ភ្នំពេញ: លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទីផ្សារពលកម្មទៅកូរ៉េ ឥឡូវនេះ មិនមានក្រុមហ៊ុននាំពលករទៅទេ គឺក្រសួងការងារនៃប្រទេសកូរ៉េ និងក្រសួងការងារកម្ពុជា សហការធ្វើការជាជាមួយគ្នា ដោយផ្ទាល់ទើបកន្លងមកនេះ ការបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង មិនសូវជាមានបញ្ហាអីកើតឡើងទេ គឺដោយសារទីផ្សារមានតំលៃខ្ពស់មានការគោរពលក្ខខណ្ឌការងារល្អ ចំពោះការជ្រើសរើសពលករទៅកូរ៉េ ដោយតម្រូវតាមទីផ្សារការងារជ្រើសរើស នៅប្រទេសកូរ៉េ ដែលជាការជ្រើសរើសតាមប្រព័ន្ធអេឡិចត្រូនិច ហើយជាការជ្រើរើសរវាងរដ្ឋ និងរដ្ឋ ពុំអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជ្រើសរើសពលករទេ។
ថ្ងៃទី 12 សីហា 2012
ដោយ: រតនា
CEN
ក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី១០សីហា ឆ្នាំ២០១២ លោករដ្ឋមន្ត្រី វង សូត បានមាប្រសាសន៍បន្តថា “ទោះបីជាមានការគ្រប់គ្រងតាមលក្ខខណ្ឌល្អប៉ុណ្ណឹងទៅហើយ នៅមានក្រុមហ៊ុនខ្លះ ឆ្លៀតយកស្លាកហ្នឹងទៅថា ក្រុមហ៊ុនខ្លួនមកធានាលក្ខខណ្ឌល្អ ដើម្បីនាំពលករទៅធ្វើការនៅកូរ៉េ យ៉ាងនេះយ៉ាងនោះ ក៏នៅតែឆ្លៀតមានកន្លែងហ្នឹង ហើយក្រសួងតែងតែមានវិធានការបន្តបន្ទាប់ មិនបណ្តោយឲ្យរឿងទាំងអស់ហ្នឹង កើតមាន ដោយអត់ទទួលខុសត្រូវទេ”។
លោករដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍បន្តថា អនុក្រឹត្យលេខ១៩០ បានដំណើរការជាផ្លូវការហើយ លុបអនុក្រឹត្យលេខ៥៧ ស្តីពីការបញ្ហាជូនពលករចេញទៅក្រៅប្រទេសតាំងពីឆ្នាំ១៩៩៥ នោះ ចេញដែលអនុក្រឹត្យថ្មីលខេ១៩០ មានលក្ខណៈគ្រប់ជ្រុងជ្រោយជាង និងទាមទារមាននីតិវិធីអនុវត្តជាក់ស្តែង ដើម្បីធានាការការពារសិទ្ធិពលករ កុំឲ្យមានការរំលោភបំពាន បើមានករណីរំលោភបំពានត្រូវការពារ ដោយច្បាប់ ហើយចំនួនពលករទៅធ្វើការនៅក្រៅប្រទេស កាន់តែច្រើនបញ្ហាកើតមានក៏ច្រើនដែរ។
មន្ត្រីក្រសួងការងារបានឲ្យដឹងថា ក្រសួងការងារកម្ពុជា កន្លងមក បានបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង រហូតមកដល់ពេលនេះ មានជិត ៣ ម៉ឺននាក់ ដែលជាភាគីរដ្ឋ ជាអ្នកបញ្ជូន។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ រដ្ឋសភាក៏បានអនុម័តលើកិច្ចព្រមព្រៀង ដើម្បីបញ្ជូនពលករកម្ពុជា ទៅបម្រើការងារនៅក្នុងប្រទេសកាតាផងដែរ៕
ខ្មែរចេញកាន់តែច្រើន វាក៏កាន់តែកើនចំនួនអាយួនចូលមកជំនួស ។
អញ្ចឹងឯង ស្រុកដែលសំបូរអ្នកចេះជជុះៗ នៅក្នុងរង្វង់រដ្ឋាភិបាល វា
គ្មានសមត្ថភាពបង្កើតការងារឱ្យពលរដ្ឋបានធ្វើទេ!
តើអ្នកមានដឹងទេថាពលករកម្ពុជា អ្នកខុសច្បាប់មានប៉ុន្មានអ្នក?
គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការសំរបសំរួលរកការងារអោយប្រជាពលរដ្ឋដែលមានសមត្ថភាពទៅតាមទីផ្សារដែលត្រូវការ ។ ទន្ទឹមនឹងការរកទីផ្សារការងារ រដ្ឋក៍ត្រូវតាមដាននិងការពារសិទ្ធរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើការក្រៅប្រទេស ជៀសវាងនិងកាត់បន្ថយនូវភាពអវិជ្ជមានដែលអាចកើតឡើងលើពលករខ្មែរទាំងនោះ ដោយសារលក្ខខ័ណ្ឌការងារក្នុងប្រទេសទាំងនោះ ។
ប្រទេសកាតាក៍ជាប្រទេសដែលមានការកត់សំគាល់ពីភាពអវិជ្ជមានមួយចំនួន ដែលពលករមិនបានទទួលព៌តមានគ្រប់គ្រាន់មុនពេលសំរេចចិត្តថាទៅធ្វើការនៅប្រទេសនោះ ។
ការផ្តល់ព៌តមានពីក្រុមហ៊ុនដែលថាបានប្រាក់ខែខ្ពស់នោះ មិនមែនជាព៌តមានគ្រប់គ្រាន់នោះទេ ។
បើពិនិត្យទៅតាមកត្តាសេដ្ឋកិច្ចរវាងប្រទេសកាតានិងប្រទេសខ្មែរ គឺ ខុសគ្នា ១០០ ដង
GIN (2009) US$ 71,000 in Qarta compared to GIN (2009) US$ 615 in Cambodia
GDP (2009) US$ 69,754 in Qarta compared to GDP (2009) US$ 729 in Cambodia
អាចនិយាយថាការចំណាយសំរាប់ការរស់នៅប្រចាំថ្ងៃក៍ត្រូវចំណាយខ្ពស់ ព៌តមានទាំងនេះនិងព៌តមានផ្សេងៗត្រូវតែផ្តល់អោយពលករបានដឹងមុនសំរេចចិត្ត……
ប្រាក់ខែទាបបំផុត ៣៥០ ដុល្លា ហើយខ្ពស់បំផុត ១៥០០ ដុល្លា អាចអោយពលករពិចារណាអោយបានល្អិតល្អន់មុនសំរេចចិត្ត…
ខ្ញុំជាពលករធ្វើការនៅប្រទេសកូរ៉េ ក្រសួងការងារកម្ពុជាដែលដឹកនាំដោយលោក វង សូតនេះ
វាអក្រក់ខ្លាំងណាស់ មុននិងបានមកធ្វើការនៅប្រទេសកូរ៉េ វាគាបស៊ីលុយស្ទើតែមិនចងមក
ធ្វើការទៅហើយ ពេលបានមកធ្វើការ វា គាបស៊ីទៀត ដូចជា ពេលហាតការងារនៅកូរេចប់
គ្រូខ្មែរម្នាក់ ស្រី កុហក់ថា រៃលុយ ដើម្បី ព្យាបាល អ្នកមានជំងឺម្នាក់ តែលាក់ឈ្មោះ។
ទីពី កាត់លុយរត្រែតរបស់ ពលករ ទាំងអស់ រយះពេល៣ឆ្នាំ ចំនួន ពី ៤០០០ ទៅ ៥០០០ដុល្លា។