ភ្នំពេញ: អ្នកចម្រៀងស្រីវ័យក្មេង ១៩ឆ្នាំ ដែលគេស្គាល់ថា ជាចៅស្រីរបស់លោកយាយចេកម៉ាច កញ្ញា សាំងស៊ុំ ម៉ាចលីដែត ក្រៅពីចាប់អាជីពជាអ្នកចម្រៀងកិត្តិយសតាមស្ថានីយទូរទស្សន៍ និងច្រៀងថតសំឡេងក្នុងពិភពស៊ីឌី កញ្ញា សាំង ស៊ុំម៉ាចលីដែត កំពុងត្រៀមខ្លួនបើកផលិតកម្ម ដោយខ្លួនឯង ដាក់ឈ្មោះថា “មរតកចេកម៉ាច”។
ថ្ងៃទី 13 សីហា 2012
ដោយ: CEN
កញ្ញា សាំង ស៊ុំម៉ាចលីដែត ជាអ្នកចម្រៀងមហោរី ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីមរតកវប្បធម៌ ដែលរៀបចំឡើងដោយទូរទស្សន៍បាយ័ន និងជាប់ចំណាត់ថ្នាក់លេខ១ នៅឆ្នាំ២០១០ ផ្នែកចម្រៀងសកលថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បន្ទាប់ពីវិលមកពីច្រៀងនៅប្រទេសអូស្ត្រាលី កញ្ញា សាំងស៊ុំ ម៉ាចលីដែត បានឲ្យដឹងថា “សព្វថ្ងៃនេះនាងខ្ញុំកំពុងត្រៀមខ្លួនរៀបចំបើកផលិតកម្មមួយ ដើម្បីតបស្នងសងគុណនឹងអភិរក្សកេរ្តិ៍ឈ្មោះលោកយាយចេកម៉ាច។ ប្រហែលជាក្នុងចុងឆ្នាំ២០១២នេះហើយ ព្រោះខ្ញុំបានត្រៀមឈ្មោះរួចរាល់ហើយ គឺឈ្មោះ ផលិតកម្ម “មរតកចេកម៉ាច” ពេលឆាប់ៗនេះដែរ។ ប៉ុន្តែដោយពេលនេះនៅខ្វះខាតថវិកា ដូច្នេះហើយចាំសន្សំលុយបន្តិចសិន”។
កញ្ញា សាំងស៊ុំ ម៉ាចលីដែត មានឪពុកឈ្មោះ សាំង សុធារា ជាមន្ត្រីកងរាជអាវុធហត្ថ ម្តាយឈ្មោះ ស៊ុំម៉ាច ចន្ថា អតីតជាអ្នករាំរបាំ អ្នកចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀង ធ្លាប់ធ្វើការនៅក្នុងព្រះបរមរាជវាំង ជាមួយលោកយាយចេកម៉ាច។
មានបងប្អូន ៥ នាក់ ក្នុងនោះស្រី ៣នាក់ កញ្ញា សាំងស៊ុំ ម៉ាចលីដែត ជាកូនទី៤ ក្នុងគ្រួសារនេះ។ ក្នុងចំណោមបងប្អូនទាំងអស់សុទ្ធតែជាគ្រួសារសិល្បៈ ចម្រៀង និងតន្ត្រី រួមទាំងរាំផងដែរ។
កញ្ញា សាំងស៊ុំ ម៉ាចលីដែត មានពូជពង្សវង្សត្រកូលជាសិល្បៈតាំងពីលោកយាយ រហូតមកដល់ម្តាយ ដូច្នេះពេលដឹងក្តីឡើង លីដែតបានចូលហ្វឹកហាត់រៀនរាំ សម្តែង ច្រៀង ជាមួយម្តាយ និងលោកយាយ រហូតដល់ឆ្នាំ២០០៩ កញ្ញា សាំងស៊ុំ ម៉ាចលីដែត បានប្រឡងចម្រៀងមហោរី ក្នុងកម្មវិធីមរតកវប្បធម៌របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាជ័យលាភីរបស់សម្តេចតេជោ និងលោកជំទាវគតិបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ពេលនោះកញ្ញា សាំងស៊ុំ ម៉ាចលីដែត បានជាប់ចំណាត់ថ្នាក់លេខ២។
ក្រោយមកនៅឆ្នាំ២០១០ កញ្ញា សាំងស៊ុំ ម៉ាចលីដែត បានចូលរួមប្រឡងប្រកួតប្រជែងចម្រៀងថ្នាក់ជាតិ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកចម្រៀងសម័យ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចម្រៀងខ្មែជាសកល។
កញ្ញា សាំង ស៊ុំម៉ាចលីដែត បានឲ្យដឹងទៀតថា “កន្លងមកនាងខ្ញុំច្រៀង តាមភោជនីយដ្ឋានខ្លះៗដែរតែមួយរយៈតូច ហើយក៏ឈប់ទៅវិញ។ ដោយសារតែនាងខ្ញុំគិតឃើញថា ទៅច្រៀងយប់ពេក គ្មានអ្នកជូន ហើយមួយវិញទៀត ដោយសារតែនាងខ្ញុំធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប់មមាញឹកច្រៀងថតសំឡេងចូលក្នុងស៊ីឌីឲ្យផលិតកម្មរៃមាស និងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានាផងដែរ”។
កញ្ញា សាំងស៊ុំ ម៉ាចលីដែត បានបន្ថែមថា “នាងខ្ញុំច្រៀងចម្រុះបទ ពីសម័យមុនរបស់រៀមច្បង រស់ សេរីសុទ្ធា ប៉ែនរ៉ន ហ៊ុយមាស និងមរតករៀមច្បងផ្សេងទៀត ក៏នាងខ្ញុំច្រៀងបានដែរ ហើយបទចម្រៀងសម័យទើបនិពន្ធថ្មី ក៏នាងខ្ញុំច្រៀងបានដែរ ដូចជាបទចម្រៀងចង្វាក់កន្ទ្រឹម ក៏ច្រៀងបានដែរ ហើយបទចម្រៀងដែលមានការគាំទ្រពីមហាជនទូទៅនោះ មានបទ “ចូលឆ្នាំបាត់ដំបង” បទ “ជួបស្នេហ៍នៅកោះពេជ្រ” បទ “ផ្គរលាន់ផ្សងស្នេហ៍” បទ “ស្នាមស្នេហ៍ឆ្នេរអូរឈើទាល” បទ “រាំវង់ឆ្នាំថ្មី” បទ “ព្រាត់ស្នេហ៍លើស្ពានពេជ្រ” បទ “ទឹកចិត្តម្តាយ” និងបទ “ចាំបងវិលវិញ” បទទាំងអស់ខាងលើនេះសុទ្ធតែនិពន្ធថ្មី ដោយកវីវ័យក្មេងនិពន្ធ ទាំងទំនុកច្រៀង និងទាំងបទភ្លេង ដោយលោក អ៊ុំ សេរីវុទ្ធី”។
កញ្ញា លីដែត បានឲ្យដឹងបន្តថា កន្លងមកធ្លាប់ទៅសម្តែងច្រៀងនៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង កាណាដា ជាដើម ហើយក្នុងចុងឆ្នាំ២០១២នេះ នាងកំពុងត្រៀមចេញទៅសម្តែង និងច្រៀងនៅឯប្រទេសជប៉ុន អាមេរិក និងអូស្ត្រាលី ម្តងទៀត។
កញ្ញាបានបញ្ជាក់ថា ចំពោះរឿងស្នេហា មិនមានជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់នៅឡើយទេ។
“នាងខ្ញុំមិនទាន់គិតបើកបេះដូងជូនបុរសណាម្នាក់នៅឡើយទេ គឺនាងខ្ញុំនៅក្មេង នៅចង់ប្រឡូកក្នុងវិស័យសិល្បៈឲ្យបានយូរបន្តិចសិន”។ នេះបើតាមការបញ្ជាក់របស់កញ្ញា លីដែត។
ក៏ប៉ុន្តែកញ្ញា លីដែត បានទទួលស្គាល់ថា មានបុរសម្នាក់នៅប្រទេសកាណាដាចង់ចូលស្តីដណ្តឹង ចង់រៀងការជាមួយកញ្ញា ប៉ុន្តែលីដែតមិនទាន់ឆ្លើយអូខេនោះទេ ចាំមើលចិត្តគេសិន។
កញ្ញា លីដែត បានបន្តថា “កន្លងមកបុរសនោះធ្លាប់មកលេងស្រុកខ្មែរយើង គាត់បានឃើញ បានស្គាល់ដែរ ហើយឪពុកម្តាយនាងខ្ញុំក៏ពេញចិត្តបុរសនោះដែរ តែនាងខ្ញុំសុំគិតមើលមួយឆ្នាំ ពីរឆ្នាំទៀតសិន ព្រោះនាងខ្ញុំនៅក្មេង ហើយនៅឆ្ងាយពីគ្នាពេក មិនដឹងថាចិត្តគាត់ស្រាញ់ស្មោះអត់?”៕ S



<a href="
ត្រូវការអោយខ្ញុំជួយទេ? លោកកម្ពុជា?
The Man With No Name
“the lovely flover for u
តើលោកជាជនផ្តាច់ការ រឺសេរី…?
:-)
បាទខ្ញុំអរគុណលោកno nameជាអនែកប្រសិនជាលោកអាច.។ចង់តាឆ្វើអោយបានខ្លួនអែងនឹង
ខឹងណាស់ពេកលោកកូនខុំ្ញសួរគេនិយាយញាប់ពេកពីរបីមាត់ដើរបាត់ថាខឹងពេកដេកភ្ជាយាម
ម្នាក់អែងជិត៣ម៉ោងទៅហើយខឹងកូនពេកលែងចង់រៀនហើយកុំតែបានលោកសួរខ្ញុំទាន់គីឈប់
ចង់ដឹងទៀតហើយដូចនេះសូមអរគុណលោកច្រើនៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ។
The man with no name=ពិបាកឆ្លើយសំនួរលោកណាស់ពេលនេះចាំខ្ញុំរកឃើញសិនអរគុណ!
អូ…តាមពិតលោករៀនពីកូនរបស់លោកតាស។
លោកចង់ដឹង ចង់ប្រើដើម្បីយកមកគាំទ្រជនផ្តាច់ការ ឬសេរី?
ជំនួយគឺមាន គ្រាន់តែថាពេលចេះដឹងនឹងយកចំនេះដឹងទាំងនោះទៅប្រើផ្លូវខុស ឬផ្លូវពិភពលោក!?