ប្រធាន​ថ្មី នៃ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា រីករាយ​នឹង​បម្រើ​ស្ដ្រី និង​កុមារ​កម្ពុជា​

ភ្នំពេញ: ​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី រ៉ា​ណា ផ្លា​វ័រ កាលពី​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១២ បានប្រគល់​លិខិត​តែងតាំង និង​ទទួលស្គាល់​លោកស្រី​ជា​ផ្លូវការ ជូន​លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២​។​

ថ្ងៃទី 14 សីហា 2012
ដោយ: លីនណា
CEN

លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ និងលោកស្រី រ៉ា​ណា ផ្លា​វ័រ ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ និងលោកស្រី រ៉ា​ណា ផ្លា​វ័រ ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

ភ្នំពេញ: ​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី រ៉ា​ណា ផ្លា​វ័រ កាលពី​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ​២០១២ បានប្រគល់​លិខិត​តែងតាំង និង​ទទួលស្គាល់​លោកស្រី​ជា​ផ្លូវការ ជូន​លោក អ៊ុច បូរ​រិ​ទ្ធិ រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក អ៊ុច បូរ​រិ​ទ្ធិ បានទទួល​ស្គាល់​ពី​ទំនាក់​ទំ​នង់​ដ៏​ជិតស្និទ្ធ និង​ជា​យូរ​មកហើយ​រវាង​អង្គការ​យូ​នី​សេ​ហ្វ និង​រដ្ឋាភិបាល​។

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា អង្គការ​យូ​នី​សេ​ហ្វ ជា​ដៃគូ​ដ៏​មាន​ទំនុកចិត្ត​បំផុត ដោយបាន​ឆ្លងកាត់​តាំងពី​សម័យកាល​ដ៏​លំបាកលំបិន រហូតដល់​ប​ច្ច​ប្បន្ន​កាល​។​

​បន្ទាប់ពី​ជំនួប​នោះមក លោកស្រី រ៉ា​ណា ផ្លា​វ័រ បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែលមាន​ឱកាស​នេះដើម្បី​បម្រើ​ស្ត្រី និង​កុមារ​កម្ពុជា និង​អនុវត្តន៍​ការងារដើម្បី​បំពេញ​សិទ្ធិ​នានា​របស់​ពួកគេ​។ ដោយឡែក គឺ​ខ្ញុំ​រំពឹងថា នឹង​បន្ត​កិច្ចប្រតិបត្តិការ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​របស់​អង្គការ​យូ​នី​សេ​ហ្វ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ដៃគូ​នានា​ដទៃទៀត ដោយ​កសាង​លើ​ផល​ជោគជ័យ​នានា សំដៅ​កាត់បន្ថយ​អត្រា​មរណភាព​កុមារ និង​ស្ត្រី​ជា​មាតា ព្រមទាំង​លើកកម្ពស់​លទ្ធភាពដល់​មនុស្ស​គ្រប់រូបឲ្យ​ទទួលបាន​ការអប់រំសម្រាប់​ទាំងអស់គ្នា​”​។​

​លោកស្រី ផ្លា​វ័រ បាន​កត់សម្គាល់ថា “​សមិទ្ធផល​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​កម្ពុ​ជា មកទល់នឹង​សព្វថ្ងៃនេះ លើ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​តួលេខ​កើនឡើង​របស់​ជាតិ គឺជា​ការបង្ហាញ​មួយ​ឲ្យ​ឃើញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លារបស់​រាជរដ្ឋាភិបាល កំណើន​វិនិយោគ និង​ភាពម្ចាស់ការ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​កិច្ចអភិវឌ្ឍន៍ អាច​សម្រេចបាន​ជាមួយ​នឹង​កិច្ចសហការ​របស់​ដៃគូ​”​។​

​លោកស្រី​ផ្លា​វ័រ​បាន​មានប្រសាសន៍ថា “​កិច្ច​គាំទ្រ​ដែល​កំពុង​ប្រព្រឹត្ត​ប្រកបដោយ​វឌ្ឍនៈភាព លើ​ការអនុវត្ត​អនុសញ្ញា ស្តីពីសិ​ទិ្ធ​កុមារ នឹង​នៅតែ​ជា​អាទិភាព​មួយ​ដដែល​” ហើយ​លោកស្រី​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​អង្គការ​យូ​នី​សេ​ហ្វ​ដែលជា​ដៃគូ​មួយ​ដ៏​ខ្លាំងក្លា​និង​ស្វាហាប់​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​បង្កើន​ល​ទ្ធ​ភាព និង​គុណភាព​សេវាកម្ម​នៅ​ថ្នាក់ក្រោម​ជាតិ ការពារ​កុមារ​ពី​ជំងឺនានា តាមរយៈ​ការ​ធើ្វ​ឲ​ប្រសើរឡើង​ផ្នែក​អាហារូបត្ថម្ភ និង​អនាម័យ ព្រមទាំង​រក្សា​កុមារ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ជាមួយ​ក្រុមគ្រួសារ​ពួកគេ​ ដើម្បី​ចៀស​ឲ្យ​ផុតពី​ការ​ទៅ​រស់​នៅតាម​មណ្ឌល​នានា​”​។

​មុនពេល​មកកាន់​មុខតំណែង​ជា​ប្រធាន​នៅទីនេះ លោកស្រី ផ្លា​វ័រ ធ្លាប់បាន​កាន់​មុខតំណែង​ជា​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ ប្រចាំ​នៅ​ប្រទេសម៉ុង​ហ្គោ​លី (​ពី​ខែសីហា​ឆ្នាំ ២០០៩ មកដល់​ខែមិថុនា​ឆ្នាំ ២០១២)​។​នៅ​ទីនោះ ក្រោម​ការដឹកនាំ​របស់​លោកស្រី កុមារ និង​ស្ត្រីម៉ុង​ហ្គោ​លី បានទទួល​ការគាំទ្រ​សង្គ្រោះ​អាយុជីវិត​ក្នុង​រដូវរងាត្រជាក់​បំផុត​មួយ​កន្លងមក​កាលពី​ឆ្នាំ ២០០៩ និង​ឆ្នាំ​២០១០ ជា​រដូវរងា​ត្រជាក់​បំផុត​ដែល​ធ្លាប់​កើតមាន​រួចមកហើយ​កាលពី ៥០ ឆ្នាំមុន និង តំបន់​ដាច់​ស្រ​យាល​ទទួលបាន​សេវា​សុខភាព​សារវន្ត តាមរយៈ​យុទ្ធសាស្ត្រ “​ចុះ​ទៅដល់​គ្រប់​ស្រុក​” ឬ​ហៅ​កាត់​ថា “​រ៉េដ​”​។ យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​វាយតម្លៃថា​ជា​ជោគជ័យ​មួយ​ក្នុងការ​លុបបំបាត់​ឧ​ប​សគ្គ​ដែល​រារាំង​ការផ្តល់​សេវាកម្ម តាមរយៈ អង្គភាព​សុខភាព​ស្រុក​ដែល​បានទទួល​ការបណ្តុះបណ្តាល​។​

​ក្នុងនាម​ជា​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​ប្រទេស ប៊ែ​លី​ស្ស នៅ​អាមេរិក​កណ្តាល (​ពី​ខែសីហា​ឆ្នាំ ២០០៥ មកដល់​ខែ កក្កដា​ឆ្នាំ ២០០៩) លោកស្រី ផ្លា​វ័រ ធ្លាប់បាន​អនុវត្តន៍​ការងារ​ជាច្រើន​ដោះស្រាយ​ជាមួយ​ការគំរាមកំហែង​នានា ដែល​រារាំង​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ រួមមាន​ភាពក្រីក្រ​រប​ស់​កុមារ និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការរស់រាន គុណភាព​នៃ​ការអប់រំ​អន់ ស្ថានភាព (​ប្រ៉េ​វ៉ាឡង់​) ខ្ពស់​នៃ​មេរោគ​អេដស៍ នៅ​អាមេរិក​កណ្តាល កម្រិត​អំពើហិង្សា​ខ្ពស់ និង​ភាពមិន​អើពើ​យកចិត្តទុកដាក់​លើ​មនុស្ស​វ័យក្មេង​ជាច្រើន​។ ដោយមាន​ការប្តេជ្ញាចិត្ត​ចំពោះ​សិ​ទិ្ធ​មនុស្ស និង​ចំពោះ​ការសម្រេចបាន​លទ្ធផល​ច្បាស់លាស់​ពិតប្រាកដ​សម្រាប់​ស្ត្រី និង​កុមារ គឺ​លោកស្រី ផ្លា​វ័រ បាន​អនុវត្តន៍​ជំនាញ​និង​ភាព​ប៉ិនប្រសប់​របស់ខ្លួន​កៀរគរ​ថវិកា​ញ៉ាំង​ឲ្យ​មាន​អភិក្រម​មួយ​នៅ​អង្គការ​យូ​នី​សេ​ហ្វ​ដែល​គាំទ្រ​ជាពិសេស​ដល់​ប្រជា​-​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត និង​ប្រជាពលរដ្ឋ​ដែល​គេ​មិន​អើពើ​យកចិត្តទុកដាក់​។​

​លោកស្រី ផ្លា​វ័រ បានចាប់ផ្តើម​ចូល​បម្រើ​ការងារ​ដំបូង​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​នៅក្នុង​ឆ្នាំ ១៩៩៤ ក្នុងនាម​ជាទី​ប្រឹក្សា ជំនាញ និង​បន្ទាប់មក​បាន​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​រៀបចំ​កសាង​ផែនការ វាយតម្លៃ និង​ប្រាស្រ័យ​ទាក់ទងនៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក និង​នៅ​ការិយាល័យ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់ សម្រាប់​អាមេរិក​ឡាទីន និង​ការី​ប៊ៀ​ន​។ លោកស្រី​មានបទពិសោធន៍​ការងារ​រយៈពេល​ជាង ១០ ឆ្នាំ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ លើ​វិស័យ​អភិវឌ្ឍន៍​កុមារ និង​សិ​ទិ្ធនៅក្នុង​ប្រទេស​អូស្ត្រាលី និង​អង់គ្លេស ដែល​ក្នុងនោះ​រួមមាន​វិស័យ​នីតិកម្ម ការអនុវត្ត​គោលនយោបាយ និង​ការ​ជំរុញ​លើកទឹកចិត្ត​វិ​និ​យោគ​លើ​ការងារ​ថែទាំ​របស់​សហគមន៍ និង​កិច្ច​គាំទ្រ​ដល់​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ដែល​ពិការ និង​ដែលមាន​បញ្ហា​ប្រឈម​ផ្នែក​អភិវឌ្ឍន៍​លូតលាស់​។​

​លោកស្រី ផ្លា​វ័រ​ ជា​ពលរដ្ឋ​អូស្ត្រាលី និង​មាន​បរិ​ញ្ញា​ទោ​ផ្នែក​ខាង​គ្រប់គ្រង​ធុរកិច្ច​ពាណិជ្ជកម្ម បរិ​ញ្ញា​ត្រី​ផ្នែក​ខាង​ការងារ​សង្គមកិច្ច (​កម្រិត​ឧ​ត្ត​ម​) និង​បរិ​ញ្ញា​ត្រី​ផ្នែក​ខាង​មនុស្សសាស្ត្រ ជាមួយ​វិស័យ​ចិត្ត​វិទ្យា និង​អប់រំ ផងដែរ​។ លោកស្រី​បាន​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៍ និង​មាន​បុត្រ​ពីរ​នាក់​៕ S

What Next?

Recent Articles