស្លាប់របស់កុមារក្នុងមន្ទីរពេទ្យគន្ធៈបុប្ផា ។ លោកមានឆន្ទៈមនុស្សធ៌ម ក្នុងការជួយព្យាបាលកុមារដែល ត្រូវការសេវាថែទាំដ៍ល្អប្រសើរ បុ៉ន្តែលោកមិនមែន ជាអ្នកជំនាញខាងនយោបាយសុខភាពសាធារណៈទេ ។ លោកមានចំណុចល្អច្រើនក្នុងការប្រមូល ធនធានសំរាប់ដំណើរការមន្ទីរពេទ្យកុមារ តែលោកមានចំណុចខ្វះខាតខ្លះ ក្នុងវិស័យនយោបាយសុខភាពសាធារណៈ ។

    សំរាប់សាធារណៈជនទូទៅដែលមិនមានជំនាញក្នុងវិស័យថែទាំសុខភាព សូមស្តាប់ការណែនាំ ពីក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអ្នកជំនាញវិទ្យាសាស្រ្តជាតិ និង អន្តរជាតិ ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺទាំងឡាយ រួមទាំងជំងឹដែលកំពុងរាតត្បាតសំលាប់កុមារ ។

  11. MoEYS says:

    សូមឱ្យអស់លោកទាំងអស់គ្នា ជួយសហការណ៏ជាមួយ អង្គការនានា ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយដល់កុមារកម្ពុជាទៅនា!!!!!សូមអរគុណ!!!

  12. Smile of Angkor says:

    Save Cambodian children. Together for humanity.

  13. រហូតដល់ព្រះមហាក្សត្រក៍គ្មានជំនឿដល់ពេទ្យអែង លោកតែងតែរត់ទៅព្យាបាលអែស្រុកចិន។

  14. khmer_Khmer_ cry says:

    i hear that some children die a lot in kotheak bopho so that the donors wander why ?

  15. Korn Khmer says:

    I like Dr. Richner. He works very hard to save Cambodian Children.