ក្រុមសមត្ថកិច្ចខ្មែរ-ថៃ ប្រចាំការនៅច្រកព្រំដែនជាំ-សាង៉ាម កាលពីថ្ងៃសៅរ៏ចុងសប្ដាហ៏កន្លងទៅ បានប្រឈមមុខដាក់គ្នាយ៉ាងតឹងតែង ខណៈដែលភាគីទាំងសង្ខាងបានព្យាយាមអះអាងពីដែនអធិបតេយ្យភាព នៅលើចំណុចព្រំដែនដែលមិនទាន់មានភាពច្បាស់លាស់នោះ។
ច័ន្ទ 13 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
ប្រភពពីខេត្ត ឧត្តរមានជ័យបានឲ្យដឹងថា ភាគីកម្ពុជាបានព្យាយាមជាថ្មីទៀតដើម្បីសាងងសង់ប៉ុស្ដិ៏យាមរបស់ខ្លួន នៅអែបនឹងផ្លូវក្រាលកៅស៊ូ តែត្រូវបានភាគីថៃរារាំង បន្ទាប់មកកម្ពុជាក៏បានរារាំងផងដែរ ចំពោះការដាំកូនឈើ និងលើកផ្ទាំងប៉ាណូ របស់ថៃ ។
ភាពចម្រូងចម្រាសនេះ បានផ្ដើមកាលពីខែ មេសា កន្លងទៅ ។ប៉ុន្តែយ៉ាងណាក៏ដោយ មិនទាន់ឈាន ដល់ការយកចុងអាវុធចង្អុលគ្នានៅឡើយ ទេ ៕