ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​អាស៊ី​មកដល់​ប៉ោយប៉ែត​ស្អែក​នេះ​

ភ្នំពេញ: ក្បួនប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គអាស៊ីដែលមានឈ្មោះថា Asia Cross CountryRally នឹង មកដល់ទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យស្អែកនេះ ។

ថ្ងៃទី 14 សីហា 2012
ដោយ: រស្មី
CEN

លោកលន់ សាមឺឌី ដែលជាសមាជិប្រតិបត្តិសហព័ន្ធកីឡាប្រណាំងយានយន្ដកម្ពុជាបានឲ្យដឹងថា ក្បួនប្រណាំងដែលមានចម្ងាយផ្លូវ១.៦០០គីឡូម៉ែត្រនេះបានចាកចេញពីទីក្រុងមាត់សមុទ្រប៉ាតាយ៉ាតាំងពីថ្ងៃទី១២សីហា មកម្ល៉េះ ។ ថ្ងៃទី១៥សីហាស្អែកនេះក្បួននេះនឹងមកដល់ប៉ោយប៉ែតដោយមានការរង់ចាំទទួលនៃមន្ត្រីជាន់ខ្ពស់អូឡាំពិកកម្ពុជា ។

ក្បួនប្រណាំងនេះមានរថយន្តសរុបចំនួន៨២គ្រឿងដែលក្នុងនោះមានរថយន្ដប្រណាំង ២៥គ្រឿងរថយន្តបម្រើសេវាប្រណាំងចំនួន២២គ្រឿង និងរថយន្ដរបស់គណៈកម្មការទទួលបន្ទុកការប្រណាំងចំនួន ១៩គ្រឿងទៀត ។ ក្រៅពីនោះមានក្បួនម៉ូតូប្រណាំងចំនួន២០គ្រឿងដែលក្នុងនោះមាន ៤ រូបជាកីឡាករប្រណាំងម៉ូតូកម្ពុជា ។

កីឡាករប្រណាំងម៉ូតូកម្ពុជាទាំង ៤ រូបនោះមាន គន ផានដារ៉ា, ជា ពីវ, ចាន់ ដារ៉ាវុធ និង កីឡាករអ៊ីវ ឡេង ។

កីឡាករប្រណាំងម៉ូតូកម្ពុជា និង អ្នកគាំទ្រ

កីឡាករប្រណាំងម៉ូតូកម្ពុជា និង អ្នកគាំទ្រ

ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គអាស៊ីមកដល់ប៉ោយប៉ែតស្អែកនេះ
កីឡាករប្រណាំងម៉ូតូកម្ពុជាទាំង ៤ នាក់

 

What Next?

Recent Articles