សង្គម​​ស៊ីវិល​​ទទូច​​ឲ្យ​​មាន​ការ​បង្កើត​ច្បាប់​ស្ដី​ពីហិរញ្ញ​​វត្ថុ​​នយោបាយ​

ក្រុម​អង្គការ​សង្គម​​ស៊ីវិល​​​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​​នឹង​ការ​បោះឆ្នោត​ក្នុង​នោះ​​មាន​​ ៖ អង្គការខុម​ហ្វ្រែល , នីកហ្វីក , អង្គការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ប្រតិបត្តិការ , អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង គណនេយ្យ​ភាពសង្គម កាល​ពី​ពេល​ថ្មី​​នេះ បាន​អំពាវនាវ​​ឲ្យ​​មាន​ការ​បង្កើត​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ។

អង្គារ 14 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក គល់ បញ្ញា ប្រធានអង្គការ ខុមហ្វ្រែល

លោក គល់ បញ្ញា ប្រធានអង្គការ ខុមហ្វ្រែល

អង្គការទាំង​នោះ​​បាន​លើក​ឡើង​​នៅ​​ក្នុង​សេច​ក្ដី​អំពាវនាវ​​របស់​ខ្លួន​​ថា​ យោង​ទៅ​លើ​ភាព​​ចាំបាច់​និង​​បន្ទាន់ នៃ ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ​ ក្នុង ការធានា​ឲ្យ​​មាន​សមភាព​ យុត្តិធម៌​ តម្លាភាព និង សុចរិតភាព​​នៅ​​​ក្នុង​ការ​ប្រកួត​ប្រជែង របស់​គណបក្ស​នយោបាយ​​ក្នុង​ពេល​​បោះឆ្នោត​ និង​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ នៅ​ក្នុង​វិស័យ​​ន​យោបាយ​​ដែល​នាំ​​ឲ្យ​​ជះឥទ្ធិពល​អវិជ្ជមាន​​ដល់​​លទ្ធផល​នៃ ការ​បោះ​ឆ្នោត និង ដោយ​ហេតុ​​ថា កម្ពុជា មិនទាន់​មាន​​ច្បាប់​នេះ យើង​ខ្ញុំ​​ដែល​ជា​ក្រុម​​ការងារ​អង្គការ​​មិនមែន​​រដ្ឋាភិបាល​ស្ដី​ពីហិរញ្ញវត្ថុ​នយោបាយ​ សូម​​អំពាវ​​នាវ​​ដល់​រដ្ឋាភិបាល​ ស្ថាប័ន និតិបញ្ញាតិ​​មាន រដ្ឋសភា និងព្រឹទ្ធ​សភា ជាដើម​ សូម​រៀប​​ចំ​​ឲ្យ​​មាន​ច្បាប់​​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោ​បាយ​​ឲ្យ​បាន​​ឆាប់​តាម​​ដែល​អាច​ធ្វើ​ទៅ​​បាន ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្រ្វែល​បាន​​ថ្លែង​ថា ” សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ លើកលែង​​តែ​គណបក្ស​​ប្រជាជន​​យលស្របគ្នា​ថា យើង​​គួរ​តែ​ជម្រុញ​​ឲ្យ​មាន​ការ​ធ្វើ​ច្បាប់​នេះ …។ រដ្ឋាភិបាល​និង​បក្ស​ប្រជាជន​កម្ពុជា មិន​ដាច់​ពី​គ្នា បើ​ទោះ​​បី​ជា​​រដ្ឋសភា​​ជាស្ថា​ប័ន​​មាន​អំណាច​​បំផុត​​ក៏​ដោយ ក៏ គណបក្ស​នេះ គ្រប់គ្រង​ស្ថា​ប័ន​​នេះ​ដែរ ..” ៕​​​​

What Next?

Recent Articles

5 Responses to "សង្គម​​ស៊ីវិល​​ទទូច​​ឲ្យ​​មាន​ការ​បង្កើត​ច្បាប់​ស្ដី​ពីហិរញ្ញ​​វត្ថុ​​នយោបាយ​"

  1. ធនញ្ជ័យយល់ស្របទំាងស្រុង ព្រោះបច្ចុប្បន្ននេះបក្សកំពុងកន់អំណាចមានលុយចាយ ខ្ជាកខ្ជាក នៅពេលធ្វើយុទ្ធនាការបោះឆ្នោតម្តងៗ គ្រាន់ធ្វើការរៃអង្គាសតាមបណ្តាក្រុមនីមួយៗក្នុងប្រទេស ក៏លុយដឹងជាយកទៅណាអស់ដែរ។ កាលណាមានច្បាប់នេះកើតឡើងហើយ លុយពុករលួយបែបនេះអាចនឹងមានតម្លាភាព៕

  2. ធនញ្ជ័យយល់ស្របទំាងស្រុង ព្រោះបច្ចុប្បន្ននេះបក្សកំពុងកាន់អំណាចមានលុយចាយ ខ្ជាកខ្ជាក នៅពេលធ្វើយុទ្ធនាការបោះឆ្នោតម្តងៗ គ្រាន់ធ្វើការរៃអង្គាសតាមបណ្តាក្រុមហ៊ុននីមួយៗក្នុងប្រទេស ក៏លុយដឹងជាយកទៅណាអស់ដែរ។ កាលណាមានច្បាប់នេះកើតឡើងហើយ លុយពុករលួយបែបនេះអាចនឹងមានតម្លាភាព៕

  3. ធម្មតា តែយើងអត់ប្រាក់តែងតែមានចិត្តច្រណែន និង អ្នកមានប្រាក់ តែការច្រណែនគេ ត្រូវខំប្រឹងរកផង កុំដេក និង​ស្រែក អ្នកគ្មានអំណាចខំប្រឹងរិះរកមធ្យោបាយទទួលបានអំណាច ដោយរិះគន់គេរាល់ថ្ងៃ។ ជាធម្មតាទង្វើការសុំបង្កើតច្បាប់នេះ ត្រឹមត្រូវ ហើយក៏ជាតួនាទី របស់អង្កការក្រៅរដ្ឋាភិបាលដែល ជាប់ទាក់ទងដែរ ខ្លួនគេផ្តល់ជំនួយពីបរទេស ព្រមទាំងជំនួយក្នុងស្រុក ដើម្បី បំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ រដ្ឋាភិបាល ជួយរិះគន់ស្ថានា ដល់រដ្ឋាភិបាល តែក៏មិនត្រូវចេះតែស្មានរឺក៏និយាយបញ្ហាមួយចំនួនដែលពុំទាន់ស្តែងចេញជារូបរាងពិតដែ ។​ ចំពោះការស្នើរសុំយើងមិនមែនស្នើរភ្លាមបានភ្លាមនោះទេ គេយកសំណើទៅសិក្សា និង ត្រូវការវិភាគវេចញេក ។ ករណីខ្លះសំណើរបស់យើងមុននិងស្នើ យើងមានពង្រាងមួយចំនួនរួចស្រេចទៀត ។ ពង្រាងស្នើរសុំរបស់យើង មានការធ្វើសិក្ខាសាលា ការប្រជុំ សំរេចយល់ព្រមពីគ្រប់បុគ្គលិក របស់អង្កការ រឺស្ថាបណ្ណ ទើបដាក់ស្នើសុំ ។ ការស្នើសុំ បង្កើតអ្វីមួយ ដែលជាផ្លូវការធំ មុននិងស្នើគេត្រូវប្រជុំ សុំយោបល់ពីគ្រប់បុគ្គលិក គ្រប់ជាន់ថ្នាក់ របស់អង្កការ​ រឺ ស្ថបណ្ណ មិន មែនសំរេចតែ មេៗទេ ។​

  4. កូនខ្មែរសុទ្ធសាធ says:

    លោកដែលមានឈ្មោះខ្ញុំសូមមិនពញ្ចេញឈ្មោះ។ខ្ញុំធ្វើការនៅសហគមន៍ និង​​អង្គការក្រៅរដ្ឋាភិបាល
    ជាង១៤ឆ្នាំដូចជា ខ្ញុំគិតថាលោកនិយាយត្រូវមុននិងស្នើរអ្វីមួយដែលជាផ្លូវការធំៗត្រូវប្រជុំមិនមែន
    អាចសំរេចតែមេៗបាននោះទេ។ប៉ុន្តែខ្ញុំឆ្ងល់មួយសំនួរសូមលោកជួយឆ្លើយផង មុនចុះកិច្ចព្រម
    ព្រៀងបោះបង្គោលព្រំដែនជាមួយយួនតើលោក វ៉ាគឹមហុងមានធ្វើពង្រៀងកិច្ចព្រមព្រៀងយកទៅ
    ប្រជុំជាមួយសភាឬអត់?

  5. ធ្វើច្បាប់ឬមិនធ្វើច្បាប់វាគ្មានប្រយោជន៍ប៉ុន្មានទេ ព្រោះអ្នគាំទ្រគណៈបក្សប្រជាជនសុតតែអ្នក
    មានស្តុកស្តម្ហ មានអំណាច ឥទ្ធិពល