សមាគមអ្នកប្រជាធិបតេយ្យមិនទាន់បញ្ចប់សកម្មភាពប្រមូលស្នាមមេដៃគាំទ្រ ដើម្បីដាក់ទៅស្ថាប័នតុលាការដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ដោះលែងលោក ម៉ម សូណង់ដូ នៅឡើយ រហូតមកទល់ពេលនេះ។
ដោយ ទីន ហ្សាការីយ៉ា
2012-08-12
វិទ្យុអាស៊ីសេរី

ប្រធានវិទ្យុសម្បុកឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញពីគុកព្រៃស កាលពីអំឡុងឆ្នាំ២០០៦។
RFA/Sok Serey
សមាគមអ្នកប្រជាធិបតេយ្យបានប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅតាមបណ្ដាខែត្រមួយចំនួនបានប្រមាណ ១០ម៉ឺននាក់ហើយ គិតពីថ្ងៃទី២៣ ខែកក្កដា មកដល់ថ្ងៃទី១២ ខែសីហា នេះ។
អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ជា បម្រុង មានប្រសាសន៍ថា លោកនឹងយកស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលគាំទ្រថា លោក ម៉ម សូណង់ដូ ជាមនុស្សស្អាតស្អំ ដែលជាប់ពាក់ព័ន្ធ ដូចដែលតុលាការចោទប្រកាន់នោះ នឹងដាក់ជូនទៅតុលាការ និងស្ថានទូតនានាប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីសុំឲ្យតុលាការជួយរកយុត្តិធម៌ជូនលោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៦ កក្កដា ចំនួន ៤ចោទ រួមមានចូលរួមក្នុងចលនាបះបោរ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់ បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។ ប្រសិនបើតុលាការរកឃើញថា លោក ម៉ម សូណង់ដូ មានទោសកំហុសដូចការចោទប្រកាន់នេះមែន លោកនឹងប្រឈមនឹងការជាប់ទោសរហូតដល់ទៅ ៣០ឆ្នាំ។
ទាក់ទងនឹងករណីនេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ចាត់ទុកថា ករណីចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះជារឿងនយោបាយ។ លោក អ៊ូ វីរៈ អះអាងថា ការផ្ដិមមេដៃនេះជាការបង្ហាញអំពីការគាំទ្ររបស់ប្រជាពលរដ្ឋទៅលើរូបលោក ម៉ម សូណង់ដូ និងជាការឆ្លុះបញ្ចាំងថា លោក ម៉ម សូណង់ដូ ជាមនុស្សស្អាតស្អំ។
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗនេះថា ការប្រមូលស្នាមមេដៃនេះ ពុំមានឥទ្ធិពលអ្វីទៅលើតុលាការនោះទេ សំខាន់អាស្រ័យលើការអនុវត្តច្បាប់។
អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ជា បម្រុង បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ សីហា លោកបានទៅសួរសុខទុក្ខលោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស។ លោកបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានផ្ដាំគាត់ថា លោក ម៉ម សូណង់ដូ មិនឲ្យលោកធ្វើការសុំទោសទៅរដ្ឋាភិបាលជាថ្នូរនឹងការលើកលែងទោសនោះទេ ពីព្រោះថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធដូចតុលាការចោទប្រកាន់ទេ។
ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ដាក់គុកនេះ ធ្វើឡើងនៅក្រោយពេលកិច្ចប្រជុំអាស៊ានមួយថ្ងៃនៅទីក្រុងភ្នំពេញ បានបញ្ចប់ ដែលកិច្ចប្រជុំនោះក៏មានរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងតំណាងប្រទេសជាសមាជិកអាស៊ាន ជាច្រើនទៀតចូលរួម។
ក្រុមមន្រ្តីសិទ្ធិមនុស្សបានពន្យល់ថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ក៏ជាប់ពាក់ព័ន្ធទៅនឹងរបាយការណ៍មួយដែលផ្សព្វផ្សាយតាមវិទ្យុសំបុកឃ្មុំ ស្ដីពីលោក សួន សេរីរដ្ឋា ជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដោយលោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្ដឹងទៅការិយាល័យព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ទាក់ទងនឹងករណីចាប់ខ្លួន លោក ម៉ម សូណង់ដូ នេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៧ សីហា បានចេញរបាយការណ៍មួយសរសេរលំអិតអំពីដំណើរការរដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ។
នៅក្នុងរបាយការណ៍នោះ បានសរសេរថា ការចាប់ខ្លួន និងបទចោទប្រកាន់លោក ម៉ម សូណង់ដូ ហាក់ដូចជាចេតនាក្នុងការបង្កើតដំណើររឿងមួយជំនួសឲ្យព្រឹត្តិការណ៍ដែលបានកើតឡើង ក្នុងខែត្រក្រចេះ នៅថ្ងៃទី១៦ ឧសភា ដែលកងកម្លាំងរាប់រយនាក់បានចូលទៅភូមិប្រម៉ា ស្រុកឆ្លូង ក្នុងគោលបំណងបណ្ដេញប្រជាពលរដ្ឋចេញពីដីដែលមានទំនាស់ជាមួយក្រុមហ៊ុនរុស្ស៊ី ឈ្មោះ កាសូទីម (Kasotim) ដែលក្រុមសមត្ថកិច្ចបានបាញ់រះស្លាប់កុមារីម្នាក់ឈ្មោះ ហេង ចន្ថា។
របាយការណ៍ដដែលសរសេរថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ ជារឿងបង្វែរការចាប់អារម្មណ៍ពីការខកខានរបស់រដ្ឋាភិបាលដែលមិនបានរៀបចំឲ្យមានការស៊ើបអង្កេតសមរម្យមួយទៅលើករណីស្លាប់កុមារី ហេង ចន្ថា នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ខ្ញុំចងផ្តិតមួយដែរខាងក្រោមជាស្នាមមេដៃខ្ញុំ សំរាប់អ្នកស្អាតស្អំ ខ្ញុំក៍ជាអ្នកស្អាតស្អំ ប្រជាធិបតេយ្យពិត!
ចុចនៅទីនេះ!
ធ្វើខុសត្រូវទទួលទោស
Good ! The Man With No Name
I support you. I like and need
the true of Democracy in Cambodia.
ហ៊ុនសែនជាមេដឹកនាំថោកទាបផ្តាចការចងបំបិទសំលេងអ្នកប្រជាធិបតេយ្យ
អា Anonymous ធ្វើខុសត្រូវទទួលទោសក្បាលម៉ែឯងអី អាឯងមិនឃើញគេចាប់គាត់ដាក់គុកទាំងអយុតិធម៍ទេអី ចុះបើគេចាប់ក្បាលម៉ែឯងវិញតើឯងឈឺចាប់អត់
ហិះ ធ្វើខុសត្រូវទទួលទោស ! តើគាត់ទទួលទោសម៉ែហ្ហែងអី !! ហ្អែងប្រហែលជាបានលាភសក្តារះពីអាជនក្បត់ជាតិហើយបានជាហ្អែងមិនចេះពិចារណារយ៉ាងនេះ ហ្អែងមិនម៉ែនជាមនុស្សស្រលាញ់យុតិធម៍ទេ អាចើលម្សៀត!!។
This is the strategy of Hun Sen to eliminate natinalists in order to maintain his power. Whoever against Hun Sen the fate is like this. We all must try to eliminate his very bad culture.
It is not about Sonando; it is about the freedom! Go go go Cambodia
Pok anis po kai chai nas…..min torn ban am nach phorng…..savav pong ning houy…
ពួកស៊ីពែវាថាធ្វើខុសត្រូវទទួលទោស ! តែអាបណ្ឌិតបាញ់គេខុសដែរ ម៉ចមិនទទួលទោស ??
ខំព្រូសទាល់តែ ដាច់ខ្យល់ ក៍គ្មាននរណាជឿ !! ពួកអាមោគ ! ចង់បំបាត់តែខ្មែរ តែបើកដៃឲ្យ
ពួកអន្តោប្រវេសន៍ ……ខំបំភន្ត័ថាដីខ្មែរធំ …….ជាក់ស្តែង មិនគិត ៗតែវាស់លើផែនទី……..
គំនិតមិនបានក្មេងបថមសិក្សាផង កត្រដរខ្យល់ដែរ ..ហាសហា៎ …..ប្រឹងផ្សាយគ្រប់ប៉ុស្តទាំងទូរទស្សន៍
និង វិទ្យុ ក៍ គ្មាននណាជឿ យកសភាជាចំណាប់ខ្មាំងជេរគេឡើង លៀនភ្នែក ក៍គេមិនកោត មានតែក្មេងវាជេរ ថែមទៀត…!!
“ធ្វើខុសត្រូវទទួលទោស” is it true in Cambodia? How about Chhouk Bandith? The people who dares to say that is a brainless and a coward man.
គួអោយខ្មាស់គេណាស់ដែលអួតខ្លួនថាជាអ្នកស្អាតស្អំ អំនួតពេកហើយ អង្គុយលើចង្អេរួចហើយ
លើកខ្លួនអែង ប្រជាធិបត្តេយ្យ គួរអោយខ្មាស់គេខ្លាំងណាស់ ខ្ញុំឃើញទាហានជាមួយខ្ញុំ ពួកគាត់់
ធ្វើទាហានមួយជីវិត មិនដែលលឹពួកគាត់ ថា ពួកគាត់ជាអ្នកក្លាហានការពារទឹកដី អួតប្រាប់
ដ៏ទៃដែ ទាំងពួកគាត់យកសាច់ឈាមមកបូជាលើផែនដី មិនមែនតែស្នេហាជាតិ ដោយសារតែសរសេរ
comment តិទៀនរដ្ឋាភិបាល រួចគិតថាខ្លួនជាអ្នកប្រជាធិបតេយ្យនោះបានឡើយ
នៅតែមោគដដែល…. ហាស ហាស ហាស ហាស ហាស ហាស ហាស….!!!!
100000? Should be all.
គួរឲ្យខ្មាស់គេណាស់ដែលខ្មែរធ្វើបាបខ្មែរ តែការពារបើកដៃឲ្យ អន្តោបរវេសន៍ ចូលមកលួចឆក់ប្លន់ខ្មែរ
ហើយខំទៅការពារពួកនឹង ទៀត ។ បំបិទសិទ្ធខ្មែរមិនឲ្យទាមទារ …ខ្លាចបាត់ដីគេ ? ហាសហា៎ …
អួត តែរឿងព្រះវិហារដែលខ្មែរឈ្នះក្តីហើយ ទោះជាគេយកក៍យើងអាចប្ដឹងទាមទារ តាមច្បាប់បាន
ដែរ តែ ខាងកើតនេះវាមិនទាន់ច្បាស់…ដែលត្រូវតវ៉ាគ្នា ….តែហ៊ានឬ ??
pailine army u said right ! ពួកស្អាតស្អំមអីមិនទាន់បានអំណាចផងចរិកកោងកាច់និយាយស្តីមានតែជេប្រមាតអ្នកដទៃបើបានអំណាចប្រហែលជាឈានទៅដល់សម្លាប់អ្នកណាដែលមិនស្តាប់ខ្លួនទៀតមើលទៅ។
ចំណែកអ្នកនៅក្រៅប្រទេសវិញពូកែបានតែមាត់ដូចគេនិយាយថាអាថាបានតែថាដល់ប្រទេសមានសង្រ្គាមតើអ្នកណាជាអ្នករង់គ្រោះគឺមានតែអ្នកនៅក្នុងប្រទេសទេ បើពួកអស់លោកមានការអីរត់ទៅក្រៅអស់ហើយ ខ្លាងណាស់អាពេលប្រទេសបានសុកមកវិញធ្វើខ្លាទារអំណាចគួរតែឈប់ទៅព្រោះខ្ញុំគ្មានលុយរត់ទៅនេះរត់ទៅនោះរឺក៏រស់នៅប្រទេសគេដូចអស់លោកទេបើអស់លោកស្អាកស្អំមមែកគួរតែឈប់បង្កភាពវិកវរ់ទៀតទៅ
យ៉ាប់នឹងអានមតិរបស់មនុស្សពីរ បីនាក់…ហឹម…
fingers print, mean to supports, BUT nothing to release him from prison…
most important our law to justify ..
អ្នកដែលនិយាយកាន់ជើងនិងការពាពួកក្បត់ជាតិដែលកាត់ដីឲ្យយួននិងការពាផលប្រយោជន៍យួន អ្នកនោះក៍ជាជនក្បត់ជាតិដែរ ។