ពលរដ្ឋ​បុរី​កីឡា ជួបជុំគ្នាបួងសួង នៅ​តំបន់​បុរី​កីឡា​

ភ្នំពេញ: ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា និង​ប្រជាពលរដ្ឋ​ភ្នំ​បាត អតីត​អ្នករស់នៅ​សហគមន៍​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ បានធ្វើ​ពិធីបួងសួង និង​ដាក់​បណ្ដាសា ដល់​ក្រុមហ៊ុនផាន​អ៊ី​ម៉ិច ដែល​បាន​ឈូសឆាយ​ផ្ទះសម្បែង​របស់​ពួកគេ ដោយ​មិនមាន​សំណង​សមរម្យ​។​

ថ្ងៃទី 13 សីហា 2012
ដោយ: លីនណា
CEN

​ពលរដ្ឋ​បុរី​កីឡា រួមទាំង​កុមារ​តូចៗ ក៏បាន​លើក​បដា និង​ថ្លែង​សាទុក្ខ ក្នុងពេល​ជួបជុំ នៅមុខ​ខ្ទម​អ្នកតា​ក្នុង​ប្លុក​បុរី​កីឡា ខាងជើង​ស្តា​ត​អូឡាំពិក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣​សីហា ឆ្នាំ​២០១២ ផងដែរ​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា បាន​លើកឡើងថា ចាប់តាំងពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​ឈូសឆាយ​កម្ទេច ផ្ទះសម្បែង​របស់​ពួកគេ ដោយ​គ្មាន​ប្រកាសប្រាប់​ជាមុន​។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ទាំងអស់គ្នារស់នៅ​រងទុក្ខវេទនា​គ្រប់បែបយ៉ាង គ្មាន​ផ្ទះសម្បែង គ្មាន​មុខរបរ​រកស៊ី កូនៗ​បាត់បង់​ការសិក្សា អាហារ​ហូបចុក​មិន​គ្រប់គ្រាន់ កូនក្មេង​តូចៗ និង​មនុស្ស​ចាស់ជរា កើត​ជំងឺ​គ្រោះគ្មាន​ទឹក​ងូត និង​គ្មាន​អនាម័យ​។​

​សេចក្ដីថ្លែងការណ៍ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំងអស់គ្នា សូម​លើកដៃ​ដប់ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល អង្គការ​ជាតិ និង​អន្តរជាតិ សូមមេត្តា​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច គោរព​នូវ​កិច្ចសន្យា សាងសង់​អគារ​ទី​៩ និង​ទី​១០ សម្រាប់​សហគមន៍​បុរី​កីឡា ពីព្រោះ​យើងទាំងអស់គ្នារងទុក្ខវេទនា​រស់​ពិបាក​ជាង​ស្លាប់​ទៅទៀត​៕​ S

What Next?

Recent Articles

One Response to "ពលរដ្ឋ​បុរី​កីឡា ជួបជុំគ្នាបួងសួង នៅ​តំបន់​បុរី​កីឡា​"

  1. ឡាគេធឺ says:

    ខ្ញុំលឺគេថា ខំបួងសួងដល់ទេវតាឋានណាក៍វាមិនសាកសិទ្ធដែរ។ បើចង់អោយក្រុមហ៊ុន

    ផានអ៊ីុមិុចរលាយ បួងសួងដល់នាយករដ្ឋមន្ត្រីវិញអោយតែត្រូវ ២៤ម៉ោងរលាយខ្ទិច។

    សព្វថ្ងៃនេះកុំថាឡើយ ព្រះឥន្ធ ព្រះព្រហ្ម ទេវតា សូម្បីព្រះករុណា កើតរឿងកាលណា

    ស្តេចអាយវាចារ ព្រះករុណាបាយៗ    ប្រុចប៉េកាំង(go away)។