Written by ភ្នំពេញដេលីញូវ
Monday, 13 August 2012
ក្រោយពីបទ ចម្រៀងថ្មីៗ ចេញលក់ នៅលើ ទីផ្សារភ្លាម គេមើល ឃើញថា តារាចម្រៀង ប្រចាំផលិតកម្ម ថោន សុគន្ធ នីសា បានបង្ហាញមុខ ជាបន្តបន្ទាប់ នៅតាមស្ថានីយ ទូរទស្សន៍នានា ដោយ ពេលខ្លះ នាងច្រៀង ម្នាក់ឯង និង ពេលខ្លះឡើង ច្រៀង ជាមួយ លោក ករុណា ពេជ្រ ជាដៃគូ ។ តាមលោក ករុណា ពេជ្រ អះអាងថា “ក្រោយពីយើង ចាប់ដៃគូ គ្នាមក មានលទ្ធផល ល្អណាស់ មានអ្នក គាំទ្រយើង ហើយក៏ មានអ្នក មកទាក់ទង សុំផ្សាយ ពាណិជ្ជកម្ម ដែរ” ។ នៅដើមខែកញ្ញា ខាងមុខនេះ អ្នក ទាំងពីរ ត្រៀមទៅ ច្រៀង នៅ ប្រទេស វៀតណាម ក្នុងកម្មវិធី តាំងពិព័រណ៍ មួយ ។
ក្រោយពីបទ ចម្រៀងថ្មីៗ ចេញលក់ នៅលើ ទីផ្សារភ្លាម គេមើល ឃើញថា តារាចម្រៀង ប្រចាំផលិតកម្ម ថោន សុគន្ធ នីសា បានបង្ហាញមុខ ជាបន្តបន្ទាប់ នៅតាមស្ថានីយ ទូរទស្សន៍នានា ដោយ ពេលខ្លះ នាងច្រៀង ម្នាក់ឯង និង ពេលខ្លះឡើង ច្រៀង ជាមួយ លោក ករុណា ពេជ្រ ជាដៃគូ ។ តាមលោក ករុណា ពេជ្រ អះអាងថា “ក្រោយពីយើង ចាប់ដៃគូ គ្នាមក មានលទ្ធផល ល្អណាស់ មានអ្នក គាំទ្រយើង ហើយក៏មានអ្នក មកទាក់ទង សុំផ្សាយ ពាណិជ្ជកម្ម ដែរ” ។ នៅដើមខែកញ្ញា ខាងមុខនេះ អ្នក ទាំងពីរ ត្រៀមទៅច្រៀង នៅ ប្រទេស វៀតណាម ក្នុងកម្មវិធី តាំងពិព័រណ៍ មួយ ។
“នឹកមនុស្សម្នាក់ កំពុងមាន អ្នកថ្មី”, “ខានជួបមុខគ្នា យូរហើយ បងនៅ តែជា ព្រាននារី” គឺជាចំណង ជើងបទ ចម្រៀងថ្មីៗ របស់ សុគន្ធ នីសា ដែលកំពុង ទទួលការគាំទ្រ ពីសំណាក់ ទស្សនិកជន ប៉ុន្តែយ៉ាងណា មហាជនជាច្រើន នៅតែវាយ តម្លៃថា កេរ្តិ៍ ឈ្មោះ របស់ សុគន្ធ នីសា មិនសូវលោត ប៉ុន្មានទេ បើប្រៀបធៀប កាលនាងនៅ ទ្រនំចាស់ ព្រោះនៅទីនោះ មានលោក សុខ ជំនោរ ជាអតីត គូស្នេហ៍ ជួយជ្រោមជ្រែង តាំងពីការ ស្លៀកពាក់ តុបតែងខ្លួន រួមទាំងការ និពន្ធបទ ចម្រៀង ផងដែរ ។ អ្វីដែល ប្លែក ចុងក្រោយនេះ គេសម្គាល់ ឃើញ ថា រាល់ពេល ឡើងឆាកម្តងៗ តារាចម្រៀង រូបស្អាតម្នាក់នេះ មានការ តុបតែងខ្លួន បែបសាមញ ខុសប្លែកពីមុន តែយ៉ាងណារូប សម្រស់នៅតែ ស្រស់ផូរផង់ ដូចមុន ។
លោក ករុណា ពេជ្រ បានឱ្យដឹងថា “ក្រោយពី ត្រឡប់មកពី អូស្ត្រាលីវិញ នីសា មានការងារ មមាញ្ញឹកច្រើន ទាំងការថត បទចម្រៀង ថ្មីៗ និង ការចេញច្រៀង នៅតាមបណ្តាខេត្ត មួយចំនួន ដែលភាគច្រើន នីសា ច្រើនតែទទួល ការងារជាមួយខ្ញុំ” ។ លោក ករុណា ពេជ្រ បានបន្តទៀតថា មាន គេអញ្ជើញ លោក និង សុគន្ធ នីសា ទៅសម្តែង នៅ ក្រៅប្រទេស ជាបន្តបន្ទាប់ តែអ្នកទាំងពីរ បដិសេធ ដោយសារ មានការងារ ច្រើននៅ ក្នុងស្រុក ។ ទោះយ៉ាងណា អ្នកទាំងពីរ គ្រោងនឹង ចេញទៅច្រៀង នៅប្រទេស វៀតណាម នៅដើមខែកញ្ញា នេះរយៈ ពេល មួយសប្តាហ៍ ក្នុងកម្មវិធីតាំង ពិព័រណ៍ ផលិតផល ដែលរៀបចំឡើង ដោយក្រសួង ទេសចរណ៍ ។
កន្លងមក គេចាប់អារម្មណ៍ ឃើញថា ក្រៅពី តារាចម្រៀង ដែលមាន ឈ្មោះល្បី សុគន្ធ នីសា ក៏ ជាតារា មួយរូបដែល ឈានមុខគេ ក្នុងការថត ឃោសនា ផលិតផលធំៗ ជាច្រើន តែចុងក្រោយនេះ តំណែងថតផ្សាយ ពាណិជ្ជកម្មធំៗ បែរជាធ្លាក់ទៅ លើ ឱក សុគន្ធកញ្ញា ទៅវិញ ។ លោក ករុណា ពេជ្រ បាននិយាយថា “កន្លងមក មានគេទាក់ទង ខ្ញុំ និង នីសា ថតពាណិជ្ជកម្ម រួមគ្នាជាច្រើន តែភាគ ច្រើនចរចាតម្លៃ មិនត្រូវគ្នា” ។ តាំងពីចូលច្រៀង នៅក្នុងផលិត ថោន ជិតមួយឆ្នាំមក គេកម្រឃើញ សុគន្ធ នីសា ចាប់ដៃគូច្រៀង ជាមួយតារា ប្រុសរួម ផលិតកម្ម ណាផ្សេង ក្រៅពីលោក ករុណា ពេជ្រ ណាស់ ហើយដែល កន្លងមក លោក ករុណា ពេជ្រ ជាដៃគូចម្រៀង ជាមួយតារា ចម្រៀង សំឡេងមាស មាស សុខសោភា ។ ក្នុងនោះ ទស្សនិកជន ជាច្រើន សុទ្ធតែនិយាយ ថា លោក ករុណា ពេជ្រ មានប្រជា ប្រិយភាព និង បានទទួលការ គាំទ្រពី សំណាក់មិត្ត យុវវ័យ ដោយសារលោក មានស្រីស្អាត សុគន្ធ នីសា ជាដៃគូចម្រៀង ។ លោក ករុណា ពេជ្រ បាន ទទួលស្គាល់ថា “ជាការពិតអ្វី ដែលគេ និយាយ ត្រឹម ត្រូវ ខ្ញុំដឹងពី គុណវិបត្តិ របស់ខ្ញុំ ហើយខ្ញុំក៏ អរគុណ ដល់ នីសា និង អាភា ដែលជួយឱ្យ ខ្ញុំល្បី ដល់សព្វ ថ្ងៃ” ។ លោក ករុណា ពេជ្រ កំពុង ល្បីល្បាញជា មួយបទចម្រៀងថ្មីៗ ដែលច្រៀង ឆ្លើយឆ្លង ជាមួយ បទ សុគន្ធ នីសា មានដូចជា បទ “នៅមុខ គេម្នាក់ នោះអូនលែង ក្បែរបង” “អូន Call មកបង បំណងសុំ លេខគេ” និង បទ “នឹក ដល់ឈ្មោះ អូន បងអួល ដើម-ក” ជាដើម ។
បើទោះបី លោក ករុណា ពេជ្រ តែងតែនិយាយ ជំនួស សុគន្ធ នីសា ក៏ពិតមែន តែលោក បានអះអាងថា លោក និង សុគន្ធ នីសា គ្មាន ទំនាក់ទំនង ស្នេហា ជាមួយគ្នាទេ ។ កន្លងមកមជ្ឈដ្ឋាន ជាច្រើនតែង សន្និដ្ឋានថា ការបែកបាក់ របស់ សុគន្ធ នីសា និងកវីសម្បុរ ស្រអែម សុខ ជំនោរ ដោយសារ មានមនុស្សទីបី ជាអ្នកមានទ្រព្យ សម្បត្តិចូល ជ្រៀតជ្រែក តែរហូតមកដល់ ពេលនេះគេ មិនទាន់ឃើញ សុគន្ធ នីសា បណ្តើរ បុរសណាម្នាក់ ស្និទ្ធស្នាល ទៅចូលរួមក្នុង កម្មវិធីកម្សាន្ត ណាមួយ របស់មិត្តភក្តិ ក្នុង សិល្បៈជាលក្ខណៈ ចំហឡើយ ៕
ករុណាពេជ្រ មិនស្រាលាញ់ ស្រីទេ ។
ក្នុងចំណោមតារាចំរៀងខ្មែរផ្នែកបុរស អ្នកដែលច្រៀងយ៉ាប់ជាងគេគឺករុណាពេជ្រ ។ស្តាប់ហើយញាំ
បាយអត់ចួល ។