នៅព្រឹកថ្ងៃទី១៣ ខែសីហា នេះ ស្ថានទូតសហរដ្ឋអាមេរិកតំណាងដោយលោក Flynn Fuller អនុប្រធានទូតស្តីទី នឹងប្រគល់អំណោយជាបរិក្ខាពេទ្យពីនាវា USNS Mercy ដល់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិកម្ពុជា ជាផ្នែកមួយនៃបេសកកម្មដែលមានឈ្មោះថា «ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក នៅកម្ពុជា»។
ច័ន្ទ 13 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អំណោយដែលត្រូវផ្តល់ឲ្យក្រសួងសុខាភិបាល និងក្រសួងការពារជាតិកម្ពុជានោះ រួមមាន គ្រឿងផ្គត់ផ្គង់ចំនួន២០០ប្រភេទ ជារបស់សល់ពីបេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ដែលមានដូចជា អេប៉ុង បង់រុំ បំពង់បូម ម្ជុល បំពង់ច្របាច់ និងកូនកាំបិត។
សូមបញ្ជាក់ថា បេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ២០១២ មានការចូលរួមរបស់សមាជិកចំរុះសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង១២០០នាក់នៅលើនាវាមន្ទីរពេទ្យឈ្មោះ USNS Mercy (T-AH19) របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម ពេទ្យសត្វ ទន្តពេទ្យ និងការព្យាបាលជំងឺទូទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២៕
សង្ឃឹមថា គ្រៀងបរិក្ខាដ៏មានតំលែនេះត្រូវបានយកទៅប្រើប្រាស់ស្របតាមបំណងប្រាថ្នារបស់ ម្ចាស់ជំនួយ៕