ប្រការ​គួរ​គិត​គូរ​ពេល​ប្រតិបត្តិការ​ក្នុង​ទឹក

ភ្នំពេញ : ពេល​លោក​អ្នក​គិត​ពី​ការ​រួម​ភេទ ហើយ​មាន​បញ្ហា​បរិស្ថាន​មួយ​ចំនួន​ដូច​ជា​ភាព​សើម ភាព​រអិល​និង​ក្តៅ​ជា​ដើម​ ជា​ពិសេស​នោះ​គឺ​ការ​រួម​ភេទ​ក្នុង​ទឹក​ពិត​ជា​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ ចិត្ត​ប៉ុន្មាន​ទេ ហើយ​ថែម​ទាំង​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់​ទៀត​ផង​។

Wednesday, 15 August 2012
ភ្នំពេញ​ប៉ុស្តិ៍

ភ្នំពេញ : ពេល​លោក​អ្នក​គិត​ពី​ការ​រួម​ភេទ ហើយ​មាន​បញ្ហា​បរិស្ថាន​មួយ​ចំនួន​ដូច​ជា​ភាព​សើម ភាព​រអិល​និង​ក្តៅ​ជា​ដើម​ ជា​ពិសេស​នោះ​គឺ​ការ​រួម​ភេទ​ក្នុង​ទឹក​ពិត​ជា​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ ចិត្ត​ប៉ុន្មាន​ទេ ហើយ​ថែម​ទាំង​អាច​បង្ក​ភាព​គ្រោះ​ថ្នាក់​ទៀត​ផង​។ អ្នក​ដែល​ចង់​បាន​រស​ជាតិ​រួម​ភេទ​នៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​ប្លែក​អារម្មណ៍​នោះ គួរ​តែ​ពិចារណា​នូវ​ចំណុច​ដូច​តទៅ ៖

ទឹក​ជា​សត្រូវ​របស់​អ្នក​ប្រើប្រាស់​ស្រោម​អនាម័យ

ទោះ​បី​ជា​ការ​រួម​ភេទ​នៅ​ក្នុង​ទឹក​មាន​លក្ខណៈ​ងាយស្រួល​ និង​បង្កើត​ភាព​សប្បាយ​ដល់​អ្នក​ក្តី​ក៏​ត្រូវ​គិត​ដល់​បញ្ហា​សុវត្ថិភាព​ ដែរ។ វា​មិន​ល្អ​ឡើយ​ប្រសិន​ជា​អ្នក​មាន​បំណង​ប្រើ​ស្រោម​អនាម័យ ខណៈ​ពេល​រួម​ភេទ​ក្នុង​ទឹក​នោះ​ដែរ គឺ​សារ​ធាតុ​ទាំង​ពីរ​(ស្រោម​អនាម័យ​និង​ទឹក)​នេះ​គឺ​មិន​អាច​ត្រូវ​គ្នា​ បាន​ឡើយ។ ឧទាហរណ៍​ជាក់​ស្តែង​នោះ​ទឹក​ក្តៅ​ និង​សារ​ធាតុ​គីមី​មាន​ដូច​ជា​ជាតិ​ក្លរ​ជា​ដើម​វា​គឺ​ជា​សារ​ធាតុ​មាន​ ប្រតិកម្ម​ជាមួយ​នឹង​ស្រោម​។ បញ្ហា​មួយ​ទៀត​នៃ​ការ​រួម​ភេទ​ក្នុង​ទឹក​នេះ គឺ​វា​ងាយ​នឹង​របូត​ស្រោម​អនាម័យ​ពី​ប្រដាប់​ភេទ​បុរស ខណៈ​ពេល​មាន​ទឹក​ចូល​នោះ។ ប្រការ​ល្អ​ការ​ប្រើ​ស្រោម​អនាម័យ​គួរ​តែ​ប្រើ​ពេល​ដែល​អ្នក​ប្រតិបត្តិការ​សិច​ក្នុង​ទឹក​រួច​សិន។

ទឹក​ម៉ាស៊ីន​មិន​មែន​ជា​ទឹក​រំអិល​នោះ​ទេ

អ្នក​គួរ​គិត​ថា ការ​បន្ថែម​សារ​ធាតុ​នៅ​ពេល​រួម​ភេទ​នោះ​វា​ប្រសើរ​ម្យ៉ាង​ដែរ ព្រោះ​ទឹក​ធម្មតា ជា​ពិសេស​ទឹក​អាង ឬ​ទឹក​ម៉ាស៊ីន​ពិត​មិន​មាន​ភាព​រអិល​ឡើយ​។ ដោយ​ឡែក​ការ​រួម​ភេទ​ក្នុង​ទឹក បែរ​ជា​លាង​ជម្រះ​នូវ​ទឹក​រំអិល​របស់​ស្ត្រី និង​បុរស ធ្វើ​ឲ្យ​ការ​រួមភេទ​អាច​មាន​ការ​ឈឺចាប់ ដោយ​សារ​ការ​កកិត។

មាន​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​អ្នក​ក្រៅ​ពី​ទឹក​នា​ពេល​នេះ​គឺ​ ការ​ប្រើ​ទឹក​រំអិល​ស៊ីលីកូន ដែល​វា​ជាសារ​ធាតុ​ផ្តល់​នូវ​សំណើម​ដ៏​ប្រសើរ​ មាន​ផាសុកភាព​ចំពោះ​សកម្មភាព​សិច​ជាមួយ​ដៃ​គូ​អ្នក​នៅ​ក្នុង​ទឹក​។

ជម្រើស​ផ្សេង​ពី​ការ​ផ្សង​គ្រោះថ្នាក់​សិច​ក្នុង​ទឹក

ពេល​ដែល​អ្នក​ត្រៀម​ស្រោម​អនាម័យ និង​ទឹក​រំអិល​រួច​រាល់​ដើម្បី​បើក​ឆាក​ប្រយុទ្ធ​រួច​រាល់​ហើយ អ្នក​ក៏​គួរ​តែ​ជ្រើសរើស​កន្លែង​ឲ្យ​បាន​សមស្រប​ផង​ដែរ។

នៅ​ក្នុង​អាង​ហែល​ទឹកៈ អ្នក​ត្រូវ​តែ​ជ្រើស​យក​អាង​ហែល​ទឹក​នៅ​ផ្ទះ​ខ្លួន ជា​ជាង​អាង​ទឹក​សាធារណៈ​។ ប្រការ​សំខាន់​ត្រូវ​ប្រាកដ​ថា អាង​ទឹក​នោះ​គ្មាន​ជាតិ​ក្លរ​ឡើយ បើ​មិន​ដូច្នោះ​ទេ​វា​នឹងធ្វើ​ឲ្យ​រាង​កាយ​ស្ត្រី​អាច​ឆ្លង​បាក់តេរី​ពី​ ក្នុង​ទឹក​ជា​មិន​ខាន​។ ចំពោះ​ស្ថានភាព​បែប​នេះ​អ្នក​អាច​ប្រើ​ស្នៀត​អូរ៉ាល់​សិច​បែប​ឆ្លាស់​គ្នា​ ជា​មួយ​ដៃ​គូ​បាន​ដូច​ជា​ឲ្យ​នាង​អង្គុយ​លើ​មាត់​អាង​ទឹក ឬ​នៅ​លើ​កាំ​ជណ្តើរ ជំនួស​ការ​រួម​ភេទ​ដោយ​ការ​ស៊ក​បញ្ចូល​អាវុធ។​

ពេល​ងូត​ក្នុង​បន្ទប់​ទឹកៈ ទោះ​បី​ជា​បន្ទប់​ទឹក​តូច​ក្តី​តែ​វា​អាច​ឲ្យ​អ្នក​ប្រតិបត្តិ​សិច​នេះ​បាន ​ដោយ​ការ​រួម​ភេទ​ឈរ​ទាំង​ពីរ​នាក់។ ​ការ​ងូត​ទឹក​ដោយ​តម្រង់​ផ្កា​ឈូក​វា​ មិន​ធ្វើ​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្រ្តី​ច្រើន​ ដូច​ជា​ការ​រួម​ភេទ​នៅ​ក្នុ​ង​អាង​ទឹក​នោះ​ឡើយ។

ការ​ប្រតិបត្តិការ​សិច​អាច​ធ្វើ​នៅ​ទី​កន្លែង​តាម​ស្ទឹង ​ទន្លេ បឹង ជា​ដើម ​តែ​ហាម​ទឹក​សមុទ្រ​ព្រោះ​វា​មិន​មាន​ផល​ល្អ​សម្រាប់​យោនី​ស្រ្តី​ឡើយ​​ដោយ​ វា​មាន​ជាតិ​អំបិល និង​ដី​ខ្សាច់។ បើ​អ្នក​ចង់​បាន​កន្លែង​នោះ ​ត្រូវ​ត្រៀម​ផ្ទាំង​ក្រណាត់​ធំ​សម្រាប់​ក្រាល​លើ​ដី​ខ្សាច់​ទើប​ជា​ការ​ ល្អ។

ទន្ទឹម​នឹង​នោះ ​អ្នក​គួរ​តែ​ដឹង​ផង​ដែរ​ថា​ ការ​រួម​ភេទ​នៅ​ទី​សាធារណៈ​គឺជា​ទង្វើ​ខុស​សីលធម៌។

បន្ទាប់​ពី​បាន​អាន​នូវ​អត្ថបទ​នេះ​ទៅ​ សង្ឃឹម​ថា​លោក​អ្នក​នឹង​គិត​ថា​ការ​រួម​ភេទ​នៅ​ក្នុង​ទឹក​ពិត​ជា​មិន​សូវ ល្អ​ទេ។ ដូច្នេះ​អ្នក​អាច​សាក​ល្បង​នូវ​វិធីសាស្រ្ត​បែប​សាមញ្ញ​ដូច​ជា​ការ​ចុះ​ ត្រាំ​ទឹក​ក្តៅ​ក្នុង​អាង​ងូត ការ​ផ្សើម​ខ្លួន​ដោយ​ការ​ងូត​ទឹក​ដុស​សាប៊ូ​ជាមួយ​តម្រង់​ផ្កា​ឈូក​ ឬការ​ចុះ​ត្រាំ​ទឹក​បឹង​នា​ពេល​រាត្រី​ជិត​ចូល​ដំណេក​ជា​ដើម។ បន្ទាប់​ពី​អ្នក​ធ្វើ​ឲ្យ​ខ្លួន​សើម​ និង​បាន​ជូត​សម្អាត​ខ្លួន​ហើយ​នោះ​អ្នក​ពិត​ជា​អាច​ចាប់​ផ្តើម​ឡើង​ឋាន​សួគ៌ ​ប្រកប​ដោយ​ភាព​ផ្អែម​ល្ហែម​ជា​មិន​ខាន​៕ PR

What Next?

Recent Articles