សមាជិក​បក្ស សម រង្ស៊ី ៨០​នាក់​គ្រោង​ប្រកាស​ចូល​រួម​ជាមួយ​បក្ស​កាន់​អំណាច

អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី ជិត​មួយ​រយ​នាក់ នៅ​ខេត្ត​បាត់ដំបង គ្រោង​ប្រកាស​ចូល​ទៅ​រួម​រស់​ជាមួយ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ចោទ​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​បំបាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ទិញ​ទឹក​ចិត្ត។

ដោយ សួន សុផលមុន្នី
2012-08-11
​វិទ្យុ​អាស៊ីសេរី

គណបក្ស​ប្រឆាំង​ពុំ​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល ឬ​ក៏​មាន​ប្រតិកម្ម​ខ្លាំងក្លា​ចំពោះ​សមាជិក​គណបក្ស សម រង្ស៊ី ចំនួន​៨០​នាក់ ដែល​មាន​គម្រោង​ផ្ដាច់​ខ្លួន​ពី​គណបក្ស សម រង្ស៊ី ទៅ​ចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា លំហូរ​នេះ​មិន​អាច​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ប្រជាប្រិយភាព​របស់​គណបក្ស សម រង្ស៊ី ទេ។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​បាត់ដំបង លោក សោ ចាន់ដេត បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ថា គណបក្ស​កាន់​អំណាច​ធ្លាប់​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ច្រើន នា​ពេល​កន្លង​មក។ គណបក្ស​ប្រជាជន បាន​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ម្នាក់ ឬ​ពីរ​នាក់ ប៉ុន្តែ​ពួក​គេ​បាន​យក​ប្រជាពលរដ្ឋ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​ទៅ​ប្រកាស​ថា ជា​សមាជិក​គណបក្ស សម រង្ស៊ី។

លោក សោ ចាន់ដេត៖ «នេះ​ជា​រឿង​ធម្មតា ហើយ​រឿង​ចាស់​អត់​មាន​អី​ត្រូវ​ភ្ញាក់​ផ្អើល​ទេ។ ហើយ​គណបក្ស​កាន់​អំណាច គេ​ចង់​ធ្វើ​ម៉េច​ស្រេច​គេ​ធ្វើ​ទៅ។ ហៅ​មនុស្ស​មក​១ពាន់ ១​ម៉ឺន​នាក់ ដែល​ពលរដ្ឋ​គេ​ចែក​អំណោយ​ឲ្យ ហើយ​គេ​ថា​បក្ស​នេះ​បក្ស​នោះ​ក៏​ថា​បាន ពីព្រោះ​គេ​ប្រើប្រាស់​ធនធាន​រដ្ឋ វា​អត់​មាន​អី​ចម្លែក។ ហើយ​មនុស្ស​ទាំង​អស់ គេ​ដឹង​ហើយ​ថា នេះ​ជា​ល្បិចកល ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន ដើម្បី​បំពង​សំឡេង អត់​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​គណបក្ស សម រង្ស៊ី ទេ»

លោក កែវ ជា អតីត​ប្រធាន​ក្រុម​ការងារ​ទ្រទ្រង់​គណបក្ស សម រង្ស៊ី ស្រុក​បាណន់ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា សមាជិក​គណបក្ស សម រង្ស៊ី ចំនួន​៨០​នាក់ នៅ​ស្រុក​បាណន់ បាន​ផ្ដាច់​ខ្លួន​ពី​គណបក្ស សម រង្ស៊ី ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ចំណោម​សមាជិក​ទាំង​៨០​នាក់​នោះ មាន​៣​នាក់​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ។ លោក​ថា មូលហេតុ​ដែល​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី ចូល​ជាមួយ​គណបក្ស​ប្រជាជន គឺ​ដោយ​សារ​ពួក​គេ​អស់​ជំនឿ​លើ​គណបក្ស​ប្រឆាំង។

លោក កែវ ជា៖ «ក្នុង​គណបក្ស​ហ្នឹង គ្មាន​យុត្តិធម៌ គ្មាន​សច្ចធម៌​ទេ។ គេ​រក​មនុស្ស​ណា​ដែល​មាន​លុយ​យក​មក​ធ្វើ។ អ្នក​ណា​អត់​លុយ គេ​ខំ​តស៊ូ បោះ​បង់ ដក​គេ​ចោល ដោយ​គ្មាន​គោលការណ៍​ច្បាស់​លាស់​ណា​មួយ ដែល​បញ្ជាក់​ថា ជា​គោលការណ៍​របស់​គណបក្ស​ទេ។ ជា​ពិសេស ខ្ញុំ​ផ្ទាល់ ខ្ញុំ​ខំ​ធ្វើ​នៅ​គណបក្ស​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥ ខ្ញុំ​ជា​ស្ថាបនិក​របស់​គណបក្ស តែ​ទី​បំផុត គេ​អត់​មើល​ឃើញ​ខ្ញុំ គេ​បោះ​បង់​ខ្ញុំ​ចោល។ ខ្ញុំ​តស៊ូ​អស់​ទាំង​លុយ ទីបំផុត​គេ​អត់​មើល​ឃើញ​យើង»

ប៉ុន្តែ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​បាត់ដំបង លោក សោ ចាន់ដេត បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ និង​ការ​អះអាង​របស់​លោក កែវ ជា។ លោក​ថា គណបក្ស សម រង្ស៊ី ពុំ​បាន​រើសអើង​អ្នក​មាន អ្នក​ក្រ​ទេ។ ជាក់​ស្ដែង ដូច​រូប​លោក​ផ្ទាល់ ជា​អ្នក​ក្រីក្រ​បំផុត។ ប៉ុន្តែ​ដោយ​សារ​លោក​ខិតខំ​ធ្វើ​ការ​ស្មោះ​ត្រង់​និង​បក្ស ជួយ​ជាតិ​មាតុភូមិ ទើប​គណបក្ស​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ៖ «លោក កែវ ជា ប្រៀបធៀប​នឹង​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​ឯណា។ សូម្បី​តែ​ដី​មួយ​ចំអាម ខ្ញុំ​ពុំ​មាន​ផង។ អ៊ីចឹង អ្វី​ដែល​លោក កែវ ជា លើក​ឡើង​ជា​រឿង​ខុស​ស្រឡះ»

ទោះ​ជា​យ៉ាង​នេះ​ក្តី សមាជិក​គណបក្ស សម រង្ស៊ី ទាំង​៨០​នាក់ នឹង​ប្រកាស​ចូល​គណបក្ស​ប្រជាជន​ជា​ផ្លូវការ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​គណបក្ស​ប្រជាជន។ ការ​ចុះ​ចូល​នេះ លោក កែវ ជា បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​សន្យា​ផ្ដល់​តួនាទី​អ្វី ឬ​ក៏​មាន​ការ​ទិញ​ទឹក​ចិត្ត​នោះ​ទេ។ ប៉ុន្តែ ពួក​គាត់​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​ដឹក​នាំ​ប្រទេស​មាន​ការ​អភិវឌ្ឍ ការពារ​ទឹក​ដី ជា​ពិសេស​នៅ​បាត់ដំបង គាត់​ឃើញ​ជាក់​ស្ដែង ដូច​ជា​ទំនប់​កង្ហត មាន​ប្រព័ន្ធ​ប្រឡាយ​ឆ្វាត់ឆ្វែង។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ថ្លែង​នៅ​រដ្ឋសភា​ដោយ​បាន​អន្ទង​អូស​ទាញ​ឲ្យ​គណបក្ស​ប្រឆាំង​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា នេះ​ជា​សារ​នយោបាយ​មួយ​ដើម្បី​អូស​ទាញ​អ្នក​គាំទ្រ​ពី​គណបក្ស​នយោបាយ ទៅ​ចូល​គណបក្ស​នយោបាយ​មួយ​ទៀត។ ទាក់​ទង​នឹង​សមាជិក​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ខេត្ត​បាត់ដំបង ចំនួន​៨០​នាក់ ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ លោក ស៊ុន តឹក ប្រធាន​អង្គការ​លីកាដូ ខេត្ត​បាត់ដំបង ថ្លែង​ថា ករណី​នេះ​ជា​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ លំហូរ​នៃ​ការ​ចុះចូល​នេះ តិច ឬ​ច្រើន វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកបាក់​គ្នា ហើយ​វា​នឹង​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស សម រង្ស៊ី នៅ​គ្រា​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នឹង​ចូល​មក​ដល់ នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

17 Responses to "សមាជិក​បក្ស សម រង្ស៊ី ៨០​នាក់​គ្រោង​ប្រកាស​ចូល​រួម​ជាមួយ​បក្ស​កាន់​អំណាច"

  1. Samkok says:

    តើពួកគេប្រាថ្នាអ្វី? ប្រាថ្នាសេចក្តីចំរើន? 

  2. BaBaBoo says:

    ជារឿងធម្មតាសម្រាប់អ្នកនយោបាយស្ទើរភ្លើង (ទ្រូមុខពីរ) ។ ពួកចោលម្សៀតទាំងហ្នឹង

    មិនខុសពីក្រុមចោរជាយដែននោះឡើយ ទីណាមានស៊ីមានចុកគឺរត់ទៅត្រង់នោះហើយ យកជាការមិនបាន

    ទេ គួតែហៅក្រុមនោះថា ក្រុមហៃអើ ។

  3. អ្នកនៅស្មោះត្រង់ អ្នកក្បត់ចេញ។

  4. បើក្នុងជួរទាហាន គឺទាហានរត់ចោលជួរ។

  5. បើរឿងប្រទេសជាតិ គឺក្បត់ជាតិទៅចុះចូលសត្រូវ ដែលបំផិតបំភ័យ និងគាបបំបាក់ការតស៊ូ។
    តែយ៉ាងណា ពួកគេមានហេតុផលម៉្យាងថាដើម្បីរស់នៅស្រួល។ ពិតមែនហើយរស់នៅស្រួល ប៉ុន្តែគិតមើលអ្នកណាកំពុងទ្រអស់លោក?

  6. ចូលរួមនឹងបក្សប្រជាជនឣញ្ចឹងទៅ!ទុកឲ្យឣាឣត់ពូជនឹងឣាក្រយៅថោកប៉ុន្មានក្បាល
    ក្នុងវិបភេជនេះវាតស៊ូធ្វើជាឣ្នកស្នេហាជាតិប៉ុន្មានក្បាលហ្នឹងទៅ!

  7. Rationale says:

    គណៈបក្សនយោបាយ ឬ អ្នកមានតួនាទីនយោបាយ [=កីឡាករ] មិនគួរយកប្រជាពលរដ្ឋធ្វើជារនាំង សំរាប់បង្ហាញឥទ្ធិពលនិងកំលាំងនយោបាយទេ [=នាំទស្សនិកជនដែលគាំទ្រអោយចូល ទីលានប្រកួតដែរ] ដែលជាកត្តាមួយក្នុងកត្តាជាច្រើន ជំរុញអោយមានភាពរើសអើង-ការលាបព៌ណ និង អំពើហឹង្សានានា ដោយសារមាននិន្នាការ ទស្សនៈនយោបាយផ្សេងៗគ្នា…… ហើយ គ.ប.ជ. [=អាជ្ញាកណ្តាល] គួរតែពិនិត្យពិចារណា កែសំរួលឡើងវិញនូវច្បាប់ដែលអាចកាត់បន្ថយភាពអវិជ្ជមាន ទាំងនេះ …… ទុកអោយប្រជាពលរដ្ឋដែលមិនមានតួនាទីជាអ្នកនយោបាយ ប្រើប្រាស់ពេលវេលាទាំងនោះសំរាប់ធ្វើការងារប្រចាំថ្ងៃរបស់គាត់ ។

    ប្រជាពលរដ្ឋលោកនឹងពិចារណារសំរេចចិត្តក្នុងការជ្រើសរើសតំណាងរបស់គាត់ ទៅតាមការអោយតម្លៃទៅលើទង្វើរបស់គណៈបក្សនយោបាយនិមួយៗ……

    បើយើងតាមដានការប្រកួតកីឡាណាដែលមានទស្សនិកជនចូលក្នុងទីប្រកួតជាមួយកីឡាករ ដើម្បីតវ៉ា ឬ កាន់ជើងកីឡាករនោះ ហើយអាជ្ញាកណ្តាលមិនមានប្រសិទ្ធភាពក្នុងការសំរបសំរួលនោះ ការប្រកួតនោះបាត់បង់តម្លៃកីឡាករ និង លែងហៅថា ជាការប្រកួតកីឡាទៀតហើយ………..

  8. ឡាគេធឺ says:

    80នាក់ចុះចូលជាមួយcpp  គុណនឹង២សម រង្សុីទទួលបានវិញ។

    តែគេមិននិយាយ

  9. Anonymous says:

    hdhss

  10. មេទ័ពបាញ់អាចម៏ says:

    I have a pity on the Opposition Parties that have the weak leadaders. They do not know and understand the organizational behaviors. What they know and able to lead the members are the fabrication of various unrue stories and cursing the CPP’s officials. បក្សប្រជាជនជាម្លប់នៃយើងរាល់គ្នា!!! ការចូលមករួមរស់ជាមួយ ជាជម្រើសដ៏ល្អរបស់អស់លោកដែលចាញ់បោកមេបក្ស ស រ អស់មួយរយះពេល!!!

  11. មេទ័ពបាញ់អាចម៏ says:

    I have a pity on the Opposition Parties that have the weak leaders. They do not know and understand the organizational behaviors. What they know and able to lead the members are the fabrication of various unrue stories and cursing the CPP’s officials. It is laughable! បក្សប្រជាជនជាម្លប់នៃយើងរាល់គ្នា!!! ការចូលមករួមរស់ជាមួយ ជាជម្រើសដ៏ល្អរបស់អស់លោកដែលចាញ់បោកមេបក្ស ស រ អស់មួយរយះពេល!!!

  12. គ្មានអ្វីប្លែកទេស្រុកខ្មែរអោយតាដល់ខែបោះឆ្នោត រត់ចេញរត់ចូល ប្លែកត្រង់អ្នកចូល CPPហ៊ានចេញមុខ
    ផ្សាយគ្រប់ទូរទស្ស និងវិទ្យុ ចំលែកបក្សជំទាស់វិញទោះចូលក៏លិបលលាក់លៀមធ្វើដូចចោរប្លន់ចឹង!!

  13. Somom says:

    If we go to join CPP altogether, so no need to spend our money to do election, should have only one party for CPP only. and we will not get money from other country.

    So the people should know why we can money from many countries around the world, because we have opposition party.

  14. បក្សប្រជាជនជាម្លប់របស់ពួកអន្តោប្រវេសន៍ សូអញ្ជើញចូលទៀតឲ្យច្រើនមក ៗៗ

    ទាន់ដែកជោរនៅ អំណាច !! ប្តេជ្ញា ! បង្កើតប្រជាជនបន្ថែមទៀតឲ្យបានច្រើន ជាស្មែរ !!! ប្តេជ្ញាៗៗៗ

  15. តើនៅធ្វើអីបើទៀតសមាជិកសភាភាកច្រើនរបស់បក្សសម រង្សីជាចារកម្មរបស់CPPហ្នឹង,មានមួយ

    ភាគធំទៀតនៅជាមួយអាមេបោកកឹមសុខាក៏ជាចារកម្មរបស់បក្សប្រជាជនដែរ។រលាយហើយពួកអញ
    ចៅចេកអាំងសូមអំពាវនាវដលើបងប្អូនណាដែលចេញមកមិនបានដោយនិន្នាការខុសគ្នាសូមងាក

    ទៅមើលគណៈបក្សរូបជួងរបស់លោកខឹម វាសនាទៅល្អជាងពួកអាមេបោកកឹម សុខា,សម រង្សីនេះ ។

    សូមអោយវាមួយសំបុកនៅច្រៀងលើមែកឈើរទៅសូមកុំជឿពួកវាអោយសោះ។

    អាពួកនេះប្រហែលជាទៅដាំដំឡូងហើយមើលទៅ,អាខ្លះដាំកំប្លោកកាច់ផ្កាទៅលក់នៅអាមេរិក

  16. រពឹសមាត់ says:

    នរណាជាអ្នកស្នេហាជាតិ?…
    បើបក្សនិមួយលើកកំពស់បក្សរបស់ខ្លួនល្អ ស្មោះត្រង់ ស្នេហាជាតិ តើគេធ្វើបានជាដុំកំភួនអ្វីខ្លះ?…
    ខ្លះដើររៃអង្គាសនៅក្រៅប្រទេស បានលុយហើយ ក៍មិនឃើញធ្វើអី្វដែរ គឺលុយនោះបាត់ស្រមោលតែម្ដង…
    នេះហៅថានយោបាយស្នេហ៍តែលុយ…
    នេះគឺអំពើពុករលួយ ស៊ីរូងផ្ទៃក្នុង ប្រជាភិថុត បោកប្រាសនៅក្រៅប្រទេស………
    ពេលនេះល្មមរួមសាគ្គីទាំងអស់គ្នាជាធ្លុង១ ខ្មែរតែ១ លោកនាយករដ្ឋមន្ដ្រី ក៏មិននៅជាអមតដែរ
    ថ្ងៃណា១ក៏គាត់លាយើងទាំងអស់គ្នាទៅឆ្ងាយពីពិភពមនុស្សដែរ…

  17. អាមួយនេះទៀតសោត ចេះតែសរសេរមតិភ្លើដដែល…ប៉ុន្តែ វាសរសេរចឹង ពីព្រោះតែសមត្ថភាពខាងភ្លើនឹងឯង។