អ្នក​ផ្តិតមេដៃ​ស្នើ​ឲ្យ​ដោះលែង​លោក​ម៉ម​សូណងដូ​មាន​ចំនួន​ជិត​១០​ម៉ឺន​នាក់​

ភ្នំពេញ: ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាថ្មីៗ​នេះ ធ្លាប់បាន​ច្រានចោល​ជា​សាធារណៈ​ថា ការប្រមូល​ស្នាម​មេដៃ គឺ​ពុំមាន​ឥទ្ធិពល​គ្របដណ្តប់​ទៅលើ​ស្ថាប័ន​តុលាការ​ទេ ពីព្រោះ​ជាការ​អនុវត្ត​ច្បាប់​។​

ថ្ងៃទី 12 សីហា 2012
ដោយ: រតនា
CEN

​លោក​ ជា បំ​រ៉ុង អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១២ ឲ្យ​ដឹងថា ក្រុម​របស់លោក​បានធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា​នោះ គិតពី​ថ្ងៃទី​២៣ កក្កដា ដល់​១១ សីហា បាន​ជិត​១០​ម៉ឺន​ស្នាម​មេដៃ សម្រាប់​ជួយ​ ​ដល់​លោក ​ម៉ម សូណង់ដូ ពីព្រោះ​អ្វីៗ​ដែល​កើតមាន​លោក​ពុំ​បានធ្វើ​ទេ​។ លោក​បាន​បញ្ជាក់ថា ខេត្ត​មាន​សមាគម​មាន​ខេត្តព្រៃវែង កណ្តាល កំពង់​ស្ពី តាកែវ កំពង់ចាម ក្រចេះ​។​ល​។ ហើយ​ការ​ផ្តិតមេដៃ​នោះ គ្មាន​ការអូសទាញ​ទេ គឺ​ធ្វើ​ដោ​ស្ម័គ្រចិត្ត​ពី​ប្រជាពលរដ្ឋ​។​

​លោក ​ជា បំរុង បាន​មានប្រសាសន៍​បន្តថា បើសិនជា​មានការ​ចង់​ឲ្យ​លោក​ ម៉ម សូណង់ដូ ធ្វើការ​សុំទោស​រាជរដ្ឋាភិបាល គឺ​គាត់​ចង់​សុំ​ដែរ​មិនមែន​ចង់​ឲ្យ​ខុស​ទេ គឺ​សុំ ឲ្យ​ជួយ​រក​យុត្តិធម៌​។​

​សូមបញ្ជាក់ថា លោក​ ជា បំរុង អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​បាន​ចូលជួប​សួរសុខទុក្ខ​លោក ​ម៉ម សូណង់ដូ កាលពី​ថ្ងៃទី​១១ ខែសីហា នៅក្នុង​ពន្ធនាគា​ព្រៃ​ស​៕​

What Next?

Recent Articles

2 Responses to "អ្នក​ផ្តិតមេដៃ​ស្នើ​ឲ្យ​ដោះលែង​លោក​ម៉ម​សូណងដូ​មាន​ចំនួន​ជិត​១០​ម៉ឺន​នាក់​"

  1. អាដាមជាប្រែត,ចៅចេកអាំង says:

    ចុះបើមានស្នាមមេដៃ១លានអ្នកអោយដាក់គុកសូណង់ដូដោយមិនបាច់កាត់ទោសតើធ្វើម៉េច។

    គេមិនដែលប្រើស្នាមមេដៃជំនួសអោយច្បាប់ទេ។

  2. Janet Koy says:

    លោកតា ម៉ម ស៊ីម៉ង់ត៏ដូ មិនគួរលេងភ្លើងសោះ ឬគាត់លេបថ្នាំខុស? អត់ការធ្វើយកជ័រភ្នៅមកត្បៀតក្លៀក ចាស់ទៅកាន់តែឡប់ និងភ្លើ!!!