ទេព បូព្រឹក្ស លេងប្លែកចង់ផ្តួលជើងចាស់

Written by ភ្នំពេញដេលីញូវ
Wednesday, 15 August 2012

អ្នកចម្រៀង ទេព បូព្រឹក្ស ដែល ទស្សនិកជន ស្គាល់តាម រយៈការ បញ្ចោញ ក្បាច់រាំ ដ៏ប្លែក និង សាហាវៗ នោះ កំពុង ត្រៀមចេញ បទចម្រៀង វ៉ុលថ្មីក្នុង ពេលឆាប់ៗ ខាងមុខ នេះហើយ ដែលអ្នកគ្រប់គ្រង របស់នាង អះអាងថា នឹងប្លែកភ្នែក ទាំងបទ ចម្រៀង និង ក្បាច់រាំ ថែមទៀតផង ។ នេះគឺដើម្បី ផ្តួលជើងខ្លាំងៗ ដែលកំពុងមាន ប្រៀបជាងនាង ។

ទេព បូព្រឹក្ស បានលេចមុខ នៅចុងឆ្នាំ ២០១១ នៅក្នុង ផលិតកម្ម ចម្រៀង រស្មីហង្សមាស ហើយនាងថែម ទាំងបានសន្យា តាំងពីពេល នោះមក ថា នឹងធ្វើការខិតខំ ប្រឹងប្រែង ដើម្បីតម្រូវចិត្ត អ្នកស្តាប់ក៏ដូចជា ទស្សនិកជន របស់នាង ។

អ្នកចម្រៀង ទេព បូព្រឹក្ស ចាប់តាំងពី ចូលច្រៀងនៅ ក្នុងផលិតកម្ម រស្មីហង្សមាស កាលណាមក នាងបាន បញ្ចោញ ក្បាច់រាំប្លែកៗ ដោយប្រើ ស្ទីលឡូយៗ ព្រមទាំង និយម សម្លៀក បំពាក់អាវ ស្បែក ពាក់ស្រោម ដៃស្បែក និង ស្បែកជើង ដែលមាន លក្ខណៈជា ប្រភេទ ស្បែកថែម ទៀតផង ។ ឥឡូវនេះនាង កំពុងតែ ឈានឡើង ហើយកំពុងតែ លូត លាស់ ជាងអ្នក ចម្រៀង ល្បីៗ មុននាងផង ។

អ្វីដែលធ្វើឱ្យ អ្នកចម្រៀង ទេព បូព្រឹក្ស មានកេរ្តិ៍ឈ្មោះ នៅក្នុង ផលិតកម្មនេះ ដោយសារតែ សំឡេងរបស់ នាងក៏ពីរោះ ហើយភាគច្រើន នាងច្រៀង បទញ្ញាក់ៗ តម្រូវចិត្ត យុវវ័យ និង ជាពិសេស ជាងនេះ ទៅទៀតនោះ គឺសម្រស់របស់ នាង ក៏ស្អាតបាត និង អាយុក៏នៅ ក្មេងដែរ ។

កន្លងមកនេះ ទោះជាកញ្ញា ទេព បូព្រឹក្ស ស្លៀកពាក់ ស្ទីលប្លែកៗ ដែលភាគច្រើន ជាប្រភេទ ខោខ្លី និង ជាប្រភេទ ខោស្តើង រឹបរាងក៏ដោយ តែមិនមែន សិចស៊ី ហួសហេតុ នោះទេ ។ អ្នកចាត់ចែង និង ដឹកនាំការ ផលិតរបស់ ផលិតកម្ម រស្មីហង្សមាស បាននិយាយថា រាល់ ការស្លៀកពាក់ របស់តារា ហង្សមាស សុទ្ធតែឆ្លងកាត់កា រត្រួតពិនិត្យ ដោយក្រុមហ៊ុនដែរ ដើម្បី កុំឱ្យខុសពីអ្វី ដែលក្រសួង ព័ត៌មាន បានហាមឃាត់ ។

លោក អ៊ិន ទីតូ អ្នកចាត់ចែង និង ដឹកនាំការ ផលិតរបស់ ផលិតកម្មរស្មី ហង្សមាស បាននិយាយថា “ចាប់តាំងពី ទេព បូព្រឹក្ស ចូលមកក្នុង ផលិតកម្ម នេះ ឃើញថាមាន សន្ទុះនៃការ គាំទ្រមានការ កើនឡើងច្រើន” ។

កញ្ញា ទេព បូព្រឹក្ស ជាអ្នកចម្រៀង ដែលមាន លក្ខណៈពិសេស ជាងគេបន្តិច នៅក្នុង ផលិតកម្ម រស្មីហង្សមាស ត្រង់ថា នាងមាន ក្រុមរាំ ដោយខ្លួនឯង សម្រាប់ពេល ណាដែលនាង ច្រៀងបទញ្ញាក់ៗ ហើយ លោក អ៊ិន ទីតូ ឱ្យដឹងថា នេះជា ទេព កោសល្យ របស់គាត់ (ទេព បូព្រឹក្ស) ក្រុមហ៊ុនមិនបាន បង្ហាត់ទេ ។

នៅក្នុងពិធី ឡើងផ្ទះ ហើយនិង ខួបកំណើត របស់អ្នកសម្តែង នី មុន្នីនាថ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២ កន្លងមកនេះ អ្នកចម្រៀង ទេព បូព្រឹក្ស ក៏បានទៅ ចូលរួមដែរ ហើយនាងបាន ស្លៀករ៉ូបខើចខ្លី ត្រឹមពាក់កណ្តាល ភ្លៅ ពណ៌ខ្មៅ យ៉ាងស្រស់ ស្អាត ប្រៀបដូច ជាយុវតី ដែលទើបនឹង ពេញវ័យ យ៉ាងដូច្នេះដែរ ។ នាងបាន និយាយ ប្រាប់ថា “ឥឡូវនេះខ្ញុំ មានការងារ ច្រើន និង រវល់ណាស់” ។

លោក អ៊ិន ទីតូ បានប្រាប់ឱ្យ ដឹងផងដែរថា បទចម្រៀងរបស់ ទេព បូព្រឹក្ស ទាំងបទញ្ញាក់ និង បទស្លូ គ្រោងនឹង ចេញលក់ ឆាប់ៗនេះ ។ លោកបញ្ជាក់ថា ទាំងស្ទីលរាំ បទញ្ញាក់ និង បទស្លូរបស់ ទេព បូព្រឹក្ស ដែលនឹង ចេញនោះនឹង ធ្វើឱ្យប្លែកភ្នែក ។

មានមតិខ្លះ និយាយថា ថ្ងៃក្រោយ ទេព បូព្រឹក្ស ក៏នឹង មានកេរ្តិ៍ឈ្មោះ មិនចាញ្ញ់អ្នក ចម្រៀងរួម ផលិតកម្ម ឱក សុគន្ធកញ្ញា ប៉ុន្មានឡើយ ប៉ុន្តែបច្ចុប្បន្ននេះ សំឡេង នៅមិនទាន់អាច ប្រៀបធៀបជាមួយ ឱក សុគន្ធកញ្ញា បាននៅឡើយទេ ។

ទាក់ទងនឹងការ ប្រៀបធៀប សមត្ថភាព ចំពោះអ្នកសិល្បៈនៅក្នុង ផលិតកម្ម ជាមួយគ្នានោះ ខាងផលិតកម្មនេះ មិនដែលបាន ធ្វើការ ប្រៀបធៀបថា អ្នកណាល្អ ជាងអ្នកណា នោះទេ ដោយ លោក អ៊ិន ទីតូ ឱ្យដឹងថា អ្នក ចម្រៀង ទាំងអស់ មានស្ទីល ប្លែកៗ ពីគ្នា ដូច្នេះ មិន អាច ថាអ្នកណាល្អ ជាងអ្នកណា នោះទេ ។

ទោះជាកេរ្តិ៍ឈ្មោះ កាន់តែចាប់ ផ្តើមឡើង ហើយក៏ដោយ តែក្រៅពីច្រៀង ហើយនឹងសម្តែង ក្នុងបទចម្រៀង គេមិនទាន់បាន ឃើញនាង សម្តែងរឿង ឬក៏ថតស្ប៉ត ពាណិជ្ជកម្ម អ្វីមួយ នៅឡើយទេ ដែលលោក អ៊ិន ទីតូ ឱ្យដឹងថា “បច្ចុប្បន្ន យើងកំពុងតែ ត្រៀមសម្រាប់តែ ការច្រៀង និង រាំប្លែកៗតែប៉ុណ្ណោះ មិនទាន់គិត ដល់ការងារ ផ្សេងទៀតទេ តែចំពោះការ ថតស្ប៉ត អាចនឹងមាន ឆាប់នេះដែរ សម្រាប់ ទេព បូព្រឹក្ស” ។

ចាប់តាំងពីចូល នៅក្នុង ផលិតកម្ម រស្មីហង្សមាស កាលពីចុងឆ្នាំ ២០១១ កន្លងមក កញ្ញា ទេព បូព្រឹក្ស បានចេញបទ ចម្រៀងរបស់នាង ចំនួន ៣ វ៉ុល រួចមកហើយ ហើយបទដែល គេនិយមស្តាប់ ខ្លាំងនោះ មានដូចជាបទ “ម្នាក់យំ ម្នាក់ទឹកភ្នែក” និងបទ “មិត្តម្នាក់នេះ លួចស្រឡាញ្ញ់បង” ហើយបទញ្ញាក់ ដែលជាបទ ធ្វើឱ្យទស្សនិកជន កន្ត្រាក់អារម្មណ៍ នឹង ស្ទីលរាំប្លែកនោះ គឺបទ “បងចេះក្បត់អូន អូនក៏ចេះក្បត់បង” ៕

What Next?

Recent Articles

4 Responses to "ទេព បូព្រឹក្ស លេងប្លែកចង់ផ្តួលជើងចាស់"

  1. Lonly says:

    គាត់ពិតជាមានសមត្ថភាពមែន​។​ ក្បាច់រាំដែលគាត់បញ្ចេញមកគឺមានភាពរស់រវើក​ និង ពោពេញ
    ដោយថាមពល ។

  2. ល្អជាងថតអាសអាភាស…

  3. None says:

    មិនដឹងជាសំលេងពីរោះត្រង់ណាទេនៀក ? ស្ដាប់អត់កើតអីម៉ាតិចសោះណឹង !

  4. kmherblood. says:

    JUST GOOD IN DANCING BUT THE VOICE CAN NOT BE A SINGER.