ការ​ក្លែង​លិខិត​ជា​យុទ្ធសាស្ត្រ​ថោក​ទាប

ភ្នំពេញៈ នៅ​ពេល​ដែល​ការ​ឆ្លើយ​ឆ្លង​នយោបាយ ត្រូវ​បាន​ក្លែង​ឡើង ​ដោយ​សរសេរ​លើ​ក្រដាស​យ៉ាង​ប្រុងប្រយ័ត្ន និង​ដែល​ប្រគល់​ទៅ​ឲ្យ​អ្នក​ទទួល​ដែល​ជឿជាក់​នោះ បាន​បង្ក​ឲ្យ​មាន​បញ្ហ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​ជា​យុទ្ធសាស្រ្ត​ថោក​ទាប និង​អាក្រក់ នៅ​ក្នុង​ល្បែង​នយោបាយ​ខ្មែរ​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​ បាន​ឲ្យ​ដឹង​ កាល​ពី​ម្សិលមិញ។

Tuesday, 14 August 2012
Bridget Di Certo និង ឆាយ ចន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

លោក​សម រង្ស៊ី និង​លោក​កឹម សុខា ពេល​បំពេញ​ទស្ស​ន​កិច្ច​រួម​គ្នា នៅ​សហ​រដ្ឋ​អា​មេ​រិក​​​។ រូបថត សហ​ការី

លោក​សម រង្ស៊ី និង​លោក​កឹម សុខា ពេល​បំពេញ​ទស្ស​ន​កិច្ច​រួម​គ្នា នៅ​សហ​រដ្ឋ​អា​មេ​រិក​​​។
រូបថត សហ​ការី

ភ្នំពេញៈ នៅ​ពេល​ដែល​ការ​ឆ្លើយ​ឆ្លង​នយោបាយ ត្រូវ​បាន​ក្លែង​ឡើង ​ដោយ​សរសេរ​លើ​ក្រដាស​យ៉ាង​ប្រុងប្រយ័ត្ន និង​ដែល​ប្រគល់​ទៅ​ឲ្យ​អ្នក​ទទួល​ដែល​ជឿជាក់​នោះ បាន​បង្ក​ឲ្យ​មាន​បញ្ហ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​ជា​យុទ្ធសាស្រ្ត​ថោក​ទាប និង​អាក្រក់ នៅ​ក្នុង​ល្បែង​នយោបាយ​ខ្មែរ​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​ បាន​ឲ្យ​ដឹង​ កាល​ពី​ម្សិលមិញ។

ការ​ក្លែង​លិខិត​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ​អំពី​កិច្ចការ​នយោបាយ សំខាន់ៗ បាន​ទទួល​កេរ្តិ៍​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​លិខិត​ក្លែង​នោះ​ ត្រូវ​បាន​អ៊ីមែល​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដែល​ចុះ​ផ្សាយ​ នៅ​គេហទំព័រ​គាំទ្រ​រដ្ឋាភិបាល និង​គាំទ្រ​គណបក្ស​ប្រឆាំង​ ហើយ​ត្រូវ​បាន​គេ​ចែក​រំលែក នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​គឺ Facebook។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «​យើង​មើល​ឃើញ​ដូច​ជា​ការ​កាត់​ត​រូប​នៅ​លើ​អ៊ីនធឺណិត ដែល​ប្រើ​ដើម្បី​បន្ទាប​បន្ថោក​លោក​នាយក​រដ្ឋ​មន្រ្តី ប៉ុន្តែ​ឯកសារ​ផ្លូវ​ការ​ ដែល​ក្លែង​ឡើង​នា​ពេល​ថ្មីៗ​នេះ គឺ​ពិត​ជា​នយោបាយ​កង្វក់​មួយ»។ លោក ឡៅ ម៉ុងហៃ បន្ថែម​ថា៖ «​ជា​ការ​ពិត ​ទម្លាប់​អនុវត្ត​អវិជ្ជមាន នៃ​ការ​បង្កើត​ពាក្យ​ចចាម​អារ៉ាម​ប្រភេទ​នេះ​ ពិត​ជា​ប៉ះពាល់​ដល់​មតិ​សាធារណៈ និង​បង្ក​ការ​ភាន់​​ច្រឡំ​មែន»។

កាល​ពី​ថ្ងៃ​ទី ៤ និង ៥ ខែ​សីហា មាន​លិខិត​ក្លែង​ពីរ ទាក់​ទង​នឹង​បញ្ហា​ព្រំ​ដែន ដោយ​លិខិត​មួយ​បាន​ក្លែង​ហត្ថលេខា​លោក ហ៊ុន សែន និង​លិខិត​មួយ​ទៀត​បាន​ក្លែង​ត្រា និង​ហត្ថ​លេខា​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​។​

លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋ​សភា ​បាន​វាយ​បក​ ៣ ថ្ងៃ​ក្រោយ​មក ដោយ​វាយ​ប្រហារ​ ការ​ក្លែង​ឯកសារ​ថា ជា «កល្បិច​ថោក​ទាប និង​អសីលធម៌» ដែល​មាន​គោលបំណង «បំពុល​បរិយាកាស​សង្គម​បច្ចុប្បន្ន»។

កាល​ពីថ្ងៃ ទី៥ ខែ​សីហា លិខិត​មួយ​ ដែល​ក្លែង​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ផ្ញើ​ជូន​ទៅ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​បណ្តាញ​សង្គម​។ ​ក្នុង​លិខិត​នេះ​ បាន​សរសេរ​ថា លោក[ហ៊ុន សែន​] សោកស្តាយ ដែល​លោក មិន​បាន​ចេញ​លិខិត​ពី​ដំណឹង​មរណភាព​របស់​លោក ជា ស៊ីម ដែល​ត្រូវ​បាន​ផ្សាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លោក ឡៅ ម៉ុងហៃ បាន​បន្ថែម​ថា ​នៅ​ពេល​នោះ ពាក្យ​ចចាមអារ៉ាម​បង្ក​ឲ្យ​មាន​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន ដែល​ជា​ផល​ប៉ះពាល់​អាក្រក់​ ដែល​អ្នក​បង្កើត​ពាក្យ​ចចាម​អារ៉ាម​នោះ​ចង់​បាន។

លោក​បន្ត​ថា​៖​«នេះ​ជាការ​អនុវត្ត​មួយ​បែប ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ពេញ​មួយ​ឆ្នាំ​នេះ​ដែល​នយោបាយ មាន​លក្ខណៈ​ជ្រុល ហើយ​នោះ ​ជា​ចំណុច​ដែល​គេ​ផ្តោត មិន​មែន​លើ​កិច្ចការ​​ជាក់​ស្តែង​នោះ​ទេ»។

លិខិត​ក្លែង​មួយ​ទៀត ដែល​ផ្ញើ​មក​ភ្នំពេញ ប៉ុស្តិ៍ ដោយ​ «ព័ត៌មាន​នយោបាយ​ខ្មែរ» កាល​ពី​ថ្ងៃ​អាទិត្យ បាន​ក្លែង​លិខិត​លោក​សម រង្ស៊ី ផ្ញើ​ជូន​ លោក កឹម សុខា ប្រធាន​គណបក្ស​ សិទិ្ធមនុស្ស​ដោយ​លុប​ចោល ការ​បង្រួប​បង្រួម​គ្នា ដែល​ទើប​តែ​ចាប់​ផ្តើម​រវាង​គណបក្ស​ទាំង​ពីរ ដោយ​សម្អាង​ថា លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​បាន​។

លោក កឹម សុខា ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ចេញ​លិខិត​តប​មួយ កាល​ពី​ម្សិលមិញ​ដោយ​ច្រាន​ចោល​អត្ថន័យ​នៅ​ក្នុង​លិខិត​ក្លែង​នោះ។ លោក​កឹម សុខា​បញ្ជាក់​ថា​៖ «ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​រួច​ហើយ​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​រួម​គ្នា​ជា​មួយ​គ្នា​ជាមួយ​គណបក្ស​សម រង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ»។ «ជន​ខិល​ខូច​មាន​ការ​ភ័យ​ស្លន់ស្លោ ប្រើ​ឧបាយ​កល​ញុះញង់​បំបែក​បំបាក់​ ដើម្បី​កុំ​ឲ្យ​ខ្មែរ រក​ឯកភាព​ជាតិ​ និង​សាមគ្គី​ជាតិ​បាន​ ដើម្បី​ងាយ​ស្រួល​គេ​ជិះ​ជាន់ និង​ត្រួត​ត្រា​»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា សមាជិក​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​មើល​ឃើញ​លិខិត​ក្លែង​នោះ ជា​ការ​វាយ​ប្រហារ​មក​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បន្ថែម​ថា៖ «មេ​ដឹក​នាំ​ទាំង​បី​របស់​យើង​ត្រូវ​បាន​ជន​អាក្រក់​បរិហារកេរ្តិ៍ និង​ធ្វើ​ឲ្យ​ក្លាយ​ជា​ជន​រង​គ្រោះ។ ខ្ញុំ​គិត​ថា ​គ្មាន​អ្នក​ណា​ម្នាក់ ដែល​អាច​ធ្វើ​លិខិត​ទាំង​នោះ ក្រៅ​ពី​ក្រុម​ដែល​ជំទាស់​នឹង​រដ្ឋាភិបាល​ទេ ព្រោះ​សមាជិក​គណបក្ស​ប្រជាជន​មាន​ចំនួន​ជាង ៥,៥ លាន​នាក់ នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ»។ ​លោក​បន្ត​ថា ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ក្លែង​លិខិត​នេះ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

ប្រសិន​បើរក​ឃើញ អ្នក​ក្លែង​នឹង​ប្រឈម​ទោស​ពី ៥ ទៅ ១០ ឆ្នាំ​ក្នុង​ពន្ធនាគារ។ នេះ​បើ​យោង​តាម​លោក សុក សំអឿន អ្នក​ជំនាញ​ច្បាប់​បាន​ថ្លែង​ឲ្យ​ដឹង​។

ដោយ​លើក​ឡើង​ពី​ការ​ផ្តន្ទាទោស​មួយ​ផ្សេង​ទៀត​ លើ​ការ​ក្លែង​ត្រា​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​កាល​ពី​ច្រើន​ ឆ្នាំ​មុន លោក សុក សំអឿន​បញ្ជាក់​ថា៖«​វា​ជា​បទ​ល្មើស​ធ្ងន់ធ្ងរ ក្នុង​ការ​ក្លែង​ឯកសារ​សាធារណៈឬ​ហត្ថលេខា»។

លោក គល់ បញ្ញា អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត ​បាន​ហៅ​ការ​ក្លែង​លិខិត​ថា ជា​រឿង​កំប្លែង។ ​លោក បញ្ញា បាន​ថ្លែង​ថា៖ «ប្រហែល​ គឺ​អ្នក​នយោបាយ​ចាស់​ ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី ព្រោះ​​ពួកគេ​នៅ​តែ​ប្រើ​កលល្បិច​ចាស់»។

ចង្អុល​បង្ហាញ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជំនាន់​ថ្មី លោក បញ្ញា បាន​លើក​ឡើង​ថា៖ «​គណបក្ស​បាន​លេង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ ខ្ញុំ​គិត​ថា វា​មិន​មាន​ប្រសិទ្ធភាព​ទេ»។ លោក​បន្ត​ថា​៖​«ពួក​គេ​ព្យាយាម​លេង​ជាមួយ​នឹង​ស្ថានការណ៍​នយោបាយ បច្ចុប្បន្ន​ហើយ​ខ្ញុំ​គិត​ថា​វា​ចេញ​មក​ពី​ទាំង​សង​ខាង​។ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ បើ​ពួក​គេ​នៅ​តែ​បន្ត​លេង​របៀប​នេះ​»។

«ព័ត៌មាន​នយោបាយ​ខ្មែរ» មិន​បាន​ឆ្លើយ​តបភ្លាម​ៗ​ទៅ​នឹង​សំណួរ​ពី​ភ្នំពេញ ប៉ុស្តិ៍​ទេ កាល​ពី​ម្សិលមិញ៕ TK

What Next?

Recent Articles

8 Responses to "ការ​ក្លែង​លិខិត​ជា​យុទ្ធសាស្ត្រ​ថោក​ទាប"

  1. cheath says:

    សង្គ្រាមចិត្តសាស្ត្រ អ្នកយល់មិនច្បាស់ ជឿពិតអត់ញិន
    ការពិតល្បិចកល ដូចអ្នកលេងឆ្ពិន បោកអោយជឿសិន
    ពិតគ្មានអ្វីសោះ ។
    រឿងនេះគឺអញ្ចេះ រឿងសំបុត្រនេះ ពោលពាក្យតវ៉ា
    អោយបញ្ឈប់ចោល រឿងរូមដៃគ្នា រង្សី -សុខា
    បក្សសង្គ្រោះជាតិ ។
    ការពិតរឿងនេះ ប្រាប់មិនប្រហែស ជារឿងប្រឌឹត
    ចាប់ទាញអារម្មណ៏ មនុស្សម្នារឆ្ងាយជិត អោយកើតទុកចិត្ត
    ថាអំណាចខ្លាំង ។
    ព្រោះតែគេខ្លាច ជាមួយអំណាច រង្សី-សុខា
    ដែលរួបរួមគ្នា ចងបាច់ហើយណា ទើបគេពារធារ
    បំបែកបំបាក់ ។
    លើគោកនៃរឿងគួរចង់សើច ឆ្កួតឫុអាសង្កើចធ្វើដូច្នេះ
    ក្រឡៃសាច់រឿងដែលអាំងផេះ អោយស្ទុះលោតផ្លោះថារឿងធំ ។
    ការពិតបើថាចង់ទាញចិត្ត កុំបាច់ប្រឌឹតរឿងមិនចំ
    ឆ្លៀតចុះឆ្លៀតជាប់ផ្តល់សុខុម ប្រជាទើបសមបានផលខ្លះ ។
    បើគ្រាន់ប្រឌឹតរឿងឃោសនា អោយគេជឿអាថាអ្ហែងខ្លាំង
    គេខ្លាចអំណាចទើបប្រឆាំង អ្ហែងច្បាស់ស្លាំងមុខហើយអាឆ្លូញ ។
    ប្រជាសព្វថ្ងៃលោកដឹងណាស់ អ្នកណាធ្វើច្បាស់លោកសាទរ
    លោករួមដៃសាងមិននៅឈរ ជាតិថ្កើងបរវរគាត់រស់ស្រួល ។
    គាត់មិនជឿទេអាមនុស្សថោក អាមនុស្សចេះបោកដូចពួកអា
    ទាំងសមរង្សី-កឹមសុខា បើមានជឿអា គង់វិលវីញ ។
    ឥឡូវសង្ខេបអញប្រាប់ចុះ បើទោះពួកអារួមចូលគ្នា
    វាគ្មានផលអ្វីមកពារធារ ព្រោះអ្ហែងរួមគ្នាស្មើផោមសេះ ។
    ប្រឹងរួមគ្នាទៅវើយអាស្វា អញជូនពរអាកុំបែកគ្នា
    កុំដូចលើកមុនជេរនិន្ទារ ដប់ខែឈ្លោះគ្នាជេរទះគូថ ៕

  2. ឡាគេធឺ says:

    អាល្បិចបន្លំ ប្រជានុរាស្រខ្មែរ ចំណាត់ថ្នាក់លេខ ១ បានទៅបក្ខជន

    Cccccc ppppppp ppppppp ។

  3. សម្តី លោក ជាត ដូចសម្តីរបស់ សំដាច់ ដីជោរ ដែរវ៉ីយ៕

  4. Laang Spean says:

    The poem look like good but it is from the dog?????

  5. សម្តីកាយវិការមេបែបម៉េច សម្តីកាយវិការកូនចៅក៍បែបហ្នុងដែរ !!! កុំឆ្ងល់!!!

  6. ហែន ស៊ុន says:

    លិខិតនោះ គឺអាជាតហ្នឹងឯងជាអ្នកធ្វើ….ពួកអាមើលឃើញអាក្រក់ថាល្អ សថាខ្មៅ ខុសថាត្រូវ……

  7. HandsomeSilly says:

    បើសិនពិនិត្សលើការបកស្រាយរបស់លោកគល់ ​បញ្ញា អាចថាមកពី ប្រភពទាំងពីរ បើពិនិត្យមើល ការកើតឡើងចុងក្រោយ លើបណ្តា ប្រទេសមួយចំនួន ​នាពេលបច្ចុប្បន្ន របៀបធ្វើយុទ្ឋនាការ តាម រយះប្រព័ន្ឋទំនាក់ទំនងសង្គមភាគច្រើនចេញពី បេក្ខភាពប្រគួតប្រជេង​​ ។​​ ដោយសារ

    ១ មានតំលៃទាប និង អាចដល់មនុស្សជាច្រើន
    ២ មិនចាប់បាច់មានការទទួលខុសត្រូវលើពត័មានដែលបានដាក់ ​បើមានភាពរំជើបរំជួល ភាគី​ មួយ ដែលនូវពីក្រោយស្ថានការនេះ ហាក់ចំណេញច្រើនជាងខាត
    ៣ ទោះមានការសង្ស័យ ក៏មិនចាំបាច់ប្រឈមមុខដោយផ្ទាល់ជាមួយច្បាប់ ឬ រដ្ឋាភិបាល ព្រោះនេះ ជាពាក្យអាចាមរាម ហើយក្នុងប្រព័ន្ឋសង្គម ដោយមិនចាំបាច់អោយមានអត្តសញ្ញាណអ្វីជាសាធារណសំរាប់មតិ និងពត័មាននិមួយៗ

    សំរាប់រដ្ឋាភិបាលឈ្នះឆ្នោតលើសកលលោកនាពេលបច្ចុប្បន្ន កម្រឃើញជ្រើសរើសយក ការ ផ្សព្វផ្សាយរឿងរសើប តាមប្រព័ន្ឋសង្គមណាស់ ។

    បើពិនិត្យលើដើមចមរឿងទី​មួយ និងចរិកលក្ខណះបក្សឈ្នះឆ្នោត មិនងាយនិងបញ្ចេញ ​សុខទុក របស់រដ្ឋមន្រ្តីសំខាន់ និងកំពូលៗណាស់ចៀសវាងការរំជើបរំជួលក្នុងជួរបក្សណាស់។ ហើយបើ ពិចារណាបន្តិច យើងពិបាករកអោយឃើញភាពចំណេញ ដែលគណបក្សឈ្នះឆ្នោតអាចទទួល បានផលចំណេញពីការក្លែងព័តមាននេះណាស់។

    បើពិនិត្យររឿងទី​២។ យើងនូវចាំបានថានាយករដ្ឋមន្រ្តីបានថ្កោលទោស យ៉ាងខ្លាំងក្លា ហើយហៅ ថាការប្រឌិតដ៏ស្មោគរោគ នៅមុខអ្នកមើល និងអ្នកស្តាប់ទូទាំងប្រទេស។ នេះបានសេចក្តី នាយករដ្ឋមន្រ្តី បានដាក់បន្ទុកដើមចមរឿងនេះទៅបក្សប្រឆាំង។ ជាការតបស្នង អាចជាយុទ្ឋសា ស្រ្ត បក្សម្ខាងទៀតក៏លេងបែបនេះដែរ គឺអាចសរសេរខ្លួនឯងថាខ្លួនឯងតែម្តងទៅ​​ ដែលមាន​​ ផលចំណេញ២ ះ

    ១ បក្សកាន់អំណាចក៏លេងបែបនេះដែរកុំថាតែបក្សប្រឆាំង ដើម្បីជួយសំរាលស្ថានការលើកទី​ ១
    ២ ដើម្បីមតិសាធារណចាប់អារម្មណ៏ការរួបរួមចុងក្រោយអោយកាន់តែសំខាន់ ព្រោះរដ្ឋាភិបាល មានកង្វល់ រហូតអាចជ្រើសវិធីដែលយើងទាំងអស់គ្នាថាមិនស្អាតស្អំនោះ។

    ក្នុងរឿងទី២នេះលទ្ឋភាពអាចដាក់ការសង្ស័យទៅភាគីណាមួយក៏បានអាស្រ័យរៀងៗខ្លួន ប៉ុនែ្តហាក់មានជំនឿថា ពងទាចៀននេះ អាចចៀនអោយឆ្អិនទាំងសងខាង ដោយ​​ ភាគី ឬ មនុស្សតែមួយក្រុមប៉ុណ្ណោះ ដែលមាននិន្នាការតែមួយ។