មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំពាននីតិវិធី នៃការឃុំខ្លួនបណ្តោះអាសន្ននៅកម្ពុជា ខណៈដែលអ្នករំលោភកុមារ និងអ្នកបាញ់ប្រហារក្រុមកម្មករនៅក្រៅឃុំ ចំណែកអ្នកការពារសិទ្ធិមនុស្សត្រូវជាប់ឃុំ។
ច័ន្ទ 13 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក ម៉ម សូណង់ដូ អ្នកការពារសិទ្ធិមនុស្សពេលនេះកំពុងជាប់ឃុំ នៅពន្ធនាគារ ខណៈដែលជនរំលោភសិទ្ធិមនុស្សនៅក្រៅឃុំ
តាមរយៈវិចារណកថាព័ត៌មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ជនជាប់ចោទ នៃអំពើពេស្យាចារកុមារលោក សេវ៉ាស្ទៀន រ៉ូឡ ដែលបានរំលោភលើកុមារចំនួន៥នាក់នៅខេត្តសៀមរាប កំពុងមានសេរីភាពនៅឡើយ បើទោះបីជាមានរបាយការណ៍ថាលោករំលោភលើលក្ខខណ្ឌកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការក្តី។
បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក រ៉ូឡ ត្រូវបានផ្តល់សិទ្ធិឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយសាលាដំបូងខេត្តសៀមរាប បើទោះបីជាលោកត្រូវបានផ្តន្ទាទោសដោយការចោទប្រកាន់ស្រដៀងគ្នានេះនៅប្រទេសហូឡង់កាលពីឆ្នាំ២០០៣ក៏ដោយ។ ហើយពេលនេះ លោក រ៉ូឡ ត្រូវបានរាយការណ៍ថា កំពុងតែរស់នៅជាមួយក្មេងប្រុសបីនាក់ដែលបានចោទប្រកាន់លោកថា រំលោភបំពាន ដែលវាបង្កឲ្យមានការបារម្ភថា លោក រ៉ូឡ កំពុងអូសទាញកុមារ និងក្រុមគ្រួសាររបស់ពួកគេទាំងនោះក្នុងគោលបំណងបញ្ចុះបញ្ចូលឲ្យដកពាក្យបណ្តឹងដែលចោទប្រកាន់លើរូបលោក។
ក្រៅពីនេះ ក៏នៅមានករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៅខេត្តស្វាយរៀង ដែលត្រូវចោទប្រកាន់ និងសារភាពថា បានបាញ់កម្មការិនីចំនួនបីនាក់នៅរោងចក្រកៅវ៉េកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ តែនៅពេលនេះ លោកនៅតែជាជនដែលមានសេរីភាពនៅឡើយ។
តែផ្ទុយទៅវិញ ករណីលោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលជាអ្នកការពារសិទ្ធិមនុស្ស ហើយត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បែរជាត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្នមានរយៈពេលយូរ ហើយប្រឈមនឹងការចោទប្រកាន់មិនត្រឹមត្រូវ និងមានហេតុផលផ្នែកនយោបាយ។
ចំពោះករណីនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថា «តុលាការមានកាតព្វកិច្ចដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយស្មើភាព និងយុត្តិធម៌។ ឆន្ទានុសិទ្ធិដើម្បីសម្រេចការឃុំខ្លួនបណ្តោះអាសន្នកំពុងត្រូវបានបំពានយ៉ាងជាក់ច្បាស់ណាស់ ដោយត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយប្រឆាំងនឹងបុគ្គលដែលហ៊ាននិយាយប្រឆាំងនឹងអាជ្ញាធរ ខណៈពេលដែលបុគ្គលជនជាប់ចោទ នៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ត្រូវបានអនុញ្ញាតឲ្យមានសេរីភាព»។
លោក អ៊ូ វីរៈ បានបន្តថា វា «ជាការខុសធ្ងន់ណាស់ ប្រសិនបើមនុស្សដូចជាលោក រ៉ូឡ ឬលោក ឈូក បណ្ឌិត មានសេរីភាព ខណៈពេលដែលបុគ្គលដូចជាលោក ម៉ម សូណង់ដូ ត្រូវបានបដិសេធពាក្យស្នើសុំដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន»៕
មើលអ្នកស្អាកស្អំមធ្វើរិកគេចាប់ហើយនៅធ្វើសប្បាយទៀត អូ…….គេគឹជា Boss ចឹងបានគ្មានអ្នករិសគុណអីសះ
CCHR, (vIRAK) should have known procedures-requirements well
cos, HE used to live USA,
of course, they already had staffs to take care inmates needs.
អ្នកច្បាប់នៅស្រុកខ្មែរគឺសុទ្ធតែបានឌីប្លូមមកពីហាណូយ ពួកបណ្ឌិតៗក៍អញ្ចឺងដែរ ដូច្នេះហើយបានជាការកាត់ក្ដីនៅស្រុកខ្មែរចម្លែកពីស្រុកគេដ៍ទៃក្នុងលោក ខុសក្លាយជាត្រូវ ត្រូវក្លាយជាខុស បើគ្នាគេចង់បាញ់សម្លាប់អ្នកណាក៍គ្មានទោសអ្វីដែរ រីឯអ្នកដែលមិនគាំទ្រគេគ្មានកំ
ហុសអីក៍គេចាប់ដាក់គុកដែរ គេស្ដាប់បញ្ជាមកតែពីហាណូយទេ។