ជនបរទេស​២នាក់​តវ៉ា​ដើម្បី​ជីវិត​សត្វ​មាន់​ត្រូវបាន​ចាប់ខ្លួន

សមត្ថកិច្ច​ខណ្ឌដូនពេញបានឃាត់ខ្លួន​សកម្មជន​បរទេសពីរ​នាក់កាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទ​នេះ នៅ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​តវ៉ា​ដើម្បី​អាយុជីវិតសត្វមាន់។ ការតវ៉ា​ត្រូវបាន​ធ្វើ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ KFC ជា​ចំហ​តែ​ម្តង។ សកម្មជន​ប្រុសស្រី​ពីរ​នាក់​នេះ​ធ្វើ​ការ​អោយ​អង្គការ​ការពារ​សត្វ​​ឈ្មោះ PETA។

ថ្ងៃ ចន្ទ 13 សីហា 2012
ដោយ លាង ដឺលុច
RFI

សកម្មជន​ការពារ​សត្វ ចូល​ក្នុង​ទ្រុង​ដែក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ហាង KFC

សកម្មជន​ការពារ​សត្វ ចូល​ក្នុង​ទ្រុង​ដែក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ហាង KFC
RFI/Channa Siv

សេចក្តីរាយ​ការណ៍​របស់​​ លាង ដឺលុច

(01:50)

​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ នៅ​ពេល​ដែល​មាន​មនុស្ស​ច្រើន​ចេញ​ចូល​បរិភោគ​អាហារ​នៅ​ក្នុងហាង​ KFC សាខា​មុខ​វិទ្យាល័យ​ចតុមុខ ក្នុង​ខណ្ឌ​ដូនពេញ ការ​ភ្ញាក់​ផ្អើល​មួយ​ក៏​កើត​មាន​ឡើង​ដែរ​នៅ​មុខ​ហាង​នេះ។ ជនបរទេស​ប្រុសស្រី​២នាក់​បាន​ចូលក្នុង​ទ្រុង​ដែក​មួយ​ដែល​ត្បាញ​ជា​សំណាញ់​រាង​ការ៉េ​ មាន​ព្យួរ​បដា ដែល​សរសេរ​ថា KFC ធ្វើ​ទារុណកម្ម​លើ​សត្វមាន់ ត្រូវ​បដិសេធ​ការ​បរិភោគ​នៅ​ KFC ជាដើម។
 
ការ​តវ៉ា​នោះ​បាន​កើត​ឡើង​តែ​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ មុន​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំខ្លួន​ពួកគេ​ចេញ​ទៅ។ តាមពិត​ ជនបរទេស​ប្រុសស្រី​២នាក់​នេះ​ ជា​បុគ្គលិកអង្គការ​អន្តរជាតិ​មួយ​ឈ្មោះ PETA ដែល​ជា​អង្គការ​ធ្វើការងារ​លើកស្ទួយ​ការ​គោរព​ជីវិត​របស់​សត្វ។
 
អ្នក​ទាំងពីរ​នាក់​បាន​បង្ហាញ​ការ​តវ៉ា​នេះ ដើម្បី​អំពាវនាវ​កុំអោយ​មាន​ការ​សម្លាប់​សត្វមាន់។ និយាយ​ចេញ​ពី​ក្នុង​ទ្រុង​ទៅកាន់​អ្នកកាសែត និងមាន​​មនុស្សម្នា​ចោម​រោម​មើល​ផង​នោះ បុរស​ជន​បរទេស ដែល​អះអាង​ថា​ជា​នាយក​អង្គការ PETA ប្រចាំ​នៅ​អាស៊ី​បាន​និយាយ​ថា សត្វមាន់​ដែល​គេ​យក​កាត់ទោសសម្រាប់​បម្រើដល់ក្រុមហ៊ុននោះ មាន​ជោគវាសនា​អាក្រក់ជាង​ស្លាប់​ទៅ​ទៀត។ លោក​រៀបរាប់ថា សត្វមាន់​ត្រូវ​បាន​គេ​ធ្វើ​ទារុណ​កម្ម​គ្រប់​នាទី។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ឈប់​បរិភោគ​អាហារ​នៅ KFC ប្រសិន​បើពួកគេចង់​ចូលរួម​បញ្ចប់​រូបភាព​នៃ​ការ​ឈឺចាប់ទាំងនេះ។
 
អាច​និយាយ​បាន​ថា នេះ​គឺ​ជា​លើ​ក​ដំបូងនៅ​ប្រទេស​កម្ពុជា​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​ហាង​​ចំណីអាហារ​ ដើម្បី​ជីវិត​សត្វ​យ៉ាងដូច្នេះ។ កន្លងមកមានដែរ ការ​អំពាវនាវ និងការចាត់​វិធានការ​ទប់ស្កាត់​ការ​បរបាញ់ និង​បរិភោគសត្វព្រៃ​។ នោះ​គឺ​ដើម្បី​ការ​អភិរក្ស​។ ប៉ុន្តែ វាមិន​ដែល​ធ្លាប់​មាន​ទេ ការ​តវ៉ា​ប្រឆាំង​ការ​សម្លាប់​សត្វមាន់​ ដែល​មនុស្ស​​បរិភោគ​ជាទូទៅ​ទៅហើយ​នោះ។
 
អង្គការ PETA ត្រូវបាន​គេស្គាល់ថា ជា​អង្គការ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ការពារ​សិទ្ធិ​របស់​សត្វ។ អង្គការ​នេះ​មាន​សមាជិក និង​អ្នកគាំទ្រ​ជាង​៣លាននាក់៕

What Next?

Recent Articles

7 Responses to "ជនបរទេស​២នាក់​តវ៉ា​ដើម្បី​ជីវិត​សត្វ​មាន់​ត្រូវបាន​ចាប់ខ្លួន"

  1. ប្រហែលមកពី KFCនៅខ្មែរសំលាប់មាន់សាហាវពេកទេដឹង!?
    ពិភពលោកពិតជាធំណាស់ មានអ្វីៗច្រើនទៀតដែលអ្នកនៅទីនេះស្មានមិនដល់!

  2. ta prum says:

    IT IS FREEDOM OF EXPRESSION IN WESTERN COUNTRIES..
    HOWEVER, IT LOOKED WEIRD BY DOING THIS ACTION IN ASIA.

  3. HandsomeSilly says:

    ចុំ លោកទាំងនេះកំពុងទាមទារសិទ្ធសំរាប់មាន់ ខ្ញុំកំពង់ចង់ដាក់ចិញ្ចឹមមាន់សាកនៅក្នុងចំការខ្ញុំនៅ ស្រុកអង្គរធំផង គ្រាន់បានជីខ្លះ និងសាច់សំរាប់ហូប និងដោះស្រាយជីវភាព។

    មិនយល់តើពួកគាត់ចង់អោយហូបមាន់តាមរបៀបយ៉ាងម៉េចបើមិនសំលាប់ បោចរោម?? គិតទៅតិច លោមានគេបងើ្កត ក្រុមការពារសិទ្ធត្រី ក់ា្តម ​កំពិស នោះ ហើយគាំទ្រដោយអាមេរិច និង​ អង្គការសហប្រជាជាតិនោះ ប្រជាជនខែ្មរមិនអសន្នទៀតហើយ។ នេះពិតជាក្លាហានមែន ដែលមានអង្គការការពារសិទ្ឋមាន់ បើមានអ្នកគាំទ្រច្រើន ​និងថវិកាច្រើន អាចក្លាយជារណសិរ្ស ឬនយោបាយសង្រ្គោះមាន់ផងមិនដឹង។

  4. កោះត្រល់ says:

    សម្រាប់ជនបរទេសពីរនាក់នេះជាអ្នកមានធម៌សង្វេគក្នុងខ្លួន សូម្បីសត្វមាន់ ដែលក្នុងអារម្មណ៍ខ្មែរយើងភាគច្រើនគិតថា
    វាគ្រាន់តែជាសត្វដែលកើតមកសម្រាប់គេធ្វើម្ហូបអាហារតែប៉ុណ្ណោះ ក៍ពួកគេចូលរួមការពារនិងលើកកំពស់ជីវិតសត្វដែរ។
    ចុះខ្មែរយើងខ្លះដែលចូលចិត្តកាប់សម្លាប់ ប្រើអំពើហឹង្សា ទៅលើជីវិតខ្មែរគ្នាឯងនោះ តើអស់លោកមានវិប្បដិសារីទេ?

  5. Siemreap says:

    បើអ្នក​ទាំងពីរ​​អំពាវនាវ​កុំអោយ​មាន​ការ​សម្លាប់​សត្វមាន់ IT IS FREEDOM OF EXPRESSION IN WESTERN COUNTRIES. បើ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ឈប់​បរិភោគ​អាហារ​នៅ KFC, they will face big trouble if they are in US. They have to give reasonable excuse.

  6. chakrey says:

    KFC បានចាប់មាន់ខ្ទាស់ស្លាប រួចស្រុះទឹកក្រៅទាំងរស់តែម្តង មិនមែនសម្លាប់ជាមុនដូចដែល អ្នកស្រុកធ្លាប់ធ្វើនោះទេ ដែលជាការខ្វះសីលធម៌យ៉ាងខ្លាំង ហើយកាន់តែខុសទៅទៀតចំពោះ ប្រទេសដែលអួតខ្លួនក្តែងៗថា ជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

  7. មេទ័ពបាញ់អាចម៏ says:

    ពឹតជាពួកអាស្បែកសអត់ការធ្វើមែន!!!