តុលាការ​ដោះលែង​មន្ត្រី​ដែនដី ៤ រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ភ្នំពេញ: មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំនួន ៤ នាក់ ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ ពុករលួយ ពាក់ព័ន្ធ​នឹង​កេងប្រវ័ញ្ច​ថវិការដ្ឋ​ជិត ២ លាន​ដុល្លារ​អាមេរិក តាម​រូបភាព​កាត់​ភាគរយ លើ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​សាងសង់​លំនៅស្ថានជូន​អតីតយុទ្ធជន​និង​ជនក្រីក្រ ដើម្បី​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ត្រូវ​លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

ថ្ងៃទី 14 សីហា 2012
ដោយ: ឆាយា
CEN

​ប៉ុន្តែ​រហូតមកទល់​ពេលនេះ មន្ត្រី​ទាំង ៤​រូប មិនទាន់​ចេញពី​ពន្ធនាគារ​ទេ ដោយសារ​កំពុង​រង់ចាំ​បំពេញ​សំណុំបែបបទ ហើយ​គេ​រំពឹងថា មន្ត្រី​ទាំង ៤​រូបនេះ នឹងមាន​សេរីភាព​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។​

​ការសម្រេច​ដោះលែងឱ្យនៅ​ក្រៅ​ឃុំ​នេះ បានកើត​ឡើងក្រោយ​ពេលដែល​មេធាវី​ការពារ​ដាក់ពាក្យ​ជា​បន្តបន្ទាប់ឱ្យ​កូនក្តី​របស់ខ្លួន​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១០ និង ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២ កន្លងទៅ​។​

​គួររម្លឹកថា កន្លងទៅ​ រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​គម្រោង​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច និង​សាងសង់​លំនៅស្ថាន​ជូន​អតីតយុទ្ធជន​ប្រចាំឆ្នាំ​២០១១ ដែលមាន​ទឹកប្រាក់​ប្រមាណ​រាប់សិប​ពាន់​លាន​រៀល​។

​ប៉ុន្តែ​នៅពេលដែល​យកទៅអនុវត្ត​ន៍ជាក់ស្តែង​ មន្ត្រី​មួយចំនួនបាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកា​ទាំងនេះយកទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

តុលាការ​ដោះលែង​មន្ត្រី​ដែនដី ៤ រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

​ឆ្លងតាម​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​រួចហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានកំណត់​អត្តសញ្ញាណ​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ រួច​សុំ​គោលការណ៍​ពី​តុលាការ​ឃាត់ខ្លួន​ពួកគេ​យកមក​សាកសួរ​ ប្រយោជន៍ដើម្បី​រក​បក្ខពួក និង​ខ្សែរយៈ​ជា​បន្តទៀត​។​

​មន្ត្រី​ទាំង​៤​នាក់​នេះ មានឈ្មោះ សារ៉េត បូរ៉ា​មី ជា​អគ្គនាយករង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់​, ឈ្មោះ​ផូ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​, ឈ្មោះ​មាស ឥស្ស​រ៉ា អនុប្រធាននាយកដ្ឋាន និង​ឈ្មោះ ទុយ ឡាយ​រិ​ទី្ធ ជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ត្រូវ​លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ ពុករលួយ រួច​ត្រូវ​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួនកាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២​។​

​បន្ទាប់មក នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ថា “​ក្រោយពី​បានទទួល​ព័ត៌មាន អំពី​ភាពមិនប្រក្រតី ស្តីពីការអនុវត្ត​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​សម្រាប់​អតីត​កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ដែល​បាន​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​ខ្លះ ក្រសួង​បាន​បង្កើត​គណៈកម្មការ​មួយ ឱ្យ​ចុះទៅពិនិត្យ​ស្ថានភាព​លទ្ធផល​សម្រេច​ជាក់ស្តែងនៅ​ខេត្ត​អនុវត្ត​ន៍គម្រោង​មួយចំនួន​។

​ផ្អែកលើ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​បឋម​នេះ ក្រសួង​បាន​ព្យួរការងារ​របស់លោក ផូ វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​ផែនការ ​សេដ្ឋកិច្ច និង​ហិរញ្ញកិច្ច របស់​ក្រសួង នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ ដើម្បីឱ្យ​គណៈកម្មការ​សវនកម្ម របស់​ក្រសួង ធ្វើ​អធិការកិច្ច ដោយមាន​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​ជា​លទ្ធផល មកដល់ពេលនេះ មន្ត្រី​របស់​ក្រសួង​ចំនួន ៤ រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការសង្ស័យ​បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​ការស្រាវជ្រាវ និង​សម្រេច​តាម​នីតិវិធី​ច្បាប់​៕​ S

What Next?

Recent Articles

16 Responses to "តុលាការ​ដោះលែង​មន្ត្រី​ដែនដី ៤ រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ"

  1. គ្មានអី្វប្លែកទេអោយតាគេចង់ដោះបើគេមិនចង់ដោះវិញទោះបីរកមេធាវី២០នាក់
    ធ្វើសំណើក៏គ្មានប្រយោជន៍ដែរច្បាប់សំរាប់ទុកអានអោយអ្នកមិនគាំទ្រខ្លួនស្តាប់តែប៉ុណ្ណោះ!!

  2. chakrey says:

    វាគ្មានទៅជាប់បានប៉ុន្មានទេ លុយវាច្រើនណាស់ ល្មមអាចទួលខ្មោចអោយកិនម្សៅបានទៀតផង។
    បើមិនជឿចាំមើលទៅ, ស៊ើបអង្កេតយូរៗទៅពាក់ព័ន្ធនឹងមនុស្សកាន់តែមានអំណាច ដល់ទីចុងបំផុត មានជំរើស២.ទី២ អំលាក់កំហុសដាក់អ្នកណាម្នាក់ដែលតូចជាងគេ .ទី២ រកហេតុផលមកសំរាលសាច់រឿងអោយរួចខ្លួនទាំងអស់គ្នា។ ចាំមើលចុះ។

  3. Pagodakid says:

    វាគួឲ្យសោកស្តាយដែលអ្នកប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង
    មិនត្រូវបានផ្តន្ទាទោស ជាពិសេសពួកពុករលួយដែលមាន
    លក្ខណះជាប្រព័ន្ធដូចជាក្រសួងសង្គមកិច្ចលួច៥លានដុល្លា រួចខ្លួន
    ហើយជនពុករលួយ៤នាក់នៅក្រសួងដែនដី​២លានដុល្លារួចខ្លួនទៀត
    ព្រោះប្រធានប្រឆាំងអំពើពុករលួយថាវាបទមជ្ឍិម តែចៅក្រមម្នាក់ស៊ីលុយគេ
    តែ៥០០០ដុល្លាជាប់គុកហើយផ្សាយតាមទូរទស្សន៍ទៀត តើទោស៥០០០ដុល្លាជាទោសអ្វី?​បានជាប់គុក។
    តើសង្គមបែបនេះអាចទទួលយកបានទេ​ នៅពេលការអនុវត្តច្បាប់មិនស្មើភាពគ្នា?

  4. វិសាល says:

    លោកទាំងពីរខាងលើ និយាយត្រូវម្លេះ វាតែប៉ុណ្នឹងទៅហើយ បើមិនជឿមើលតែសំណុំរឿងលោក ជំនួយការផ្ទាស់ ហ៊ុន សែន គឺ លោក ប៊ុន សុខា នឹងអាអណ្ទឹត ជ្រូក បណ្ឌឹត ស្អីគេនោះមើល មាន ទាំងសាក្សី មានទាំង វីដេអូ ទៀតក៏វានៅក្រៅឃុំយ៉ាងស្រួល ចំណែកលោក ម៉ប សូណង់ដូ ហាហា មិនចង់និយាយទេ ព្រោះមេដឹកនាំរបស់ខ្មែរខ្ញុំវាថោកពេកយ៉ាងនេះ។

  5. Chet Meta says:

    ហាសហា!!! ពុករលួយលុយរាលានដូល្លាហើយនៅតែសំរេចអោយនៅក្រៅឃុំទៀត។ ពិតជាយុត្តិធម៌ណាស់ ពិតជាលើកទឹកចិត្ត​អោយអ្នកផ្សេងទៀតប្រព្រឹត្តិអំពើពុករលួយបន្តទៀតមែន។

  6. Chet Meta says:

    អស្ចារ្យណាស់!

  7. ការ៉េ២២២២ says:

    បើនិយាយទៅមន្រ្តីសម័យនេះ អាក្តណាក៏ដូចអាក្តណាដែរ ថោកដូចគ្នា ។ ​

  8. ការ៉េ២២២២ says:

    ខំបាំងមុខរកងាប់អី បើឈ្មោះអាហែងគេសរសេរប៉ុណ្ណាណីហើយហា

  9. It still corruption in khmer society, on way to stop it without change prime minister.

  10. ស៊ីតិច ជាប់គុកស៊ី ពេញបន្ទុករួចខ្លួន…….

  11. កែ វាសនា says:

    គឺជាស្រុកថានសួគ័ របស់អ្នកមានអំណាចនិងលុយ
    ហើយក៏ ជាថាននរក របស់អ្នកក្រនិងទន់ខ្សោយ ។វាសនារបស់អស់លោកអ្នកគឺស្ថិតក្នុងដៃរបស់ អស់លោកអ្នក។បើគិតថាសង្គមនេះមិនប្រសើរយើងអាច​ កែ វាសនា របស់យើងបានគឺមិនទាន់ ហួសពេលទេ៕

  12. ស្រុកខ្មែរណា កុំចង់សាក!!!! សម័យតេជោសែនណា ​នីតិរដ្ធប្រទេសណា។ អោយតែជាប់ខ្សែរខាងអាញ់ ដោះលែងទាំងអស់ ទោះបីខុសប៉ុណ្ណាក៏ដោយ។ មើលលោក សម រង្សី មើល លោក ម៉ម សូណង់ដូ!! តើពួកគាត់ខ្សែខាងណា? ហាស ហា​ ហា ស្រុកខ្មែរ និតិរដ្ធ នៅឯណា?

  13. Tor says:

    ចាប់តែអាកំទេចកំទី្ អាធំៗដេកអោបស្រីក្មេងធ្វើព្រងើយ។ បើមិនធ្វើជាចាប់ខ្លះដូចជាអាក្រក់ពេក ថារដ្ធាភិបាលស៊ុំគ្រលំ។

  14. hj says:

    រៀងនោះវាមិនខុស

  15. ពួកនេះគួរជាប់គុគ លែងមិនល្អទេ ប្រយ័ត្នគុគអន្ទងអ្នកលែងវិញ ៕

  16. ត្រូវតែពនិត្យលើគម្រោងថវិការរដ្ឋ កាត់អស់ហើយសល់៥០ភាគរយទេ តាមមន្ទីរនានា​ហើយចាប់កុំរើសមុខ ទើមល្អ​។