តំណាង​កម្មករ​​រោង​ចក្រ តៃណាន ​ស្វែង​រក​អន្តរាគមន៏​ ពី​អង្គការ ​​ដែល​ជា​ភ្នាក់​​ងារ​​របស់​អាមេរិក​

តំណាង​កម្មករ-កម្មការិនី​​ រោង​ចក្រ តៃណាន ប្រមាណ​​៦០​នាក់​​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​នេះ បាន​ស្វះស្វែង​រកអន្តរាគមន៏ ពី​មជ្ឈមណ្ឌល​សាមគ្គី​ភាព​អាមរិកកាំង​ ដើម្បី​​ឲ្យ​​ជួយ​​ដោះ​ស្រាយ​បញ្ហាប្រាក់​​អត្ថប្រ​យោជន៏​រប​ស់​ពួក​គេ​ ដែល​​ចោទ​ថា​​ត្រូវ​បាន​កេងប្រវ័ញ្ញ​​ដោយ​​ម្ចាស​រោង​ចក្រ​នោះ ។

អង្គារ 14 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ការតវ៉ា របស់កម្មកររោងចក្រតៃណានកន្លងមក

ការតវ៉ា របស់កម្មកររោងចក្រតៃណានកន្លងមក

លោក រ៉ុង ឈុន ប្រធាន​សហភាព​​សហជីព​​កម្ពុជា ដែល​បាន​ជួយ​​ជ្រោមជ្រែង​​​ជម្រុញ​​ឲ្យ​​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​​នេះ របស់​កម្មករ​​តាំង​ពី​ដើម​​ទី មក​នោះ​​បាន​​ថ្លែង​ប្រាប់​​ក្រុម​អ្នក​រាយ​ការណ៏​ព័ត៌​​មាន​ថា​ ការ​​ដែល​​កម្មករ​រោង​​ចក្រតៃណាន សុំ​​អន្តរគមន៍​​ពី​មជ្ឈមណ្ឌល​សាមគ្គី​ភាព​​ការ​ងារ​​មេរិកកាំង នៅ​​នេះ ក៏​​​ព្រោះ​​តែ​​អង្គការ​​នេះ ជា​ភ្នាក់​ងារ​របស់​សហរដ្ឋ​អា​មេរិក ដែលគេ​ អាច​​ជំរុញ​​ទៅ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ ឲ្យ​​ដាក់​គំនាប​​ដល់​រោង​ចក្រ​ ដើម្បី​​​ឲ្យ​​ដោះ​ស្រាយ​ប្រាក់​អ​ត្ថ​​ប្រយោជន៍ជូន​កម្មករ​។

គួរ​បញ្ជាក់​ថា ​កម្មករ​រោង​ចក្រ​តៃណាន​​ដែល​មាន​មូលដ្ឋាន​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ៤​​ម្ដុំ​ផ្សារ​បែកចាន​​ក្នុង​ស្រុក​ អង្គស្នួល​ ខេត្ត កណ្ដាល បាន​​ធ្វើ​ការ​តវ៉ា​អស់​រយៈ​ពេល​​ជិត​២​ ខែ មក​ហើយ​ទៅ​កាន់​ស្ថាប័ន​នានា ក្នុង​នោះ​​មាន​​ដូច​ជា​​ក្រសួង​ការងារ ខុទ្ទការល័យ​​របស់​នាយករដ្ឋ​មន្ត្រី រួមទាំង​ការ​ធ្វើ​កូដកម្ម​​នៅ​​ខាង​មុខ​រោង​ចក្រ បណ្ដាល​ឲ្យ​​កកស្ទះ​ផ្លូវជាតិលេខ៤​ផង ដើម្បី​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៏​​ការងា​​របស់​ពួក​គេ បន្ទាប់​ពី​រោង​ចក្រ​នេះ បាន​​ប្ដូរ​ឈ្មោះ​​ថ្មី ។​ប៉ុន្តែ​យ៉ាងណាក៏​ដោយ រហូត​ម​ក​​ដល់​​ពេល​នេះ មិន​ទាន់​​មាន​​ដំ​ណោះ​ស្រាយ​វិជ្ជមាន​ណា​មួយ​​​សម្រាប់​ពួក​គេ​​នៅ​ឡើយ​ទេ ៕

What Next?

Recent Articles

One Response to "តំណាង​កម្មករ​​រោង​ចក្រ តៃណាន ​ស្វែង​រក​អន្តរាគមន៏​ ពី​អង្គការ ​​ដែល​ជា​ភ្នាក់​​ងារ​​របស់​អាមេរិក​"

  1. JML says:

    ខំប្រឹងទៅបងឈុនអីយ! អោយដាច់ពោះទាំងអស់គ្នាទៅ!