លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបដិសេធនូវលិខិតក្លែងបន្លំ ដែលជនខិលខូចបានយកឈ្មោះរបស់លោក ទៅបង្កាច់បង្ខូច ក្នុងចេតនានយោបាយ។ នោះគឺនៅថ្ងៃចន្ទនេះ មានលិខិតបង្ហោះតាមហ្វេសប៊ុក និងតាមអ៊ីម៉ែល ដែលមួយជាលិខិតរបស់លោកសម រង្ស៊ី និងលិខិតមួយទៀត របស់លោកកឹម សុខា និយាយពីការផ្តាច់ទំនាក់ទំនង រវាងលោក សម រង្ស៊ី និងលោក កឹម សុខា ឈប់ចូលរួមបង្កើតគណបក្សនយោបាយរួមគ្នា។ ក៏ប៉ុន្តែអ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលជាការរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចេញមកប្រកាសបដិសេធថា លិខិតទាំងពីរនោះ ជាលិខិតក្លែងបន្លំ ខណៈដែលសម្ព័ន្ធភាពគណបក្សប្រឆាំងកំពុងដំណើរការទៅមុខ។
ថ្ងៃ ចន្ទ 13 សីហា 2012
ដោយ លី ម៉េងហួរ
RFI

លោក កឹម សុខា និងលោក សម រង្ស៊ី ពេលជួបចរចាពីការរួបរួមគ្នា នៅម៉ានីល ប្រទេសហ្វ៊ីលីពីន
samrainsyparty.org
ក្នុងលិខិត ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ធ្វើនៅសហរដ្ឋអាមេរិក លោកកឹម សុខា បានលើកឡើងថា គណបក្សសិទ្ធិមនុស្សរបស់លោកនឹងរួមគ្នាជាមួយគណបក្សសមរង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។ ចំពោះការក្លែងលិខិតរបស់លោក កាលពីថ្ងៃទី១២សីហាម្សិលមិញ ដោយសារតែជនខិលខូច ឬក្រុមខិលខូចនោះមានការភ័យស្លន់ស្លោ ប្រើឧបាយកលញុះញង់ បំបែកបំបាក់ ដើម្បីកុំឲ្យខ្មែររកឯកភាពជាតិ និងសាមគ្គីជាតិបាន ដើម្បីងាយស្រួលជិះជាន់ និងត្រួតត្រា។
ក្នុងលិខិតបដិសេធដដែលនោះ លោកកឹម សុខា បានបញ្ជាក់ថា ក្នុងនាមប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកសូមប្ដេជ្ញាសាជាថ្មីម្ដងទៀត ចំពោះមុខមហាជនខ្មែរ ដែលតែងតែស្នើឲ្យលោកស្វែងរកការបង្រួបបង្រួមជាតិ រវាងអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយមថា បេសកកម្មជាប្រវត្តិសាស្ដ្រនេះ លោកនឹងខិតខំធ្វើឲ្យបានសម្រេចដល់គោលដៅ។
សេចក្តីប្រកាសបដិសេធជាលាយលក្ខណ៍អក្សររបស់លោកកឹមសុខា យ៉ាងដូច្នេះ បានធ្វើឡើងភ្លាមៗ ខណៈដែលមានការផ្សព្វផ្សាយនូវលិខិតដាច់ដោយឡែកពីគ្នា គឺរបស់លោកសម រង្ស៊ី និងមួយទៀតរបស់លោកកឹម សុខា ក្នុងរឿងផ្តាច់សម្ព័ន្ធភាព រវាងគណបក្សប្រឆាំងទាំងពីរ។ លិខិត ដែលត្រូវបានគេផ្សព្វផ្សាយតាមអ៊ីម៉ែល និងតាមហ្វេសប៊ុក នៅថ្ងៃនេះ បានបង្ហាញថា លោកសម រង្ស៊ី បានប្រាប់លោកកឹម សុខាពីការប្រកាសឈប់ធ្វើសម្ព័ន្ធភាព ដោយសារតែរូបលោក ជាប់ទោសក្នុងរឿងតម្រុយបង្គោលព្រំដែន និងមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០១៣បានទេ។ រីឯលោកកឹម សុខា ក៏បានតបលិខិត ទៅកាន់ជនរួមជាតិ ដោយបរិហារលោកសម រង្ស៊ី ចំពោះការសម្រេចផ្តាច់សម្ព័ន្ធភាពគណបក្សប្រឆាំងនោះ។
យ៉ាងណាក៏ដោយ លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃចន្ទនេះថា លិខិតរបស់លោកសមរង្ស៊ី និងលិខិតរបស់លោកកឹមសុខា ដែលគេផ្សព្វផ្សាយ បង្ហោះតាមអ៊ីម៉ែល និងហ្វេសប៊ុកនោះ គឺជារឿងមិនពិតទេ។ តាមអ្នកនាំពាក្យ លិខិតទាំងនោះជារឿងក្លែងក្លាយ ដើម្បីឲ្យមតិសាធារណជនច្របូកច្របល់ និងប្រហែលជាមានអ្នកភ័យព្រួយពីការរួបរួមរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។
កាលពីសប្តាហ៍មុន ក៏មានការក្លែងលិខិតពីមរណភាពរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកជា ស៊ីម និងក្លែងលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរឿងចូលបំភ្លឺរដ្ឋសភាផងដែរ។ ក៏ប៉ុន្តែភ្លាមៗនោះ ក៏មានការបដិសេធជាផ្លូវការ ចំពោះលិខិតបំភ្លៃការពិត ដែលបានបង្ហោះតាមហ្វេសប៊ុកទាំងនោះ៕
——————————————
I can tell that this union party will never win election no matter how much they try.
សង្គ្រោះជាតិ? If they wan សង្គ្រោះជាតិ, why they ran away during the Khmer were in danger of Killing field? Now the Khmer have peace, what do they wan to សង្គ្រោះជាតិ about? សង្គ្រោះជាតិ what?
នេះជាឆ្កែរបស់បក្សកាន់អំណាចដែលគេប្រើឲ្យធ្វើនូវអំពើដ៍កំសាកនិងថោកទាបជាទីបំផុត ព្រោះ
ដោយសារតែខ្លួនភ័យខ្លាចតាំងតែពីបក្សប្រជាធិបតេយ្យរួបរួមគ្នាមក ហើយការឈ្នះឆ្នោតឃុំសង្កាត់
កន្លងទៅនេះក៍ឈ្នះក្នុងន័យកំសាកនិងថោកទាបដែរ ដោយមានការគំរាមកំហែងទូទាំងប្រទេស ការទីញដូរទូទាំងប្រទេស ការក្លែងបន្លំគ្រប់ល្បិចកលទូទាំងប្រទេស។ល។ បើតាមសំដីអួតសុទ្ធតែប្រជាជនគាំទ្ររហូតដល់ទៅ៨០% រឿងអីចាំប្រព្រឺត្តអំពើកំសាកនិងថោកទាប
ដូច្នេះ ?
All fakes [LETTERS] are from AH CHEK ANG Ning ah Cheath 100%. ah pee neak niss khball khauch dauch [H.S] anh cheing.
គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួមគ្នាណា បើមិនអញ្ជឹងអ្នកទាំងពីរគ្មានថ្ងៃឈ្នះទេ
Carpino & yoyo you both should research a gain Who made CPP & Killing field before
you say .
អស់លោកខាងលើប្រហែលជាមិនបើកភ្នែក រឺ ធ្វើមិនឃើញនូវបញ្ហាចំបងៗ និង ចំពោះមុខរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះទេ។ អំពើពុករលួយ? ការជិះជន់របស់អ្នកមានអំណាចមកល់អ្នកទន់ខ្សោយ ការលក់ធនធានធម្មជាតិមកដាក់ហៅប៉ៅផ្ទាល់ខ្លួន។ ការប្រមូលផ្តុំបងប្អូនដែលគ្មានសមត្តភាពទៅកាន់តំណែងធំៗ នៅក្នុងជួររាជការ ជាហេតុធ្វើអោយរាំងស្ទះដល់ការអភិវឌ្ឍន៏។ បញ្ហាទាំងអស់នេះកំពុងតែកើតឡើងយ៉ាងធ្ងន់ធ្ងរនៅស្រុកខ្មែរ។ ហេតុអ្វីពួកអស់លោកនៅតែប្រៀបធៀបឋានមនុស្សជាមួយឋាននរកបែបនេះ? យើងគួរតែគីតអភិវឌ្ឍន៏តាមរបៀបឋាមនុស្សពីព្រោះសព្វថ្ងៃនេះយើងបានឆ្លងផុតឋាននរកហើយ។
រឺមួយអស់លោកចង់រស់នៅបែបឋានមនុស្ស ចំណែកប្រជារាស្រ្តត្រូវតែរស់នៅក្នុងស្ថាននរក?
បើមានគំនិតបែបនេះ មិនមែនជាសារជាតិមនុស្សល្អទេ ហើយបាបកម្មនឹងនាំអស់លោកទៅរកនរកពិតប្រាកដ។
Yo yo ហេតុអ្វីបានជាខួរក្បាលលោកមិនភ្ញាក់រលឹកសោះ ប្រហែលជាលោកមានការយល់ដឹងនៅមានកំរិតហើយ។វាសនាប្រទេសមិនអាចមើលនិងប្រមាណដឹងឡើយ តើលោកមានផ្នត់គំនិតបែបណាមានជាលោក មានមតិបែបនេះ???????
សូមគណបក្សសង្គ្រោះជាតិកំធ្វើអោយប្រជាជនខកចិត្តនិងអស់សង្ឃឹមនេះជាក្តីសង្ឃឹមតែមួយរបស់ប្រជាជនរាប់លាននាក់កំពុងប្រឈមមុខនិងបង្ហារជាច្រើនក្នុងអំណាចផ្តាច់ការនៅក្នុងប្រទេសខ្មែរ
មិនបានបាច់និយាយទេ លោក សៀងទ័រ ព្រោះពូកស៊ីពែវាម៉េចនឹងមើលឃើញ ព្រោះវាកំពុងបាន លាភសក្ការៈយ៉ាងសន្ធឹកទៅហើយ បើមិនអោយវានិយាយលើកជើង តើអោយវានិយាយយ៉ាងម៉េច ទៅ?? ចំណែកអារឿងក្លែងបន្លំពត៌មានគឺវាគ្មានអ្នកណាក្រៅពីពួកអាអស់ណ្នឹងនោះទែ។ យ៉ាងនឹងហើយស្រុកស្មែរខ្ញុំ។
ពួកអានេះក្បាលខួចមែនពេលគេចងសម្ព័ន្ធភាពបានល្អប្រសើរក៏ចាប់ផ្តើមភ័យស្លនស្លោខ្លាចចាញ់ឆ្នោតក៏រកល្បិចបំបែកដ៏មហាអន់តូចមួយ ហាហាហា