ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នឹងមានកិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មការអចិន្ត្រៃយ៍ គណៈកម្មការនាយក គណបក្ស នរោត្តម រណឫទ្ធិ ដែលដឹកនាំដោយលោក សៅ រ៉ានី។ កិច្ចពិភាក្សានោះ ដើម្បីជជែក ពិភាក្សា ជ្រើសតាំងប្រធានថ្មី និងប្តូរឈ្មោះ គណបក្សនរោត្តមរណឫទ្ធិ មកជាគណបក្សជាតិនិយមឡើងវិញ។
ថ្ងៃទី 12 សីហា 2012
ដោយ: រតនា
CEN
ការប្រជុំផ្លាស់ប្តូរដូច្នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសលាឈប់ពីនយោបាយ ឈប់ដឹកនាំគណបក្ស កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២។ ជាមួយគ្នានោះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ លោក ឈឹម សៀកឡេង ក៏បានលាឈប់ពីប្រធានស្តីទី និងឈប់ធ្វើនយោបាយ ដូចសម្តេចក្រុមព្រះផងដែរ។
លោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ បានប្រាប់គេហទំព័រ CEN នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ ថា បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកឈឹមសៀកឡេង ដាក់ពាក្យលាឈប់ធ្វើនយោបាយនោះ យើងត្រូវបានមានប្រជុំបន្ទាន់មួយ ដើម្បីផ្លាស់ប្តូរឈ្មោះ និងជ្រើសប្រធានថ្មី។
លោក សៅ រ៉ានី បានបន្ថែមថា សមាជិកទាំងអស់ ក៏ត្រូវតែប្រមូលផ្តុំគ្នា ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយរក្សាឈ្មោះគណបក្សចាស់ ( គណបក្សនរោត្តមរណឫទ្ធិ ដោយដូរជាគណបក្សជាតិនិយម ) ទុកមួយអន្លើសិន ដោយសារតែក្រុមប្រឹក្សាខេត្តស្រុក ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្ស នៅក្នុងអណត្តិនៅឡើយ រួមទាំងកៅអីរបស់អ្នកតំណាងរាស្ត្រ ២ រូបផងដែរ។
បន្ទាប់ពីការសម្រេចព្រះទ័យលាឈប់ពីនយោបាយរបស់សម្តេចក្រុមព្រះ ក៏នាំឲ្យលោក សៅរ៉ានី សម្រេចចិត្ត ទៅដកពាក្យបណ្តឹង នៅតុលាការ ក្នុងរឿងប្តឹងផ្តល់សម្តេចក្រុមព្រះ លោកឈឹមសៀកឡេង លោក នរាណារិទ្ធ អាណាន់ដាយ៉ាត និងលោកប៉ែនសង្ហា ពីបទធ្វើលិខិតក្លែងបន្លំ ក្នុងរឿងជម្លោះផ្ទៃក្នុងគណបក្សនរោត្តម រណឫទ្ធិ ផងដែរ។
លោក សៅ រ៉ានី ក៏នឹងដឹកនាំសមាជិកអ្នកស្និទ្ធនឹងសម្តេចក្រុមព្រះ ទៅរួបរួមជាមួយនឹងលោក ញឹក ប៊ុនឆៃ ក្នុងក្របខណ្ឌគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសមាជិករួមគ្នា ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥សីហា ឆ្នាំ២០១២៕
You all will learn the lesson of de-Unity and all of you will be the losers!!!