ភ្នំពេញ: លោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ ត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធានស្តីទី ជំនួសលោក ឈឹម សៀកឡេង ដែលបានលាឈប់។ ចំណែកលោក ផែង ហេង ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការគណបក្សនរោត្តមរណឫទ្ធិ។
ថ្ងៃទី 13 សីហា 2012
ដោយ: លីនណា
CEN
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រធានប្រតិបត្តិ ប្រធានក្រុមការងារទាំង ២៤ រាជធានី-ខេត្ត និងគណៈកម្មាការនាយកគណបក្ស នរោត្តម រណឫទ្ធិ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នៅស្នាក់ការកណ្តាលគណបក្ស ខាងលិចវិទ្យាល័យឥន្ទ្រទេវី។
លោក សៅ រ៉ានី ដែលទើបទទួលតំណែង ជាប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ បាននិយាយថា កិច្ចប្រជុំបានផ្តោតទៅលើបញ្ហាសម្តេចក្រុមព្រះ និងលោក ឈឹម សៀកឡេង លាឈប់ពីនយោបាយ និងនយោបាយបង្រួបបង្រួមរវាងគណបក្ស នរោត្តម រណឫទ្ធិ ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្រោងធ្វើសមាជនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២។ គណបក្ស នរោត្តម រណឫទ្ធិ អាចធ្វើសមាជ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដើម្បីប្តូរពីឈ្មោះគណបក្ស នរោត្តម រណឫទ្ធិ ទៅជាគណបក្សជាតិនិយមវិញ។
លោក សៅ រ៉ានី បានបន្ថែមថា សមាជិក សមាជិកាដែលមកចូលរួមសមាជនៅថ្ងៃទី២៤ ខែសីហា ក៏នឹងទៅចូលរួមអបអរសាទរជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ដែលធ្វើសមាជប្តូរលក្ខន្តិកៈខ្លះ ដើម្បីបើកច្រក ឲ្យរចនាសម្ព័ន្ធគណបក្ស នរោត្តម រណឫទ្ធិ គ្រប់លំដាប់ថ្នាក់តាំងពីអចិន្ត្រៃយ៍ គណៈកម្មការនាយក ក្រុមប្រឹក្សាជាតិ និងថ្នាក់មូលដ្ឋាន បញ្ចូលក្នុងរចនាសម្ព័ន្ធតែមួយ ក្នុងក្របខណ្ឌគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោក សៅ រ៉ានី បានបញ្ជាក់ថា “នៅក្នុងកិច្ចប្រជុំគណៈកម្មការនាយក ៥៣ រូប បានផ្តល់សេចក្តីទុកចិត្ត មកលើរូបលោកជាអគ្គលេខាធិការ ឲ្យធ្វើជាប្រធានស្តីទីគណបក្ស ដើម្បីបន្តនិរន្តភាពការងារបក្សទៅមុខទៀត ហើយក្នុងនាមលោកជាប្រធានស្តីទី បានស្នើលោក ផែង ហេង ជាអគ្គលេខាធិការរងទី១ ជាអគ្គលេខាធិការកណបក្ស នរោត្តម រណឫទ្ធិ ហើយសមាជប្តូរឈ្មោះពីនរោត្តម រណឫទ្ធិ ទៅ ជាតិនិយម គឺទុកតែឈ្មោះទេ ដើម្បីរក្សាតំណែងអ្នក ដែលជាប់ក្រុមប្រឹក្សា”។
លោក សៅ រ៉ានី បានគូសបញ្ជាក់ថា គណបក្សជាតិនិយម អាចបញ្ចប់ជីវិតនៅឆ្នាំ២០១៧។ គណបក្សជាតិនិយមអត់ធ្វើសកម្មភាពអ្វីទេ ដោយទៅធ្វើសកម្មភាព នៅគណបក្សហ្វ៊ុនស៊ិនប៉ិច៕
តើគេនាំគ្នាធ្វើមានប្រយោជន៏សំរាប់អ្នកណាហ្នឹង? ក្រៅតែពីចង់បានកាកសំំណល់ស៊ីចុកពីក្រុមដាច់ជោរ។ ពូកនេៈអោយវាធើចុះដើម្បីបំបែកសំលេងពួកប្រឆាំងនិងអញ។ តាមគំនិតក្រៅផ្លួវក្រៅផ្លូវការរបស់សំដេចជោរថា របើមិនយកចិត្តទុកដាក់ពូកវាទេ វានាំគ្នាដើរលួចនិងធ្វើចោរប្លន់អស់ជាមិនខាន ពួកជាក្រុមឆ្កែត្រូវការម្ចាស់អោយកាកសំណល់ឆ្អឹងក្រោមតុស៊ី បើមិនអញ្ចឹងទេ វាខាំគេខាំឯងជាមិនខានឡើយ។
HUN SEN WILL USE AH MOUK KHLANH NING KRASS NISS CHOUM NOURS PAKK [SANG KROURS KHMER]MINN KHANN…AH MOUKK KRASS NISS NING TROV KRO LAPP LANN NING ROUN TASS BANH [NGORPP] DAUCH CHHKAI CHEAR POUM KHANN.
ah niss Mouk krass nass. rountass ning banh [ngorpp] dauch chhkai chear pum khann.
សូម្បីតែបក្សដាក់ឈ្មោះព្រះអង្គរាណារិទ្ធិក៏អស់លោកប្លន់យកដែរ តើបក្សនេះលោកសង្ឃឹមថាបានមួយកៅអីទេ? តើអស់លោកប្រើពាក្យ និង យុទ្ធសាស្រ្ធអ្វីដើម្បីឃោសនា?
តើលោកសៅរ៉ានីឃើញគណបក្សរបស់លោក អឹង ហួតទេ? ចោលលុយអត់ប្រយោជន៏។
លោកមេស្តេចពិតជាមានប្រសាសន៍ត្រឹមត្រូវមែន
ឱព្រអអង្គអឹយ អីក៏យ៉ាប់ម្លេះ??? យកល្អសំង៉ស្ញៀមជាមួយផល្លាចាយលុយចាស់ទៅ
ទូលបង្គំគាំទ្រព្រះរាជតំរិះលាឈប់ធ្វើនយោបាយរបស់ព្រះអង្គព្រោះទូលបង្គំយល់ថាព្រះញាតិវង្សានុវង្ស
គួតែមិនមានបក្សពួកហើយគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្រ្តទូទាំងនគរគោរព។
ចំណែកលោកសៅរ៉ានីអោយតែនយោបាយរបស់គាត់នាំមកនូវសេចក្តីសុខសាណត្រាណដល់ប្រជារាស្រ្តខ្មែរ
ខ្ញុំក៏គាំទ្រគាត់ដែរ។និយាយរួមគណបក្សណាក៏ដោយអោយតែនាំមកជូនប្រជារាស្រ្តខ្មែររស់នៅបានសុខ
និងរីកចំរើនខ្ញុំគាំទ្រទាំងអស់។
khom som ni yeay tha ! yab nas nor yo bay sy pay roboss cpp .saov rany kit tha oss cha ?kmass ke ! khom no party ! khel kit lop lop ! ! !